MENU
កម្លាំងនគរបាលខណ្ឌពោធិសែនជ័យ រួមជាមួយកម្លាំងប៉ុស្តិ៍ចោមចៅ ចុះបង្ក្រាបចាប់មេក្លោងជួញដូរថ្នាំញៀនជិត១គីឡូក្រម
ព័ត៌មានជាតិ | ថ្ងៃសុក្រ ទី១២ ឧសភា ២០១៧, ២១:៤២ | ៤១៧ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖   មេក្លោងជួញដូរគ្រឿងញៀនម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ កម្លាំងអធិការដ្ឋានខណ្ឌពោធិសែនជ័យ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកអធិការខណ្ឌ បើកប្រតិបត្តិការបង្ក្រាបចាប់ខ្លួនបាន ដកហូតបានថ្នាំញៀងជិត១គីឡូក្រាម និងសម្ភារៈមួយចំនួនទៀត។

ក្នុងប្រតិបត្ដការណ៍ចុះបង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង១និង៤៥នាទីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវលំ ភូមិថ្មគោល៣ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។ជនសង្ស័យមានឈ្មោះ ជា យ៉េង ហៅ ជា ពៅ ហៅធីភេទប្រុសអាយុ៣១ឆ្នាំរស់នៅផ្ទះកើតហេតុខាងលើ មានស្រុកកំណើត ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ក្រៅពីឃាត់ខ្លួនមេក្លោងជួញដូរថ្នាំញៀននគរបាលដកហូតបានថ្នាំញៀនចំនួន៨កញ្ចប់ធំស្មើនិងជិត១គីឡូក្រាមនិងកញ្ចប់តូច១កញ្ចប់ជញ្ជីងថ្លឹងថ្នាំញៀន១ សម្ភារៈវិចខ្ចប់មួយចំនួនធំ ឧបករណ៍ ដបសម្រាប់ជក់ រថយន្តឡិចស៊ីស១គ្រឿង និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ។

លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌពោធិសែនជ័យមានប្រសាសន៍ក្នុងកិច្ចប្រតិបត្តិការណ៍បង្ក្រាបខាងលើឲកយដឹងថា កម្លាំងនគរបាលរបស់លោក មានកម្លាំងប៉ុស្តិ៍រដ្ឋបាលចោមចៅ កម្លាំងជំនាញខណ្ឌ ធ្វើការសើបអង្កេត ស្រាវជ្រាវអស់រយៈពេលច្រើនថ្ងៃមកហើយ ឈានដល់បើកប្រតិបត្តិការបង្ក្រាប ក្រោមការសម្របសម្រួល ពីលោក ស្រី មុន្នី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចុះបង្កនរាបចាប់មេក្លោងជួញដូរបានម្នាក់ រួមជាមួយថ្នាំញៀន ជាច្រើនកញ្ចប់ ។ ក្រៅពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចឆែកឆេររកឃើញ ឯកសារពាក់ព័ន្ធ មានកន្ទុយប័ណ្ឌផ្ញើរលុយ វេលុយ សរុបជាទឹកប្រាក់ ដែលជនសង្ស័យ លក់ដូរ ប្រើប្រាស់សេវា តាមវីង ជាង១មុឺនដុល្លា និងរកឃើគបញ្ជីឯកសារ ឈ្មោះម៉ូត ដែលទិញយកទៅចែកចាយបន្ត ។

ជនសង្ស័យក្រោយពីឃាត់ខ្លួនបានរួមជាមួយ សម្ភារដកហូតបាននាំយកទៅកាន់ផ្នែកជំនាញអធិការដ្ឋានខណ្ឌ ដើម្បីបន្តការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាកាចាត់ការទៅតាមផ្លូវច្បាប់ ៕

Tags:
  • កម្លាំង
  • ពោធិសែនជ័យ
  • ចុះបង្ក្រាប
  • ថ្នាំញៀន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥