MENU
ស្ទើរយំគ្រប់គ្នាកម្មវិធី«កត្តញ្ញូរាត្រី» បង្កឲ្យសិល្បករជើងចាស់រំជួលចិត្តអួលដើមក
សិល្បៈនិងកំសាន្ត | ថ្ងៃសុក្រ ទី០៧ មេសា ២០១៧, ០៨:២១ | ១,០៥០ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ការមិននឹកស្មានរបស់សិល្បករជើងចាស់ដែលបាត់សមត្ថភាពធ្វើការមិនមានប្រាក់កម្រៃមើលខ្លួនពេលចាស់ស្រាប់តែទទួលបានភាពកក់ក្តៅពីសិល្បកររលកក្រោយបានបង្ហាញអារម្មណ៍រំភើបរហូតអួលដើមកចង់ស្រស់ទឹកភ្នែក។

កម្មវិធីដែលរៀបចំឡើងដោយសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមមានឈ្មោះថា«កត្តញ្ញូរាត្រី»បានរៀបចំធ្វើឡើងកាលពីរាត្រីថ្ងៃទី៦ មេសា ឆ្នាំ២០១៧នាសណ្ឋាគារសុខាភ្នំពេញក្នុងន័យសម្តែងការដឹងគុណចំពោះសិល្បករជើងចាស់លោកគ្រូអ្នកគ្រូវីរៈសិល្បករទាំងអស់ដែលបាត់បង់សមត្ថភាពធ្វើការសម្តែងលែងបានព្រោះមានជំងឺជរាពាធ។នារាត្រីនោះគេឃើញមានវត្តមានមន្ត្រីធំៗមួយចំនួនអ្នកជំនួញល្បីៗជាច្រើនរូបព្រមទាំងសិល្បករជើងចាស់ជើងថ្មីជំនាន់មុនជំនាន់ក្រោយបានមកចូលរួមបង្កបរិយាកាសជាប្រវត្តិសាស្ត្រនេះយ៉ាងច្រើនកុះករផងដែរ។ឯកឧត្តមហ៊ុន ម៉ាណែតដែលបានចូលរួមក្នុងកម្មវិធី«កត្តញ្ញូរាត្រី»នោះដែរបានមានប្រសាសន័លើវេទិកាថាស្ថិតក្នុងបរិយាកាសដ៍មានអត្ថន័យក្រោមប្រធានបទដ៍មានអត្ថន័យក្នុងរាត្រីសមោលសនេះពិតជាមានអត្ថន័យវសេសវិលាសដែលផ្តើមដោយសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមក្នុងគោលបំណងស្វែងរកមូនិធិសម្រាប់គាំពាជួយដល់សិល្បករចាស់ជរារបស់យើង។ជាពិសេសពិតជាមានចិត្តសប្បាយរីករាយដែលបានជួនជាមួយសិល្បករជើងចាស់ក្នុងរាត្រីនេះនិងកោតសរសើរដល់សមាគមមួយនេះដែលរំលេចកម្មវិធីកត្តញ្ញូដ៍ល្អនេះឡើងជូនសិល្បៈជើងចាស់ដែលនៅមានជីវិតធ្វើបុណ្យទាន់ខែភ្លឺ។ចំពោះរាល់សកម្មភាពទាំងអស់ដែលសមាគមបានធ្វើដើម្បីជួយដល់ប្រជាពលរដ្ឋយើង។ក្នុងឱកាសនេះសូមសម្តែងនូវទឹកចិត្តកត្តញ្ញូចំពោះដូនតាយើងដែលាបានបង្កើតនិងបន្សល់ទុកនូវមរតកសិល្បៈខ្មែរដ៍សម្បូរបែបសម្រាប់បម្រើឲ្យកូនខ្មែរគ្រប់រូបគ្រប់ពេលវេលាគ្រប់មនោសញ្ចេតនា។

អ្នកនាងចន ច័ន្ទលក្ខិណាប្រធានសមាគមមិត្តសិល្បៈជួយសង្គមបានលើកឡើងថាក្នុងនាមជាប្រធានសមាគមសមអរគុណដល់សប្បុរជនទាំងអស់បានជួយកម្មវិធីនេះជាប្រវត្តិសាស្ត្រ។អ្នកនាងបន្តថាសមាគមមិត្តសិល្បៈស្ម័គ្រចិត្តបានបង្កើតឡើងនិងទទួលស្គាល់ដោយក្រសួងមហាផ្ទៃនាថ្ងៃទី១៧ សីហា ឆ្នាំ២០១៦ដែលបានធ្វើសកម្មភាពជាច្រើនដូចជាការចែកមួកសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញដូចជានៅខណ្ឌជ្រោយចង្វា ខណ្ឌពោធសែនជ័យ និងមានផលិតជាវិដេអូឃ្លិបអប់រំដូចជាការពង្រឹងនិងការអនុវត្តច្បាប់ចរាចរណ៍ក្នុងន័យកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។សមាគមយើងក៍បានជួយសម្រាលទុក្ខមួយចំនួនតូចរបស់សិល្បករសិល្បការិនីចាស់ជរាក្រីក្រមានដូចជាលោកតាផ្លុងមឿក លោតាប៉ិគក់ លោកពូគ្រៀវ លោកគ្រូនូ ស៊ិបនិងភរិយារបស់តារាចម្រៀងរិន សាវ៉េតនិងរៀមច្បងសិល្បករដ៍ទៃទៀត។ពីនេះយើងមានរៀនបចំជាបណ្ណាល័យតូចៗសម្រាប់ប្អូនៗសិក្សានុសិស្សក្នុងខេត្តព្រៃវែងនៅសង្កាត់កោះដាច់ខណ្ឌជ្រោយចង្វារមានរៀបចំបាយសាមគ្គីជាមួយកីឡាករបាល់ទាត់កីឡាករប្រដាល់ដើម្បីបង្កើតមិត្តភាពជាមួយសិល្បករយើង។សមាគមក៍មានជួយជាមេធាវីដល់សិល្បការិនីមួយចំនួនក្នុងកិច្ចការពារតាមផ្លូវតុលាការ។

អ្នកនាងយុគ ចិន្តាពិធីការិនីឆ្នើមបានសម្តែងការសប្បាយរីករាយដែលសមាគមខាងលើចេះរៀបចំកម្មវិធីនេះដើម្បីឆ្លើយតបស្នងសងគុណនូវទឹកចិត្តមិនចោលសិល្បកររៀមច្បងដែលចាស់ជរានៅកំព្រាឯកាដែលធ្វើឲ្យវីរសិល្បករយើងជាច្រើនមានវត្តមាននៅទីនេះពិតជារំជួលចិត្តស្ទើរតែស្រស់ទឹកភ្នេកដែលឃើញសិល្បករករជំនាន់នេះរួបរួមគ្នាជួយដល់រលកមុនមិនឲ្យកំព្រាកម្សត់ក្នុងវ័យដែលធ្វើអ្វីមិនបាន។លោកព្រហ្ម មាណតារាចម្រៀងអាយ៉ៃដ៍មានប្រជាប្រិយភាពក៍បានសម្តែងការថ្លែងអំណរគុណចំពោះសមាគមរបស់អ្នកនាងចន ច័ន្ទលក្ខិណានិងរាជរដ្ឋាភិបាលដែលគិតគូជួយដល់សិល្បករយើងទាំងចាស់និងថ្មីរហូតមកមិនធ្វើឲ្យអ្នកសិល្បៈនៅកម្សត់ភ័យព្រួយនោះឡើយ។សូមឲ្យប្អូនៗជំនាន់នេះឬតទៅមុខទៀតចេះស្រឡាញ់គ្នារួបរួមគ្នាលើកស្ទួយសិល្បៈនិងដឹងគុណដល់រៀមច្បងគោរពរៀមច្បងនេះជាគុណធម៌មួយមានតម្លៃណាស់។តារាកំប្លែងនាយក្រឹម បានលើកឡើងដែរថានេះជាការជួយដល់អ្នកសិល្បៈជើងចាស់ដែលគាត់ភ្លេចភ្លាំងឬធ្វើការលែងបានមានតែពឹងលើអ្នកមានកម្លាំងហើយរូបភាបទាំងនេះពិតជាបានជួយឲ្យពួកគាត់រំភើបហើយជាក់ស្តែងអ្នកមកទទួលពិសេសតារាជើងចាស់គាត់ស្ទើរតែមិនគិតសោះថាមានឱកាសដល់រូបពួកគាត់នៅពេលអាយុច្រើននេះពិតជាកម្មវិធីមួយដ៍ល្អមិនចោលរៀមច្បងដែលនៅចាស់ជរា។                             

Tags:
  • កម្មវិធី
  • សិល្បករ
  • រំជួលចិត្ត
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥