MENU
មិនធម្មតា គង់ សុជាតិកូនស្រីនាំលាភថតស្បតផលិតផល រហូតដល់តម្លៃខ្ពស់
សិល្បៈនិងកំសាន្ត | ថ្ងៃច័ន្ទ ទី២០ មីនា ២០១៧, ០៨:៥០ | ៨,០៨០ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖   អ្នកនាងគង់ សុជាតិតាំងពីទទួលបានកូនស្រីម្នាក់ទៀតមកហាក់ទទួលបានភាពលាភជ័យដោយសារតែមានក្រុមហ៊ុនផលិតផលមួយចំនួនទំនាក់ទំនងរហូតមានប្លង់ខ្លះចេញថតដល់បារាំងនិងសាំងហ្គាពួរទៀតផង។ អ្នកនាងគង់ សុជាតិបានសម្រេចចិត្តច្បាមសិល្បៈការងារផ្នែកពិធីការិនីដ៍មានប្រជាប្រិយភាពឡើងវិញហើយក្រោយសម្រាលកូនស្រីបណ្តូលចិត្តជាដំណក់ឈាមជាមួយលោកជា វិបុលពិធីករលេចធ្លោរបស់ហង្សមាស។

យ៉ាងណាមិញអ្នកនាងនិងស្វាមីកាន់តែរីកថ្លើមមិនតិចដែរព្រោះដោយសារតែការពរពោះកូនស្រីរូបនេះមានការងារតាំងពីកូនក្នុងផ្ទៃរហូតដល់សម្រាលបានប៉ុនានខែមានការចាប់អារម្មណ៍ពីបណ្តាក្រុមហ៊ុនមួយចំនួនផងដែរហៅកូនស្រីទៅថតស្បតផលិតផលសម្រាប់កូនក្មេងប្រើ។អ្នកនាងគង់ សុជាតិបានឲ្យដឹងថាកូនស្រីនាងគឺតាំងពីកើតបានរយៈពេលពីរខែជាងនេះមានក្រុមហ៊ុនទឹកដោះគោនិងផលិតផលមួយចំនួនទៀតចង់បាននាងនិងស្វាមីព្រមទាំងកូនស្រីថតស្បត។ការថតស្បតនោះគឺហាក់ទទួលបាននូវឱកាសចេញទៅដល់ក្រៅប្រទេសដូចជានៅបារាំងនិងសាំងហ្គាពួរ។យ៉ាងណានាងទទួលពាក្យគេខ្លះហើយគ្រាន់តែពេលនេះនៅមិនទាន់់ចង់ឲ្យថតឆ្ងាយៗឆ្លងក្រៅប្រទេសព្រោះកូននៅតូចរង់ចាំឲ្យកូនធំជាងនេះសិន។

ទាក់ទងនិងតម្លៃថតគឺនាងមិនអាចប្រាប់បញ្ជាក់បាននោះទេតែក៍មិនថោកពេកនោះដែរ។រហូតមកទល់ពេលនេះអ្នកនាងគង់ សុជាតិនិងស្វាមីជាវិបុលគ្រាន់តែធ្វើពិធីចេញខែកូនធម្មតាៗតាមបែបក្រុមគ្រួសារដោយនាងក៍គ្រោងរៀបចំកម្មវិធីខួបកូនស្រីរូបនេះនៅពេលអាយុបានមួយឆ្នាំ។កូនស្រីអ្នកនាងគង់ សុជាតិមានឈ្មោះជា សុជាតិនារីហៅDoryដែលអ្នកនាងសុជាតិសរសើរថាស្រួលចិញ្ចឹមមិនពិបាកឲ្យឪពុកម្តាយព្រួយបើគេងយប់វិញដូចគេឯងមិនចេះយំច្រើនឡើយព្រមជាមួយសុខភាពល្អទៀត។

Tags:
  • មិនធម្មតា
  • គង់ សុជាតិ
  • ថតស្បត
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥