MENU
ពលករចំណាកស្រុកខុសច្បាប់ នៅតែបន្តហូរចូលកើនឡើង ទៅកាន់ប្រទេសថៃតាមច្រកប៉ោយបែត ជារៀងរាល់ថ្ងែ ( មានសំឡេង
)
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី១២ មករា ២០១៦, ១៥:១៩ | ៨១៩ ដង | ចុចបញ្ចេញមតិ (០)
ពាក្យសម្តីខ្លះៗពីពលករនិងអ្នកធ្វើបណ្ណ័ព្រំដែន

បន្ទាយមានជ័យ៖ តាមសេក្តីរាយការណ៏ពីអ្នកឆ្លើយឆ្លងពត៏មាន ពីក្រុងប៉ោយប៉ែតកាលពីថ្ងែទី១១ ខែមករា ឆ្មាំ២០១៦បានឲ្យដឹងថាចំនួនពលករចំណាក់ស្រុកខុសច្បាប់ នៅបន្តកើនឡើងហូរចូលទៅប្រទេសថៃ តាមរយៈការប្រើប្រាស់បណ្ណ័ព្រំដែនរបស់ប្រជាជនក្រុងប៉ោយបែត និង ខេត្តបន្ទោយមានជ័យ បើទោះអជ្ងាធថៃតែងតែចាប់បញ្ជូនមកវិញតាមរូបភាពណាក៏ដោយ។

បើតាមប្រភពពីអ្នករត់ការធ្វើបណ្ណ័ព្រំដែន សម្រាប់ពលករចំណាកស្រុកខុសច្បាប់ សុំមិនចញ្ចេញឈ្មោះបានឲ្យដឹងថាការធ្វើបណ្ណ័នេះ មិនតំរូវឲ្យពលករមានអត្តសញ្ញាណបណ្ណ័ សៀវភៅគ្រួសារ រឺ សៀវភៅស្នាក់អី្វនោះទេដោយគ្រាន់តែចំណាយប្រាក់ម្នាក់៨៥០បាត ទៅ៩០០បាត រយៈពេលក្នុងមូយថ្ងែ តែបើត្រូវការប្រញាប់ពីកន្លះម៉ោងទៅមួយម៉ោងត្រូវចំណាយប្រាក់១២០០បាតជាការស្រេចដោយគ្រាន់តែបាញ់រូបភាពរបស់ពលករនោះមកតែប៉ុណ្ណោះ។

តាមពីប្រភពពីពលករចំណាកស្រុកម្នាក់ សុំមិនបញ្ចេញឈ្មោះដែលមានទីលំនៅភូមិពានភ្លើង​ ឃុំ ដូនកឹង ស្រុកកំចាយមា ខេត្ត ព្រែវែង បានឲ្យដឹងថាគាត់ក៏បានចំណាយប្រាក់ ៩០០បាត ក្នុងការធ្វើបណ្ណ័ព្រំដែននេះដែរដើម្បីទៅធ្វើការនៅខេត្តឈុនបូរី។

ផ្ទុយពីការអះអាងរបស់លោក សឹម សំអាតប្រធានប៉ូលិសអន្ដោប្រវសន៏ច្រកទ្វាប៉ោប៉ែតបានបញ្ចាក់ថាបណ្ណ័ព្រំដែននេះគេប្រើប្រាស់សម្រាប់ប្រជាជនឆ្លងដែនពីកម្ពុជាទៅកាន់ប្រទេសថៃ ហើយប្រើបានតែសម្រាប់ប្រជាជននៅក្រុងប៉ោយប៉ែតនិង ខេត្ត បន្ទោយមានជ័យដែលមានអត្តសញ្ញាណបណ្ណ័និងបណ្ណ័គ្រួសារស្នាក់នៅទីនោះជាក់ស្តែង រីឯតំលៃសេវាកម្មវិញត្រឹមតែ២៥០០០រៀលទេ។ បណ្ណ័នេះមានសុពលភាពប្រើប្រាស់មួយឆ្នាំ​ ហើយដែលតំរូវឲ្យអ្នកកាន់បណ្ណ័ព្រំដែននេះត្រូវមកបញ្ចាក់ឡើងវិញក្នុងរយៈពេលមួយសប្តារណ៏ម្តង។ បណ្ណ័នេះមានដែនកំណត់ធ្វើការបានតែពីខេត្តតែប៉ុណ្ណោះនៅក្នុងប្រទេសថែគឺ ខេត្ត​ ស្រះកែវ និង ខេត្ត ប្រាជិន់។

បើតាមប្រភពពីលោកអគ្គនាយកក្រុមហ៊ុន168manpower ដែលនាំពលករទៅធ្វើការនៅក្រៅស្រុកបានឲ្យដឹងថា ពលករដែលអាចទៅធ្វើការនៅក្រៅស្រុកស្របច្បាប់បានលុះត្រាតែបានបំពេញតាមលក្ខខណ្ណ័ដូចខាងក្រោម៖

ទី១ ៖ ពលករនោះត្រូវមានលិខិតឆ្លងដែន(PASSPORT)ផ្ទាល់ខ្លួន។

ទី២​​​​៖  លិខិតពិនិត្យសុខភាពពីក្រសួងសុខាភិបាល

ទី៣៖ ឯសារបញ្ចាក់ពីក្រសួងការបរទេសហៅកាត់ថាMFA បន្ទាប់មកដាក់សំណើនេះទៅកាន់ក្រុមហ៊ុននៅក្រៅប្រទេសនៃប្រទេសណាមួយដែលយើងចង់បញ្ចូនពលករទៅ បើភាគគីម្ខាងទៀតឯកភាពគេនិងផ្ងើរសំនុំឯកសារត្រលប់មកវិញ រួចហើយទើបយើងយកសំនុំឯកនោះទៅសុំទិដ្ឋាការនៅស្ថានទូតប្រទេសនោះដែលស្ថិតនៅក្នុងប្រទេសយើង។ ការដាក់សំណើរ ២ឆ្នាំ រឺ ៣ឆ្នាំ តាមរយៈការស្នើសុំរបស់យើងដែលមានការឯភាពពីស្ថានទូតនោះទើបហៅថាពលករស្របច្បាប់។ រីឯបណ្ណ័ព្រំដែននេះលោកមិនហ៊ានអះអាងថាតើពលករទៅធ្វើការស្រមច្បាប់បានរឺក៏យ៉ាងណានោះទេ។

Tags:
  • ចំណាកស្រុក
  • ពលករ
  • ប៉ោយបែត
  • ខុសច្បាប់
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥