MENU
ភ្លើងប្រច័ណ្ឌអារ.កសម្លាប់ប្រពន្ធ រួចផឹកថ្នាំពុលសម្លាប់ខ្លួនតាមក្រោយ
ព័ត៌មានជាតិ | ថ្ងៃសុក្រ ទី០៥ ឧសភា ២០១៧, ០៩:១៥ | ៥៤៦ ដង | ចុចបញ្ចេញមតិ (០)

ខេត្តកំពង់ធំ៖ ​ដោយសារភ្លើងប្រច័ណ្ឌ ប្តីបានផឹកស្រាស្រវឹងហើយយកកាំបិតខ្វាវកាប់និងអារកសម្លាប់ប្រពន្ធ រួចបានផឹកថ្នាំពុលសម្លាប់ខ្លួនតាមក្រោយ តែមិនស្លាប់ព្រោះជួយសង្គ្រោះទាន់ពេលវេលា ។ អំពើឃាតកម្មក្នុងគ្រួសារនេះ កើតឡើងកាលពីយប់ថ្ងៃទី៣ ខែឧសភា នៅចំណុចលើផ្ទះក្នុងភូមិកំរ៉ែង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន។

សមត្ថកិច្ចបានឲ្យដឹងថា ប្តីឈ្មោះ ផេង ធឿង អាយុ៣៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំខាងលើ ។ ចំណែកប្រពន្ធឈ្មោះ អួន សាអ៊ីម អាយុ២៦ឆ្នាំ មុខរបរធ្វើស្រែ ។

សមត្ថកិច្ចបានបន្តទៀតថា ប្តី បន្ទាប់ពីធ្វើសកម្មភាពសម្លាប់ប្រពន្ធយ៉ាងសាហាវព្រៃផ្សែហើយបានយកថ្នាំពុលបាញ់ស្មៅម៉ាកដេកូ៦០០ ផឹកសម្លាប់ខ្លួនតាមក្រោយ រួចដេកក្បែរសពប្រពន្ធ។ ប៉ុន្តែត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យបានភ្លាមៗ ។ រីឯប្រពន្ធត្រូប្តីកាប់និងអារ-ក មានស្នាមរបួសចំនួន៤កន្លែ នៅលើបំពង់ក១កន្លែង និងក្រោមបបូមាត់ខាងឆ្វេង៣កន្លែង ៕⁠⁠⁠⁠

Tags:
  • ភ្លើងប្រច័ណ្ឌ
  • ថ្នាំពុល
  • សម្លាប់
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥