MENU
អីតាលីបង្កើនការពារសន្តិសុខ ពេលប្រធានាធិបតីអាមេរិកបំពេញទស្សនកិច្ច
ព័ត៌មានជាតិ | ថ្ងៃពុធ ទី២៤ ឧសភា ២០១៧, ១៣:៤៧ | ៦២៧ ដង | ចុចបញ្ចេញមតិ (០)

ក្រោយការវាយប្រហារភេរវកម្មនៅទីក្រុងម៉ែនឆែស្ទើ ​ប្រទេសអង់គ្លេសធ្វើឲ្យរដ្ឋាភិបាលអីតាលី​បង្កើនសន្តិសុខ ការពារ ៣ដង ដើម្បីធានាដល់សន្តិសុខ​ក្នុងតំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកដូណាលត្រាំ​នៅអីតាលី និងបុរីវ៉ាទីកង។

រដ្ឋាភិបាលអីតាលីបាន យាមល្បាតយ៉ាងតឹងតែងនៅលើដងផ្លូវធំៗចំនួន​៤​ផ្សេងគ្នា សម្រាប់ការធ្វើដំណើរ។ សកម្មភាពការពារ សន្តិសុខ ដល់ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីត្រាំ​ ធ្វើឡើងដោយ ដោយមានកម្លាំងការពារ ​៣ជាន់ផ្សេងគ្នា​ ​៣ក្រុមផ្សេងគ្នា  ក្នុងនោះមាន ក្រុមប្រតិកម្មរហ័ស  ក្រុមការពារ​និងក្រុម ពិសេសការពារនៅកៀកប្រធានាធិបតី។ ក្រៅពីនេះក៏នៅមានក្រុមសន្តិសុខជាង​៣០ផ្សេងគ្នា ត្រូវបានដាក់ពង្រាយ​តាមដានសកម្មភាពនៅតាមទីកន្លែងដែលប្រធានាធិបតីត្រាំត្រូវទៅ។

ចំនួនកាមឺរ៉ាសុវត្ថភាពក៏ត្រូវបានបង្កើន ទាំង កាមឺរ៉ានៅមួយកន្លែងនិងចលនាផងដែរ។​ ឧទ្ធម្ភាគច័ក្រជាច្រើនគ្រឿងក៏ត្រូវបានដាក់ពង្រាយការពារ ពីលើដែនអាកាស​។ ក្រុមចារកិច្ចអីតាលី​ក៏បានដំណើរការ​២៤លើ​២៤ម៉ោង ដើម្បីតាមដានសកម្មភាព។

តាំងពីព្រឹកថ្ងៃទី​២៣ខែឧសភា ទីតាំងជុំវិញស្ថានទូត​អាមេរិកនៅអីតាលី ដែលជាកន្លែង​ប្រធានាធិបតីត្រាំត្រូវស្នាក់នៅ​ បានយាមល្បាតយ៉ាងតឹងតែង ។

តាមគម្រោង ប្រធានាធិបតីត្រាំ ទស្សនកិច្ចអីតាលី​និង បុរីវាទីកង ចាប់ពីថ្ងៃទី​២៣ខែឧសភា ដល់ថ្ងៃទី​២៥ ។ ក្រោយមកប្រធានាធិបតី​នឹងចូលរួមកិច្ចប្រជុំ  G-7 នៅតំបន់​ Taormina លើកោះ  Sycily ភាគខាងត្បូងអីតាលី។

ការបង្កើនសន្តិសុខ នៅក្នុងប្រទេសអីតាលី​ ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក និងកិច្ចប្រជុំ​ G-7  ដោយសារតែ ក្រុមភេរវកម្មបានបង្កប់ខ្លួនជាច្រើននៅក្នុងតំបន់អឺរ៉ុប ដោយអាចវាយប្រហារបានគ្រប់ពេលវេលា។ ​ ដូចជាការវាយប្រហារនៅក្នុងប្រទេសអង់គ្លេសកន្លងមកជាដើម៕

 

 

Tags:
  • អីតាលី
  • សន្តិសុខ
  • អាមេរិក
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥