MENU
ប្រជាជនបានត្អូញត្អែយ៉ាងខ្លាំង ពីបញ្ហាតំលៃពន្ធក្បាលឡានដឹកកសិផល ទៅលក់នៅប្រទេសថៃឡើថ្លៃខ្លាំង ( មានសំឡេង
)
ព័ត៌មានជាតិ | ថ្ងៃព្រហស្បតិ៍ ទី១៤ មករា ២០១៦, ១២:៥៨ | ៦៧៩ ដង | ចុចបញ្ចេញមតិ (០)

ខេត្តបាត់ដំបង៖ តាមសេចក្តីរាយការណ៏ពីភ្នាក់ងារសារពត៌មានសម្លេងសហគមន៏ខ្មែរកាលពីព្រឹកថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០១៦ នៅតំបន់ច្រកអូររំដូល ស្រុក ភ្នំព្រឹក ខេត្ត បាត់ដំបងបានឲ្យដឹងថា ប្រជាសហគមន៏ដែលរស់នៅតំបន់នោះ ពួកគាត់មានការពិបាកក្នុងការនាំទំនិញចេញចូលទៅប្រទេសថៃ ដោយសារការបង់ពន្ធក្បាលឡាននៅតាមច្រកព្រំដែនមានតំលៃខ្ពុស់។

តាមប្រភពប្រជាពលរដ្ឋនៅ​​​​​​​​​​ទីនោះសុំមិនបញ្ចេញឈ្នោះបានឲ្យដឹងថាមន្រ្តីប្រចាំនៅច្រកអូររំដូលបានយកតំលៃសេវាដឹកជញ្ជូនក្នុងក្បាលឡានមួយមានតំលៃ៣៥០០០០រៀលនិងពេលដឹកទំនិញត្រលប់ពីប្រទេសថៃវិញក៏បង់៣៥០០០០រៀលដែរ។

ប្រពភដដែលបានស្នើរសុំដល់រាដ្ឋាភិបាលឲ្យជួយសម្រួលដល់មន្រ្តីគយ កាំកុងត្រួលប្រចាំនៅច្រកអូរំដូលនិងច្រកផ្សេងៗទៀតឲ្យពិនិត្យឡើងវិញលើតំលៃក្បាលឡាននេះដើម្បីឲ្យពួកគាត់មានការងាយស្រួលក្នុងការដឹងជញ្ជូនកសិផលទៅលក់នៅឯប្រទេសថៃផង។

បើតាមមន្រ្តីប្រចាំការនៅច្រកអូរំដូល លោកបានឆ្លើយប្រាប់សារពត៌មានយើងថា រឿងនេះលោកមិនបានដឹងទេឲ្យភ្នាក់ងារសួរទៅថ្នាក់លើទៅ។ ខណៈពេលនោះថ្នាក់លើមិននៅប្រចាំការកន្លែងនោះដែរ រីឯលេខទូរស័ព្ទក៏គ្មានដើម្បីធ្វើការទំនាក់ទំនង។

បើយោងតាមមន្រ្តីអជ្ងាធរម្នាក់នៅទីនោះសុំមិនបញ្ចាញឈ្មោះបានឲ្យដឹងថារឿងនេះធ្លាប់មានបទបញ្ជាពីថ្នាក់លើឲ្យយកតំលៃក្បាលឡានតែ ២០០០០រៀលទៅ ៥០០០០រៀល តែប៉ុណ្ណោះ រីឯតម្លៃបច្ចុប្បន្នយ៉ាងណានោះលោកពុំហ៊ានអះអាងយ៉ាងណានោះទេ។

Tags:
  • ពន្ធក្បាលឡាន
  • ប្រទេសថៃ
  • កសិផល
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥