MENU
សមត្ថកិច្ចថៃឃាត់ពលករជិត៧០០នាក់ ដើម្បីបញ្ជូនទៅកម្ពុជាវិញ
ព័ត៌មានជាតិ | ថ្ងៃព្រហស្បតិ៍ ទី២៧ មេសា ២០១៧, ១៥:៣០ | ២៨៨ ដង | ចុចបញ្ចេញមតិ (០)

ប្រទេសថៃ៖ ពលករខ្មែររាប់រយនាក់ ដែលភាគច្រើនគឺជាអ្នកចាញ់បោកមេខ្យល់ក្នុងការនាំផ្លូវដើម្បីចូលទៅរកការងារធ្វើនៅឯប្រទេសថៃ ត្រូវបានក្រុមតម្រួតថៃរួមជាមួយនិងទាហានឈុតខ្មៅ ចេញប្រតិបត្តិការបោសសំអាត ខណៈដែលពលករទាំងអស់នេះនៅសំងំលាក់ខ្លួន តាមចំការដំឡូង ចំការពោត  និងចំការមៀនក្នុងទឹកដីនៃប្រទេសថៃ ។

យោងតាមរបាយការណ៍ជាផ្លូវការដែលទូរទស្សន៍របស់ថៃបានចាក់ផ្សាយគឺបានបញ្ជាក់ថា  នៅថ្ងៃទី២៦ខែមេសាឆ្នាំ២០១៧វេលាម៉ោង៤ល្ងាច  លោកមេបញ្ជាការតម្រួតខេត្តស្រះកែវ យីងយ៉ុត ថេបចាំណង  បានចុះទៅកាន់ចំណុចទីលានសាលាស្រុកវាំុងណាំរ៉ន  ក្នុងខេត្តស្រះកែវ  បន្ទាប់ពីកម្លាំងបានប្រមូលពលករខ្មែររាប់រយនាក់យកមកគ្រប់គ្រងនៅទីតាំងខាងលើនេះ ។របាយការណ៍បានបន្តថា  កិច្ចប្រតិបត្តិការនេះគឺធ្វើឡើងដោយក្រុមតម្រួតព្រំដែន ( ឈុតខ្មៅ )រួមជាមួយនឹងទាហានព្រំដែន  បានចុះទៅកាន់បរិវេណចំការមៀនមួយកន្លែងដែលជាកម្មសិទ្ធិរបស់លោក ផាណាត់  និងអ្នកស្រី ណយ ប៉ាថង  ស្ថិតក្នុងភូមិ២  ឃុំវុាំងណាំយិន  ស្រុកវុាំងណាំយិន  ខេត្តស្រះកែវ។  ដែលនៅទីនោះមានពលករខ្មែរមកសំងំលាក់ខ្លួនដើម្បីរង់ចាំរថយន្តមកទទួលយកទៅធ្វើការនៅឯទីក្រុងបាងកកតាមការសន្យារបស់មេខ្យល់ដែលបានប្រមូលលុយពីពួកគេក្នុងម្នាក់ៗ២៥០០បាតមុនរួចជាស្រេច ។

ប្អូនប្រុសម្នាក់ឈ្មោះ វល្លិ៍  អាយុ២៥ឆ្នាំ  រស់នៅខេត្តបាត់ដំបងបានលើកឡើងថាខ្លួនធ្លាប់ចូលទៅធ្វើការម្តងរួចមកហើយនៅក្នុងខេត្តឆាក់ឈើងសៅ  ដោយមានការងារខាងកាន់ម៉ាស៊ីនបុកគ្រឹះហើយទទួលបានប្រាក់កម្រៃក្នុងមួយថ្ងៃ ៣០០ បាត ដោយបានឡើងទៅលេងស្រុកកាលពីអំឡុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិ ។

ប្អូនប្រុសបានបន្តថាលុះពេលត្រឡប់ចូលទៅវិញគឺមេខ្យល់បានផ្តាំថា  ធ្វើយ៉ាងណានៅពេលយប់ ត្រូវដើរឆ្លងអូរខ្សែបន្ទាត់ព្រំដែនអោយផុតចូលដល់ចំការដំឡូងចំការពោតឬក៏ចំការមៀន  ដោយរង់ចាំនៅទីនោះដើម្បីអោយរថយន្តមកទទួលយកទៅកាន់ទីក្រុងបាងកកឬក៏ខេត្តដទៃទៀតដែលជាគោលដៅទៅធ្វើការដោយក្នុងម្នាក់ៗត្រូវប្រគល់ប្រាក់ទៅអោយគេចំនួន២ ៥០០បាតប៉ុន្តែ៣ថ្ងៃហើយមិនឃើញរថយន្តណាមួយមកទទួលយកនោះទេ  រហូតដល់តម្រួតចាប់តែម្តងដែលសរុបមានចំនួន ៤៧៧ នាក់ ដោយនៅពេលនេះអ្នកខ្លះគ្មាន១បាត នៅក្នុងខ្លួនផង ។

គួរបញ្ជាក់ថា  ស្របពេលជាមួយគ្នានោះដែរ នៅក្នុងស្រុកខ្លងហាត  ខេត្តស្រះកែវ  ក៏មានការឃាត់ខ្លួនពលករខ្មែរចំនួន៧២ នាក់ដែរ  ដែលពួកគេកំពុងសំងំលាក់ខ្លួននៅក្នុងព្រៃដូចគ្នា

ចំណែកនៅក្នុងផ្សាររោងក្លឿ  ក្នុងស្រុកអារញ្ញប្រាក់ថេត  ក៏មានការលាក់ពលករខ្មែរខុសច្បាប់នៅក្នុងផ្ទះថ្មមួយកន្លែងមានកំពស់ពីរជាន់ពីសំណាក់មេខ្យល់  ព្រមទាំងបានយកលុយ

ក្នុងម្នាក់ៗពី២០០០ ដល់ ២៥០០ បាត ហើយអោយរង់ចាំរថយន្តមកយកគឺពួកគេបានរង់ចាំ៣ថ្ងៃហើយ  រហូតក្រុមតម្រួតលបចូលតាមទ្វារក្រោយឃាត់ខ្លួនតែម្តង  ដោយសរុបមានចំនួន ៦៥ នាក់  ដោយពលករខ្មែរទាំងអស់នេះ អាជ្ញាធរថៃនឹងរៀបចំដឹកបញ្ជូនអោយវិលត្រឡប់មកកម្ពុជាវិញ  ដោយតម្រូវអោយបំពេញបែបបទតាមច្បាប់អោយបានត្រឹមត្រូវមុនចូលទៅរកការងារធ្វើនៅក្នុងប្រទេសថៃ។

Tags:
  • សមត្ថកិច្ច
  • ពលករ
  • ថៃ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥