MENU
ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់អភិវឌ្ឍនន៍អន្តរជាតិគ្រោងផ្តល់១,៨លានដុល្លារ ដល់គ.ជ.ប
ព័ត៌មានជាតិ | ថ្ងៃព្រហស្បតិ៍ ទី០៦ មេសា ២០១៧, ១៨:០៧ | ៤៨១ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជាចេញផ្សាយនៅថ្ងៃទី៦ខែមេសាឆ្នាំ២០១៧បានអះអាងថាទីភ្នាក់ងារUSAID ផ្តល់ជំនួយថ្មីមួយដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) បានប្រកាសមូលនិធិអំណោយថ្មីមួយ ដែលគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់គណៈកម្មាធិការ ជាតិរៀបចំការ បោះឆ្នោត (គ.ជ.ប) សំរាប់រៀបចំការបោះឆ្នោត ឆ្នាំ ២០១៧ និង២០១៨ នៅកម្ពុជា។

ជំនួយនេះសម្រាប់គំរោងគ្រប់គ្រងការបោះឆ្នោតនៅកម្ពុជា រយៈពេល២ឆ្នាំ និងមានទឹកប្រាក់ចំនួន ១,៨ លានដុល្លា អាមេរិកនេះ ដែលត្រូវបានផ្តល់អោយទៅមូលនិធិអន្តរជាតិសម្រាប់ប្រព័ន្ធ បោះឆ្នោត នឹងជួយ គជប នៅក្នុងការធ្វើយុទ្ធនាការអប់រំអ្នកបោះឆ្នោតពង្រឹងដំណើរការដោះស្រាយវិវាទនៅក្នុងការបោះឆ្នោត និងលើកកំពស់សមត្ថភាពរបស់គជប ក្នុងការរក និងកាត់បន្ថយចំណុច ខ្សោយ នៅក្នុងប្រព័ន្ធបោះឆ្នោត នៅកម្ពុជា។

សេចក្តីប្រកាសព័ត៌មានបានដកស្រង់ប្រសាសន៍របស់លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក William Heidt បានមានប្រសាសន៍ថា «ការចូលរួម ក្នុងការបោះឆ្នោតគឺជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យដ៏ល្អមួយ។ យើងរីករាយនឹងធ្វើការជាមួយ គ.ជ.ប អង្គការសង្គមស៊ីវិល គណបក្សនយោបាយនានា ដើម្បីបន្ត ពង្រឹង លទ្ធិប្រជាធិ បតេយ្យនៅ ប្រទេសកម្ពុជា”។

កម្មវិធីនេះមានបន្តពីជំនួយកន្លងមករបស់ទីភ្នាក់ងារ USAID ចំពោះគជប ដែលរួមមានការវាយតំលៃសមត្ថភាពផ្ទៃក្នុង ការបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងការបោះឆ្នោត និងជំនួយ ដើម្បីធ្វើសេចក្តីប្រកាសរបស់ផ្នែកសេវាសាធារណៈស្តីពីការចុះឈ្មោះអ្នកបោះឆ្នោត។អំណោយថវិកាថ្មីនេះនឹងជួយធ្វើអោយប្រាកដថា គ.ជ.ប ធ្វើតាមការបេ្តជ្ញារបស់ខ្លួន ក្នុងការរៀបចំការបោះឆ្នោតមួយអោយមានប្រសិទ្ធិភាព និងធ្វើកំណែរទម្រង់ប្រព័ន្ធបោះឆ្នោតប្រកបដោយអត្ថន័យ តាមរយៈការបោះឆ្នោតឃុំ នៅឆ្នាំ ២០១៧ និងការបោះឆ្នោតជាតិ នៅឆ្នាំ ២០១៨។

ស្ថានទូតអាមេរិកបានលើកឡើងថា៖អំពីទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់អភិវឌ្ឍន៏អន្តរជាតិ USAIDUSAID ត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ១៩៦១ ដោយលោកប្រធានាធិបតី John F. Kennedy និងជាទីភ្នាក់ងារឈានមុខគេរបស់រដ្ឋាភិបាលអាមេរិកក្នុងការផ្តល់ជំនួយបរទេស ។ ចាប់តាំងពីឆ្នាំ ១៩៩២ USAID បានផ្តល់ថវិកា ប្រមាណជា១ពាន់លានដុល្លា ដល់ការអភិវឌ្ឍប្រទេសកម្ពុជា ។

អំពីមូលនិធិអន្តរជាតិសម្រាប់ប្រព័ន្ធបោះឆ្នោត (IFES)IFES គាំទ្រសិទ្ធិពលរដ្ឋក្នុងការចូលរួមបោះឆ្នោតដោយសេរី និងយុត្តិធម៌។ អ្នកជំនាញឯករាជ្យរបស់យើង ពង្រឹងប្រព័ន្ធបោះឆ្នោត និងកសាងសមត្ថភាពមូលដ្ឋាន ដើម្បី ផ្តល់នូវដំណោះស្រាយប្រកបដោយ និរន្តភាព។ ចាប់តាំងពីឆ្នាំ១៩៨៧ IFES ធ្វើការនៅជាង១៤៥ប្រទេស ចាប់ពីប្រទេសដែលមាន លទ្ធិប្រជាធិបតេយ្យកំពុងអភិវឌ្ឍ ដល់ប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យចាស់ទុំ។

លោកហង្ស ពុទ្ធាអ្នកនាំពាក្សគ.ជ.បបានលើកឡើងលោកបានទទួលព័ត៌មានពីការប្រកាសនេះដែរ។តែលោកថាមិនទាន់មានឯកសារផ្លូវការណាមួយជំវិញការផ្តល់ជំនួយរបស់USAIDនៅឡើយទេ។លោកបានអះអាងថាតាមការប៉ាន់ប្រមាណគ.ជ.បគ្រោងចំណាយ៥០លានដុល្លារសម្រាប់ការចុះឈ្មោះនិងការរៀបចំការបោះឆ្នោតឃុំសង្កាត់អាណត្តិ៤ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧ខាងមុខ។                        

Tags:
  • ភ្នាក់ងារ
  • សហរដ្ឋអាមេរិក
  • អភិវឌ្ឍនន៍
  • គ.ជ.ប
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥