MENU
ឃុំខ្លួនយោធាចិត្តសឿងម្នាក់ បាញ់បោះជិត ១០គ្រាប់រងរបួសមនុស្ស២នាក់នៅក្លឹប Holiday ដាក់ពន្ធនាគារ
ព័ត៌មានជាតិ | ថ្ងៃពុធ ទី១៣ មករា ២០១៦, ២០:៥១ | ១,១២៨ ដង | ចុចបញ្ចេញមតិ (០)

          រាជធានីភ្នំពេញ ៖ មន្ត្រីយោធាចិត្តសឿងម្នាក់ ដែលព្រោះតែរឿងខឹងគេរាំរែកកាច់ចង្កេះប្រពន្ធ បន្តិចបន្តួច រួចយកកាំភ្លើង អឹមសី បាញ់រៈជិត ១០គ្រាប់ នៅចំណុចក្លឹប  Holiday  បណ្តាលអោយសន្តិសុខ ក្លឹបកម្សាន្ត២នាក់ត្រូវរងរបួសធ្ងន់ធ្ងរនោះ នៅល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៥ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោកលឹម មករន្ទ សម្រេចចេញដីការឃុំខ្លួនដាក់ពន្ធនាគារព្រៃស បណ្តោះអាសន្ន ហើយ ។ ការសម្រេចឃុំខ្លួនខាងលើធ្វើឡើង បន្ទាប់ពីជនជាប់ចោទ ត្រូវបានព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ លោក ស៊ិន វីរៈ ធ្វើការចោទប្រកាន់ជនល្មើស ចំនួន ២បទល្មើស គឺបទ ប្រើប្រាស់អាវុធខុសច្បាប់ និង បទប៉ុនប៉ុងមនុស្សឃាតដោយចេតនា ។

សូមបញ្ជាកក់ថា មន្ត្រីយោធាចិត្តសឿង ខាងលើ មានឈ្មោះ ចៅ រង្ស៊ី អាយុ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាមន្ត្រីយោធា  មានទីលំនៅផ្ទះលេខ ១១ E0 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

គួរបញ្ជាក់ថា មន្ត្រីយោធារូបនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ ចាប់ឃាត់ខ្លួនកាលពី វេលាទាបភ្លឺថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ បន្ទាប់ពីរូបគេធ្វើសកម្មភាពបាញ់រះជិត ១០គ្រាប់ នៅចំណុច មុខក្លឹបកម្សាន្ត  មេនហាន់ធឺ ហូលីដេ  ដោយប្រើកាំភ្លើង អឹមសី បណ្តាលអោយសន្តិសុខ ក្លឹបកម្សាន្ត ខាងលើ រងរបួសធ្ងន់ធ្ងរនាក់ បញ្ចូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ ។ គួរបញ្ជាក់ថា ដំណើររឿងមុនធ្វើអោយ មន្ត្រីយោធាខាងលើ ចិត្តសឿងបាញ់រះរហូតជិត ១០គ្រាប់ គឺដំបូងឡើយ មន្ត្រីយោធារូបនេះ បាននាំ ប្រពន្ធ និងប្អូន៣ ទៅ៤នាក់ផ្សេងទៀត ចូលទៅរាំរែកកម្សាន្តនៅក្នុងក្លឹបកម្សាន្តខាងលើ តាំងពីវេលា ម៉ោង ១២ មកម្លេះ ។ រហូតមកទល់វេលាទាបភ្លឺខាងលើ ស្រាប់តែកើតមន្ត្រីយោធារូបនេះ ស្រាប់តែកើត ទំនាស់ជាមួយ យុវជនមួយក្រុមដែលកំពុងរាំរែកនៅក្នុងនោះដែរ ដោយពួកគេ បានរាំប៉ះចង្កេះរបស់ ប្រពន្ធខ្លួន ។  ក្រោយកើតការខឹងសម្បារួចមក មន្ត្រីរូបនេះ បានជិះម៉ូតូរបស់ខ្លួនម៉ាក  PCX  ពណ៌ស ទៅផ្ទះយកកាំភ្លើងអឹមសី ដាក់ក្នុងកែបម៉ូតូ រួចជិះត្រឡប់មកកាន់ក្លឹបកម្សាន្តខាងលើវិញ ដោយរូបគេ ឈប់ម៉ូតូរួច ដកកាំភ្លើងចេញពីក្នុងកែបម៉ូតូ ហើយដើរសំដៅចូលទៅក្នុងក្លឹប បំណង រករឿងក្រុមយុវជន ដែលរាំរែកប៉ះចង្កេះប្រពន្ធខ្លួន ។ ប៉ុន្តែភ្លាមៗនោះ ត្រូវបានកម្លាំងសន្តិសុខដែលយាមកាម យាមឃាត់ មន្ត្រីយោធារូបនេះ មិនអោយចូលទៅខាងក្នុង ដោយសាររូបគេកាន់កាំភ្លើងជាប់នឹងដៃស្រាប់ ខ្លាចកើត មានរឿងធំដុំ ។ ដោយសារតែសន្តិសុខហាមឃាត់មិនអោយរូបគេចូលទៅក្នុង រូបគេ ក៏បានលើកកាំភ្លើ ង ឡើងធ្វើសកម្មភាពបាញ់រៈជិត ១០គ្រាប់បណ្តាលអោយសន្តិសុខ ២នាក់ត្រូវរងរបួសធ្ងន់ធ្ងរ បញ្ចូន ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រភ្លាមៗ ។ ដោយឡែកជនបង្ក ក៏ត្រូវបានកម្លាំងកងរាជអាវុធ ហត្ថខណ្ឌដូនពេញ​ ចុះអន្តរាគមន៍ឃាត់ខ្លួនបានភ្លាមៗ ផងដែរ ៕

Tags:
  • បាញ់បោះ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥