MENU
គិតត្រឹមអំឡុងខែមេសាឆ្នាំ២០១៧ ភាគីថៃចាប់បញ្ជូនពលករខ្មែរ ខុសច្បាប់មានចំនួន១៤,៤០៨នាក់
ព័ត៌មានជាតិ | ថ្ងៃព្រហស្បតិ៍ ទី១១ ឧសភា ២០១៧, ១០:១១ | ៣៩៤ ដង | ចុចបញ្ចេញមតិ (០)

ខេត្តបន្ទាយមានជ័យ៖   អាជ្ញាធរច្រកទ្វារអន្តរជាតិប៉ោយប៉ែតបាននិយាយនៅថ្ងៃទី១១ខែឧសភាឆ្នាំ២០១៧ថាអំឡុងខែមេសាឆ្នាំ២០១៧ភាគីថៃចាប់បញ្ជូនពលករខ្មែរដែលធ្វើចំណាកស្រុកខុសច្បាប់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតមានចំនួន១៤,៤០៨នាក់នៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

បើយោងតាមលោក វួច អូន ប្រធានគណះកម្មាធិការច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់ថា ដោយយោងតាមរបាយការគណះកម្មករទទួលពលករខ្មែរខុសច្បាប់គឺភាគីថៃចាប់បញ្ជូនពលករខ្មែរខុសច្បាប់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅខែមេសាឆ្នាំ២០១៧នេះមានសរុបចំនួន១៤,៤០៨នាក់ក្នុងនោះមានស្រីចំនួន៥,២១៧នាក់កុមាចំនួន១,២២២នាក់។

លោកបានបញ្ជាក់ថា រយៈពេលដើមខែឧសភាឆ្នាំ២០១៧នេះភាគីថៃចាប់បញ្ជូនមកក្នុង១ថ្ងៃមានប្រមាណជាង១០០នាក់បើប្រៀបធៀបនៅខែមេសាឆ្នាំ២០១៧នេះគឺក្រោយពេលបុណ្យឆ្នាំប្រពៃណីយ៍ខ្មែរហើយប្រជាពលរដ្ឋបានសម្រុកទៅរកការងារធ្វើនៅប្រទេសថៃតាមរយះមេខ្យល់ខុសច្បាប់ដែលឆ្លងដែនតាមច្រករបៀងខុសច្បាប់ត្រូវបានភាគីថៃចាប់បញ្ជូនមកវិញ១ថ្ងៃរាប់ពាន់នាក់។

បើតាមន្ត្រីគណៈកម្មការទទួលពលករខ្មែរខុសច្បាប់បានបង្ហើបអោយដឹងគឺពលករខ្មែរថៃចាប់បញ្ជូនមកតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតក្រោយបុណ្យចូលឆ្នាំថ្មីហើយគឺតាមការសម្ភាសន៍បានដឹងព័ត៌មានគឺភាគច្រើនថៃចាប់ពាក់ព័ន្ធពលករខ្មែរប្រើលិខិតឆ្លងដែន(រឺបដឺផាស់ក្លែងក្លាយ)ទើបចាប់បញ្ជូនមកវិញ។

តាមសំដីពលករចំណាក់ស្រុកថៃចាប់បញ្ជូនមកវិញប្រាប់ថាពួកគាត់ភាគីច្រើនទៅតាមរយះមេខ្យល់ដែលឆ្លងដែនខុសច្បាប់ទើបសមត្តកិច្ចចាប់ខ្លួនមកវិញហើយពីគាត់គឹតបើមិនទៅរកការងារធ្វើនៅប្រទេសថៃ គឺរំពឹងការងារនៅប្រទេសកម្ពុជាការងារសំណង់បានតំលៃថោកនិងគ្មានលុយធ្វើប៉ាស្ព័រទើបនាំគ្នាទៅរកការងារធ្វើខុសច្បាប់នៅប្រទេសថៃទោះជាខុសច្បាប់យ៉ាងណាក៍ដោយ៕

Tags:
  • ភាគីថៃ
  • ពលករ
  • ខុសច្បាប់
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥