MENU
សមត្ថកិច្ចបរិស្ថាននៃដែនជម្រកសត្វព្រៃ ចាប់ឃាត់ខ្លួនជនជាតិវៀតណាម៤នាក់ ពីបទកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ ការពារធម្មជាតិ
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី២៨ មីនា ២០១៧, ០៧:៥៥ | ៤៧៣ ដង | ចុចបញ្ចេញមតិ (០)

ខេត្តមណ្ឌលគិរី ៖  សេចក្តីរាយការណ៍ពីខេត្តមណ្ឌលគីរីបានបញ្ជាក់ថាជនជាតិវៀតណាមចំនួន៤នាក់ ត្រូវបានមន្រ្តីឧទ្យានុរក្សដែន ជម្រកសត្វព្រៃស្រែពក ចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង១១និង៥០នាទី ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ ពីបទកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ ការពារធម្មជាតិ ស្ថិតក្នុងភូមិកោះម្យើល ឃុំណងឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

វត្ថុតាងល្មើសដែលត្រូវសមត្ថកិច្ចបរិស្ថានដកហូតរួមមាន រណារយន្ត ៣គ្រឿង  ម៉ូតូ៤គ្រឿង និងឈើប្រភេទលេខ១(សុក្រំនិងផ្ចឹក)ចំនួន ២០ដើមត្រូវបានកាប់រំលំ។ក្រោយពីឃាត់ខ្លួន សមត្ថកិច្ចជំនាញបរិស្ថានបានយកវត្ថុតាងម៉ូតូ៤គ្រឿង ទៅរកទុកនៅស្នាក់ការនៃដែនជម្រកសត្វព្រៃស្រែពក រីឯរណារយន្ត ៣គ្រឿងរក្សាទុកនៅមន្ទីរបរិស្ថាន។ចំណែកសង្ស័យជាជនជាតិវៀតណាម ទាំង៤នាក់ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី។

ជនល្មើសទាំងនេះត្រូវបានគេប្រទះឃើញចូលមកអារឈើក្នុងតំបន់អភិរក្សនៃដែនជម្រកសត្វដោយមិនខ្លាចច្បាប់កម្ពុជាសោះ។កាលពីពេលថ្មីៗនេះជនជាតិវៀតណាម៥នាក់និងរណាយន្តមួយចំនួនត្រូវបានចាប់និងដកហូតខណៈពួកជនទាំងនោះចូលមកអារឈើក្នុងទឹកដីខេត្តមណ្ឌលគីរីនេះដែរ៕

Tags:
  • សមត្ថកិច្ច
  • ជនជាតិវៀតណាម
  • សត្វព្រៃ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥