MENU
សិល្បកររួមគ្នាបង្កើតបរិយាកាសរាំច្រៀង ជូនប្រជាពលរដ្ឋ
សិល្បៈនិងកំសាន្ត | ថ្ងៃច័ន្ទ ទី០១ ឧសភា ២០១៧, ១៣:៤០ | ៧៧៤ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ​តារាចម្រៀងតារាកំប្លែងមួយចំនួនដែលមានឈ្មោះបោះសំឡេងបានមកជួបជុំគ្នាយ៉ាងរីករាយបង្កបរិយាកាសរាំច្រៀងនិងសម្តែងកំប្លែងជូនដល់បងប្អូនប្រជាពលរដ្ឋមួយចំនួនរស់នៅខណ្ឌមានជ័យរាជធានីភ្នំពេញ។ពិធីនេះបានរៀបចំធ្វើឡើងកាលពីព្រឹកថ្ងៃទី១ ឧសភា ឆ្នាំ២០១៧នាភោជនីយដ្ឋានមង្គលឧត្តមស្ថិតនៅតាមបណ្តោយផ្លូវ៣៧១រាជធានីភ្នំពេញ។

នេះជាពិធីសំណេះសំណាលជាមួយបេក្ខជនក្រុមប្រឹក្សាសង្កាត់គណៈកម្មាធិការបក្សមូលដ្ឋានសង្កាត់គណៈសាខាបក្សភូមិអនុសាខាបក្សនិងសមាជិកបក្សរបស់គណៈបក្សប្រជាជនកម្ពុជាសង្កាត់ស្ទឹងមានជ័យ២ខណ្ឌមានជ័យរាជធានីភ្នំពេញ។នាឱកាសនោះមានការចូលរួមពីលោកពេជ្រ កែវមុនីអផិបាលនៃគណអភិបានខណ្ឌមានជ័យ លោកទូច សំអុលបេក្ខជនចៅសង្កាត់ស្ទឹងមានជ័យ២និងសិល្បករមួយចំនួនដូចជានាយឃ្លោក នាយសានម៉ៅ លោកអ៊ឹម ជីវ៉ា លោកវុទ្ឋីពិធីករ អ្នកនាងប៉េង ប៉ោង ស្រីពៅមុខឈើ ក្រុមតារាបង្ហាញម៉ូដ ញឹម ចាន់ថន អោក សុម៉ាវត្តី អោក សុម៉ាលីតា នាយសង់សេត លោកគន់ រៀមរតនៈ លោកដាពិធីករ លោកលីហួរ អ្នកស្រីសុខា ព្រមទាំងសិល្បករជាច្រើនទៀត ។

លោកពេជ្រ កែវមុនី អភិបាលនិងគណៈអភិបាលខណ្ឌមានជ័យបានមានប្រសាសន៍ថានេះជាការជួបជុំសួរសុខទុក្ខជូនប្រជាពលរដ្ឋដើម្បីបន្តពិភាក្សារកដំណោះស្រាយជាបន្តបន្ទាប់ទៀតនៅក្នុងមូលដ្ឋានក្នុងន័យរកភាពល្អប្រសើរក្នុងការរស់នៅរបស់បងប្អូនយើងបន្ថែមទៀត។ជាមួយគ្នានេះថ្នាក់ដឹកនាំយើងនៅតែបន្តជួយគិតគូដល់ប្រជាជនយើងជាប្រចាំនិងសូមអភ័យទោសប្រសិនបើមានកំហុសឆ្គងកន្លងមករបស់មន្ត្រីអសកម្មមួយចំនួនដែលបំពេញតួនាទីមិនបានល្អយើងនិងកែតម្រូវចំនុចខ្វះខាតដើម្បីឆ្ពោះទៅមាគ៌ាមួយប្រកបដោយសញ្ញាសន្តិភាពទាំងអស់គ្នា។រាជរដ្ឋាភិបាលនឹងមិនបណ្តោយឲ្យបងប្អូនជួបបញ្ហាដោយមិនអើពើនោះឡើយដូចនេះក្នុងនាមជាអាជ្ញាធរពិតជារីករាយដោះស្រាយជូនបងប្អូនយើងតាមសំណូមពរផងដែរ។នាពិធីខាងលើក្រៅពីការសម្តែងសិល្បៈក៍មានការចាប់់រង្វាន់ជាច្រើនជូនដល់ប្រជាពលរដ្ឋឲ្យកាន់តែសប្បាយរីករាយនិងមានភាពស្និតស្នាលផងដែរដោយរង្វាន់មានជាច្រើនសម្រាប់ជាកាដូជូនអ្នកចូលរួម។

Tags:
  • សិល្បករ
  • រាំច្រៀង
  • ប្រជាពលរដ្ឋ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥