MENU
យុត្តិធម៌គ្មានទេ សំរាប់ពួកខ្ញុំ
ព័ត៌មានជាតិ | ថ្ងៃច័ន្ទ ទី២៧ មីនា ២០១៧, ១៤:៥៥ | ៦០២ ដង | ចុចបញ្ចេញមតិ (០)

ខេត្តក្រចេះ៖   នេះគឺជាសម្លេងដង្ហោយហៅពោពេញដោយក្តីស្រេចឃ្លាន និង ការឈឺចាប់បំផុតរបស់សកម្មជនការពារព្រៃឡង់ដែលត្រូវបានគេប៉ុនប៉ងមនុស្សឃាតកាលមួយឆ្នាំកន្លងផុតទៅ តែជនល្មើសមិនត្រូវបានគេស្រាវជ្រាវយកមកផ្តន់ទាទោសដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះនោះទេ។

តើតំលៃយុតិ្តធម៌របស់សង្គមមួយនេះសំរាប់ពួកយើងខ្ញុំវាស្ថិតនៅត្រង់ណា? រឺមួយក៏កូនប្រជាជនសាមញដូចជាពួកយើងខ្ញុំគ្មានសិទ្ធិនិងតំលៃដើម្បីទាមទាររកយុតិ្តធម៌សំរាប់ខ្លួនឯងបានទេពីសង្គមមួយនេះខណះខ្លួនត្រូវបានគេជិះជាន់ រឺ ប៉ុនប៉ងមនុស្សឃាតដូចករណីយខាងលើដោយគ្រាន់តែពួកយើងខ្ញុំប្រើសិទ្ធិ និង ចំណេះដឹងដែលបានរៀនសូត្រតិចតួចដើម្បីការពារធនធានធម្មជាតិទុកបំរើផលប្រយោជន៏រួមរបស់បងប្អូនសហគមន៏តែប៉ុណ្ណោះ រឺមួយលទ្ធិប្រជាធិបតេយ្យ និង សិទ្ធិសេរីភាពរបស់សង្គមដ៏ស៊ីវីល័យមួយនេះគ្រាន់តែជាស្បៃបាំងមុខដើម្បីបង្ហាញអន្តរជាតិ តែធាតុពិតបង្កប់ដោយបក្សពួកនិយម អំណាចបុណ្យសក័ បន្តវេន តាមវង្សត្រកូល មានឧត្តមមន្រ្តី តំណាងរាស្រ្ត និង មេទ័ព ត្រូវលើកបន្តុបនិងចាត់តាំង ។ ល។ ដោយប្រើអំណាចទឹកប្រាក់ បុណ្យស័កដើម្បីគៀងគរយុវជនយុវនារីគាំទ្រខ្លួនបិទបាំងអំពើអសមត្ថភាពដោយគ្មានការប្រលងប្រជែញពីសមត្ថិភាពដែលមានការចូលរួមពីកូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណះនោះទេទើបបង្ករអោយមានអំពើអយុត្តិធម៌កេីតមានជាហូរហែរតែមិនត្រូវបានគេចាប់អារម្មណ៌និងផ្តល់យុត្តិធម៌អោយនោះទេដូចជាករណ៌ពួកយេីងខ្ញុំជាដេីម រីឯធនធានធម្មជាតិនូវតែបន្តបាត់បង់ដោយគ្មានតំលាភាពនិងសមភាពឡើយ។

សកម្មជនព្រៃឡង់ដដែលបន្តថាអ្នកណាខ្លះនៅចាំព្រឹត្តិការមួយនេះហើយព្រឹត្តិការមួយនេះឯងដែលធ្វើអោខ្ញុំចង់ចាំហើយរន្ធន់ខ្លាំងបំផុតរហូតមកដល់ពេលនេះ  គឺបណ្តាញយុវជយុវនារីព្រៃឡង់ខេត្តក្រចេះយើងទាំងអស់គ្នាទទួលការរងគ្រោះមួយយ៉ាងធ្ងន់ធ្ងរដោយសារសកម្មជនដ៏ឆ្នើមរបស់យើងម្នាក់គឺកញ្ញា ផន សុភក្ត្របានរងនៅការវាយប្រហាដ៏ធ្ងន់នៅពេលចុះល្បាត់ព្រៃឡង់នៅថ្ងៃទី26ខែមិនា ឆ្នាំ ២០១៦ នៅវេលាយប់ម៉ោង01ៈ37នាទីរំលងអាទ្រាធនៅពេលពួកយើងសម្រាកលង់លក់មានជនល្មើសបានលបកាប់ត្រូវ2ពូថៅចំជើងបណ្តាលអោយរងរបួសយ៉ាងធ្ងន់ធ្ងរបំផុត ខណះពេលនេះថ្ងៃទី២៦ ខែ មិនា ឆ្នាំ២០១៧ វិញហើយតើយុត្តិធម៌សំរា់ប់ពួកយើងនៅឯណា។                       

Tags:
  • យុត្តិធម៌
  • ពួកខ្ញុំ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥