MENU
គង់ សុជាតិនិងកូនមានសុខភាពរឹងមាំល្អ ដោយសារចេះរកជម្រើសល្អ
សិល្បៈនិងកំសាន្ត | ថ្ងៃអង្គារ ទី០៩ ឧសភា ២០១៧, ០៧:៤៨ | ១,០០៥ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ពិធីការិនីគង់ សុជាតិដែលបានពពោះនិងឆ្លងទន្លេបានកូនស្រីសំណប់ចិត្តជាមួយស្វាមីជាវិបុលកាន់តែបង្កើនល្បឿនមើលថែរទាំយ៉ាងយកចិត្តទុកដាក់និងប្រយ័ត្នកនុងការប្រើរបស់របរពិសេសការប្រើទឹកដោះគោជំនួយដោយអ្នកនាងសម្រេចជ្រើសរើសទឹកដោះគោ«នូទ្រីម៉ាម»អ្នកម្តាយដ៍អស្ចារ្យ៕

ក្នុងឱកាសចុលរួមក្នុងកម្មវិធី«នូទ្រីម៉ាម»អ្នកម្តាយដ៍អស្ចារ្យដែលបានរៀបចំធ្វើនៅក្នុងសណ្ឋាគារហ៊ីម៉ាវ៉ារីភ្នំពេញរៀបចំឡើងដោយក្រុមហ៊ុននូទ្រីលេតម៉ាស្ទ័រអិលអឹម ខូអិលធីឌីដោយតារាលេចធ្លោអ្នកនាងគង់ សុជាតិបានថ្លែងក្នុងឱកាសនោះថាជាទូទៅកូនរបស់អ្នកនាងមានសុខភាពល្អមិនមែនចេះតែបានមកដោយភាពងាយស្រួលនោះទេគឺសុទ្ឋតែបានមកពីការមើលថែរទាំទាំងអស់។វិធីសាស្ត្រមើលថែរទាំកូនមិនខុសអ្វីពីបងប្អូនស្ត្រីទូទៅដែរដោយយើងគួរយកចិត្តទុកដាក់ពេលទៅណាមកណាគួរតែពាក់មួកឲ្យកូនហើយបើមិនចាំបាច់មិនត្រូវយកកូនចេញទៅក្រៅនោះទេព្រោះក្មេងងាយឆ្លងនូវជំងឺផ្សេងៗ។អ្វីដែលសំខាន់មួយទៀតយើងបានផ្តោតលើផលិតផលនូទ្រីលេតដោយអ្នកនាងជាម្តាយឲ្យកូនញាំជាប្រចាំតាំងពីកូនកើតពីថ្ងៃដំបូងម្ល៉េះ។ដោយសារតែសុខភាពមិនសូវអំណោយផលដូច្នេះហើយក៍ឲ្យកូនបៅទឹកដោះគោរហូតមកទល់ពេលនេះ។ពិសេសមួយទៀតពេលព្រឹកមុជទឹកគឺម៉ាស៊ិនត្រជាក់ឬកង្ហារត្រូវបិទឲ្យហប់មុជឲ្យលឿនជូតខ្លួនឲ្យលឿនហើយយកម៉្សៅលាបក្លៀកឬកន្លុកកន្លៀតឬលាបឡេដើម្បីកុំឲ្យរលាករីឯបញ្ហាសំអាតដបទឹកដោះគូក៍សំខាន់ដែរ។ជាទូទៅវេជ្ជបណ្ឌិតលោកតែងតែណែនាំប្រាប់ថាឲ្យសំអាតដបឲ្យស្អាតខ្លាចកូនតូចមានបញ្ហាពោះវៀនឬក៍បញ្ហាផ្សេងៗទៀតដែរ។សម្រាប់ជាទស្សនៈរបស់អ្នកនាងស្ត្រីយើងឥឡូវមានសមត្ថភាពចេញធ្វើការដូចបុរសដែរមិនពឹងលើតែម្ខាងឡើយព្រោះសម័យនេះហើយមិនដូចបុរាណឡើយ។ស្ត្រីរវល់ជាងមុនហើយអ្នកដែលអាចធ្វើការនៅផ្ទះអាចបំបៅដោយទឹកដោះបានប៉ុន្តែដូចនាងនិងបងប្អូនខ្លះទៀតរវល់ខ្លាំងត្រូវតែទាមទារញាំទឹកដោះគោព្រោះមានសារធាតុសំខាន់ៗនៅក្នុងហ្នឹងសព្វបែបយ៉ាងទាំងអស់ដែលជួយឲ្យបុត្រធីតារីកលូតលាស់បានល្អគ្រប់គ្រាន់តែម្តង។អ្នកនាងសប្បាយចិត្តដែលបានចូលរួមក្នុងកម្មវិធីថ្ងៃនេះដែលបានជួបជុំបងប្អូនជាពិសេសអ្នកដែលត្រៀមមានបុត្រនិងកំពុងតែមានផ្ទៃពោះដែលជាឱកាសសារៈសំខាន់ទាំងបុរសនិងស្ត្រីតែម្តងក្នុងការយល់ដឹងដែលអ្នកនាងចែករំលេកបទពិសោធន៍ខ្លះៗក្នុងការទទួលទានផលិតផលទឹកដោះគោនូទ្រីម៉ាម។       

លោកទឹម សុវណ្ណារ៉ានាយកគ្រប់គ្រងនៅក្នុងក្រុមហ៊ុនអិល អឹមខូអិលធីឌីបានមានប្រសាសន៍ឲ្យដឹងថាការប្រាព្ឋឡើងនៅពេលនេះដើម្បីអបអរសារទរក្នុងកម្មវិធីទិវាគុណម្តាយពិភពលោកហើយយើងបានអញ្ជើញវាគ្មិនចំនួន៣រូបក្នុងនោះមានអ្នកជំនាញមកពីប្រទេសសឹង្ហបុរី អ្នកស្រីសុខា សុធានី និងអ្នកតំណាងផលិតផលអ្នកនាងគង់ សុជាតិ។គោលបំណងសំខាន់គឺយើងចង់បង្ហាញចេញនូវផលិតផលទឹកដោះគោនូទ្រីម៉ាមសម្រាប់ជួយដល់ស្ត្រីមានផ្ទៃពោះនិងជួយស្ត្រីកំពុងបំបៅកូនដោយទឹកដោះក្នុងការប្រើប្រាស់និងជ្រើសរើសផលិតផលដែលល្អនិងចង់បង្ហាញចែករំលែកនូវការថែរក្សាបុត្រផងដែរក្នុងការទទួលទានរបបអាហារសម្រាប់អ្នកម្តាយដែលមានផ្ទៃពោះ។                                               

Tags:
  • គង់ សុជាតិ
  • សុខភាព
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥