MENU
ក្រសួងមហាផ្ទៃនិងក្រសួងយុត្តិធម៌ គ្រោងជួបប្រជុំគ្នាពិនិត្យលើកករណីលោក ជុន ច័ន្ទបុត្រ លួចចូលក្នុងពន្ធនាគារ
ព័ត៌មានជាតិ | ថ្ងៃសៅរ៍ ទី២២ មេសា ២០១៧, ១១:១៣ | ៦៨០ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  លោកនាយឧត្តមសេនីយ៍ខៀវ សុភគ៌អ្នកនាំពាក្យក្រសួងមហាផ្ទៃបានប្រាប់អ្នកសារព័ត៌មានថាក្រសួងមហាផ្ទៃនឹងមានគម្រោងជួបប្រជុំជាមួយក្រសួងយុត្តិធម៌នៅសប្តាហ៍ក្រោយ ដើម្បីពិនិត្យលើករណីលោកហួត វុទ្ធី ហៅជុន ច័ន្ទបុត្រ ជាបុគ្គលិកវិទ្យុអាស៊ីសេរីបានលួចចូលក្នុងពន្ធនាគារជួបអ្នកទោសមិនមានការអនុញ្ញាត។

គួរបញ្ជាក់ថានៅព្រឹកទី១៨ខែមេសាឆ្នាំ២០១៧កន្លងទៅលោកហួត វុទ្ធីហៅជន ច័ន្ទបុត្រត្រូវបាននេះអះអាងថាបានលួចចូលក្នុងពន្ធនាគារដោយមន្លំជាសហការីរបស់តំណាងរាស្រ្តគណបក្សប្រឆាំងដឹកនាំដោយលោកស្រីមួរ សុខហូរដើម្បីទៅជួបអ្នកទោស១៦នាក់នៅក្នុងគុក។

ចំណែកលោក គឹម សន្តិភាពអ្នកនាំពាក្យក្រសួងយុត្តិធម៌មានលើកឡើងប្រាប់សារព័ត៌មានដែរថាក្រសួងយុត្តិធម៌អំពាវនាវឲ្យភាគីពាក់ព័ន្ធចូលរួមស្វែងរកការពិតលើករណីនេះ។

ដោយឡែកមានប្រភពព័ត៌មានមិនផ្លូវការមួយតាមបណ្តាញតេឡេក្រាមដែលអ្នកសារព័ត៌ចែកបន្តគ្នាបាននិយាយពីប្រវត្តិខ្លះរបស់លោកហូត វុទ្ធីហៅជុន ច័ន្ទបុត្រ។ប្រភពអះអាងថាលោកហួត វុទ្ធី មិនមែនជាមនុស្សរកនៅជំរុំទេ។

ប្រភពបានលើកឡើងថាលោកជុន ច័ន្ទបុត្ររៀននៅសាលាភាសាក្នុងរាជធានីភ្នំពេញនិងបានចេញទៅបម្រើការងារនៅអង្គការយូណេស្កូ ហើយបានអាហារូបបករណ៍ទៅរៀននៅអាមេរិក៦ខែក្នុងឆ្នាំ១៩៩៧។គាត់បានបម្រើការងារនៅវិទ្យុអាស៊ីសេរីម្តងចុងឆ្នាំ១៩៩៧និងក្រោយមកត្រូវបានគេបណ្តេញចេញពីបទពុករលួយ។

ប្រភពបានលើកឡើងថានៅឆ្នាំ២០០៩ លោកសម ប៉ូលីជាប្អូនធម៌របស់លោកជុន ច័ន្ទបុត្របានឡើងធ្វើជាប្រធានវិទ្យុអាស៊ីសេរីក៍បានរកមធ្យោបាយនាំលោកជុន ច័ន្ទបុត្រចូលធ្វើការងារវិញ។ចំពោះការបន្លំខ្លួនចូលក្នុងពន្ធនាគារនេះមានការលើកឡើងផ្សេងៗគ្នាដោយបានលើកឡើងជាសំណួរថាការចូលរបស់លោកជុន ច័ន្ទបុត្រនេះខុសឬត្រូវក្នុងនាមអ្នកសារព័ត៌មានទៅកាន់កន្លែងដែលគេហាមឃាត់?។

អ្នកកាសែតដែលមានវិជ្ជាជីវៈបាននិយាយថាបើតាមក្រមសីលធម៌សារព័ត៌មានជាតិនិងអន្តរជាតិបានលើកឡើងថាការមិនបង្ហាញអត្តសញ្ញាណរបស់ខ្លួនជាអ្នកសារព័ត៌មានចូលទៅកន្លែងហាមឃាត់បែបនេះជាកំហុសឆ្គងផ្នែកក្រមសីលធម៌របស់អ្នកកាសែត។

តែចំពោះគ្រូបង្រៀនសារព័ត៌មានម្នាក់មកពីDMCសូមមិនបញ្ចេញឈ្មោះបាននិយាយថាប្រសិនជារឿងដែលអ្នកសារព័ត៌មានចូលទៅកាន់ទៅនោះដើម្បីផលប្រយោជន៍រួមឬសម្រាប់សង្គម។ការចូលនោះមិនមានកំហុសធ្ងន់ធ្ងរទេគ្រាន់តែកំហុសលើក្រមសីលធម៌សារព័ត៌មានប៉ុណ្ណោះ។

លោកគឹម សន្តិភាពអ្នកនាំពា្យក្រសួងយុត្តិធម៌មានលើកឡើងតាមតេឡេក្រាមថាពន្ធនាគារនិងមណ្ឌលកែប្រែគឺជាកន្លែងរក្សាទុកជនទាំងឡាយណាដែលស្ថិតនៅក្រោមយុត្ថាធិការនៃអំណាចតុលាការ។កន្លែងនេះមិនមែនជាទីសាធារណៈសម្រាប់អ្នកណាចង់ចូលឬចង់ចេញស្រេចតែអំពើចិត្តនោះទេ។ទោះនៅប្រទេសណាក៍ដោយការចូលចូលជនទាំងឡាយដែលកំពុងស្ថិតនៅក្នុងការឃុំខ្កួនឬអនុវត្តទោសត្រូវអនុវត្តតាមបទដ្ឋានច្បាប់និងបទដ្ឋានសន្តិសុខជាចាំបាច់។                        

Tags:
  • ក្រសួងមហាផ្ទៃ
  • ក្រសួងយុត្តិធម៌
  • ប្រជុំគ្នា
  • ពិនិត្យ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥