MENU
សម្រាប់សិល្បករមិនចេះសម្តែងដល់កម្រិត អាចមកហាត់នៅក្លិបអ្នកនាងប៉ែន សុផានី
សិល្បៈនិងកំសាន្ត | ថ្ងៃសៅរ៍ ទី០៤ មីនា ២០១៧, ០៧:៥៨ | ២,០៨៨ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ នេះជាការប្រាថ្នាយូរមកហើយដែលតារាសម្តែងពេញប្រៀបដោយបទពិសោធន៍ជាង២០ឆ្នាំប៉ែន សុផានីចង់បង្កើតស្នាដៃទុកជូនអ្នកជំនាន់ក្រោយតាមរយៈការផ្ទេរចំណេញដឹងផ្នែកបង្ហាត់វិជ្ជាសម្តែងឲត្រូវក្បួននិងត្រូវចិត្តផលិតករ។  ដើម្បីចូលរួមអភិវឌ្ឍន៏តួសម្តែងរលកក្រោយឲមានគុណភាពតារាសម្តែងភាពយនុ្តជើងចាស់ អ្នកនាង ប៉ែន សុផានី បានប្រកាសគម្រោងបង្កើតក្លិបហ្វឹកហាត់ការសម្តែងភាពយន្តដើម្បីចែករំលែកបទពិសោធន៍ទៅដល់សិល្បករដែលមិនទាន់អាចសម្តែងដល់កម្រិតដែលផលិតករចង់បាន។

តារាសម្តែងប៉ែន សុផានី លើកឡើងថា ឆាប់ៗនេះនាងនឹងបង្កើតក្លិបហ្វឹកហាត់ការសម្តែងមួយដោយមានគ្រូជំនាញជាសិល្បករជើងចាស់ដែលមានបទពិសោធន៍ក្នុងការសម្តែងភាពយន្តមកធ្វើការបង្ហាត់បង្រៀន។ នាងថា វិស័យភាពយន្តខ្មែរកំពុងតែចាប់ផ្តើមកម្រើកឡើងវិញក្រោយពីកម្មវិធីក្នុងស្រុក និងភាពយន្តភាគខ្មែរត្រូវបានក្រសួងតម្រូវឲ្យចាក់ផ្សាយនៅម៉ោងពិសេស។ អ្នកនាងបន្តថា សិល្បករដែលអាចចូលរៀនក្នុងជំនាញសម្តែងនេះបានគឺត្រូវតែជាអ្នកដែលមានឆន្ទៈក្នុងការវិវឌ្ឍន៍ខ្លួនក្លាយជាតារាសម្តែងអាជីព ។ តារាស្រីរូបនេះបញ្ជាក់ថា គម្រោងបើកក្លិបបង្រៀននេះព្រោះតែនាងនិងសិល្បករជើងចាស់មួយចំនួន ចង់ធ្វើការចែករំលែកបទពិសោធន៍ និងចង់ឲ្យវិស័យសិល្បៈផ្នែកសម្តែងកាន់តែត្រូវបានទទួលស្គាល់ដោយមហាជន។ នាងថា សិល្បករដែលចូលហ្វឹកហាត់នឹងត្រូវផ្តោតសំខាន់ទៅលើការសម្តែងលើជំនាញរបស់ពួកគាត់នីមួយៗគឺការហ្វឹកហាត់សម្តែងជាតួឯក តួរង តួម្តាយ តួអ្នកបម្រើ គឺទៅតាមសមត្ថភាពទេពកោសល្យ និងរូបសម្រស់រៀងៗខ្លួន។ តារាស្រីវ័យ៤៤ឆ្នាំរូបនេះក៏ប្រកាសដែរថា នឹងធ្វើការទំនាក់ទំនងទៅកាន់ផលិតកម្មនានាផ្ទាល់ដើម្បីស្វែងរកទីផ្សារឲ្យគ្រប់ប្រភេទតួសម្តែងទាំងអស់ដើម្បីប្រាកដថា ក្រោយរៀនចប់ពួកគេមានសមត្ថភាពគ្រប់គ្រាន់ក្នុងការសម្តែងទៅតាមជំនាញរៀងៗខ្លួន។

តារាស្រីល្បីឈ្មោះរូបនេះបញ្ជាក់ដែរថា ក្រៅពីទំនាក់ទំនងក្នុងការផ្គត់ផ្គង់សម្រាប់ផលិតកម្មក្នុងស្រុកនាងក៏មានបំណងបំពេញតម្រូវការតារាសម្តែងសម្រាប់ផលិតករមកពីក្រៅស្រុកផងដែរ។ នាងមិនទាន់បញ្ជាក់អំពីពេលវេលាជាក់លាក់ក្នុងការបើកដំណើរការក្លិបនេះនៅឡើយ ប៉ុន្តែនាងថា នឹងបង្កើតឡើងក្នុងពេលដ៏ខ្លីខាងមុខដោយទីតាំងគឺនៅផ្ទះនាងផ្ទាល់នៅតំបន់ស្តាតចាស់ ហើយតារាសម្តែងស្រីដែលនឹងជាដៃគូជួយបង្ហាត់សំខាន់គឺអ្នកនាង ស្វែង សុជាតាដែលទស្សនិកជនបានស្គាល់ថាជាតារាសម្តែងដែលមានសមត្ថភាពផងដែរ ហើយក្រៅពីនោះនាងក៏មានគម្រោងអញ្ជើញតារាសម្តែងល្បីជាច្រើនទៀតចូលរួមបង្ហាត់បង្រៀនសិល្បករជំនាន់ក្រោយផងដែរ។យ៉ាងណាក៍ដោយនេះជាឱកាសល្អសម្រាប់តារារលកក្រោយដែលអាចមកទំនាក់ទំនងផ្ទាល់ជាមួយតារាឆ្អិតផ្នែកសម្តែងអ្នកនាងសុផានីព្រោះមានអ្នកពូកែៗខាងសិល្បៈជាច្រើនចាំជួយដុះខាត់រលកក្រោយឲមានគុណភាពល្អលើមាគ៌ាសិល្បៈផ្នែកសម្តែង។                                                                                 

Tags:
  • សិល្បករ
  • ប៉ែន សុផានី
  • សម្តែង
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥