MENU
តារាកំប្លែងជើងចាស់លោកតា ហ្វុយហ្សូ សង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដោយសារជំងឺថ្លើមធ្ងន់ធ្ងរ
សិល្បៈនិងកំសាន្ត | ថ្ងៃព្រហស្បតិ៍ ទី២៧ មេសា ២០១៧, ១០:០១ | ៩៩៤ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖​  តារាកំប្លែងជើងចាស់ដែលឆ្លៀតចិញ្ចឹមក្មេងកំព្រាក្រីក្រជាច្រើននាក់ហើយមួយរយៈនេះឈឺជាទម្ងន់សម្រាកព្យាបាលនៅផ្ទះអស់ជាច្រើនថ្ងៃ។យ៉ាងណាអាការៈធ្វើទុក្ខកាន់តែខ្លាំងលោកតាហ្វុយហ្សូត្រូវដឹកបញ្ជូនសង្រ្គោះភ្លាមៗនាមន្ទីរពេទ្យកាល់ម៉ែតដោយមានសម្បុរជនមួយចំនួនបានសួរសុខទុក្ខ។

ភ្លាមៗនេះក៏មានវត្តមានរបស់ លោក ពេជ្រ កែវ មុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ  លោក ឧកញ៉ា ឃ្លោក អគ្គនាយកក្រុមហ៊ុន អីវ៉ូ  លោក អឹុម ជីវ៉ា និង លោក ប៊ី លីហួរ បានចុះទៅសួសុខទុក្ខទាំងយប់ដល់មន្ទីពេទ្យផងដែរ។ តារាកំប្លែង លោកតា ពុយ ហ្សូកំពុងសង្រោ្គះបន្ទាន់នៅមន្ទីពេទ្យកាល់ម៉ែត្រដោយសារជំងឺថ្លើមធ្ងន់ធ្ងរ នេះបើតាមភរិយាលោកតាបានប្រាប់ ។

លោកតាហ្វុយហ្សូបានប្រាប់ថា លោកមិនត្រឹមឈឺជំងឺថ្លើមទេសូម្បីតែផ្នែកក្បាលជង្គង់ក៍មានសភាពខ្សោយទៅៗដើរលេងចងមបានប្រើថ្នាំជំនួយរហូតមក។លោកបានឈឺរយៈពេលយូរខែមកហើយនិងអាណិតក្មេងៗដែលត្រូវរស់នៅមណ្ឌលផងចាយវាយផងបើមួយថ្ងៃហោចណាស់ចំណាយម្ភៃមុឺនរៀលលើម្ហូបអាហារនិងថ្លៃរៀន។បើពេលនេះឈឺធ្ងន់នៅសម្រាកក្នុងពេទ្យទៅហើយតើក្មេងៗទៅជាយ៉ាងណា។

ក្នុងការចុះសួសុខទុក្ខនោះ លោក ពេជ្រ កែវមុនី អភិបាល នៃគណអភិបាលខណ្ឌមានជ័យ បានឧបត្ថម្ភចំនួន ២០០$ ។ លោកឧកញ្ញ៉ា ទុំ សារុត ហៅនាយឃ្លោក អគ្គនាយកក្រុមហ៊ុន អ៊ីវ៉ូ អាហារបំប៉នសុខភាពបានឧបត្ថម្ភចំនួន ១០០$។

Tags:
  • តារាកំប្លែង
  • ហ្វុយហ្សូស
  • សង្រ្គោះ
  • ធ្ងន់ធ្ងរ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥