MENU
ផ្ទុះកាតវ៉ានៅមុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត ទាមទារអោយមានយុត្តិធម៌ចំពោះលោក ឌិន ពុទ្ធី ដែលត្រូវតុលាការឃុំខ្លួន រឿងបើករថយន្តបុកមន្ត្រីអន្តរប្រវេសន៍ច្រកទ្វារប៉ោយប៉ែត
ព័ត៌មានជាតិ | ថ្ងៃព្រហស្បតិ៍ ទី២៩ ធ្វូ ២០១៦, ១២:០១ | ៧៨៩ ដង | ចុចបញ្ចេញមតិ (០)

ក្រុងប៉ោយប៉ែត ៖ នៅវេលាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦នេះ ក្រុមប្រជាពលរដ្ឋ ភាគច្រើនជាកម្មករអូសរទេះ បានប្រមូលផ្តុំគ្នាធ្វើការតវ៉ានៅចំណុចច្រកទ្វារអន្តរជាតិប៉ោយប៉ែត ទាមទារអោយតុលាការធ្វើយ៉ាងណាត្រូវអនុវត្តច្បាប់ដោយយុត្តិធម៌ ចំពោះលោកឌិន ពុទ្ធី ពាក់ព័ន្ធនឹងករណីបើករថយន្តបុក លោកនាយរងប៉ុស្តិ៍ច្រកទ្វារ ឈាង ពិសិដ្ឋ អោយរងរបួសធ្ងន់ ។

ការតវ៉ាទាមទារអោយមានយុត្តិធម៌នេះ ធ្វើឡើងបន្ទាប់ពីតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ សម្រេចចេញដីការឃុំខ្លួនលោកឌិន ពុទ្ធី ដាក់ពន្ធនាគារបណ្តោះអាសន្ន រងចាំបើកការស៊ើបអង្គេតបន្ថែមនៅពេលក្រោយ ក្រោមបទចោទប្រកាន់ " ហិង្សារដោយចេតនា " មានស្ថានទម្ងន់ទោស " តាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌមពាក់ព័ន្ធករណីបើលរថយន្តបុក បុកលោកឈាង ពិសិដ្ឋ ជានាយរងប៉ុស្តិ៍ច្រកទ្វារប៉ោយប៉ែត បណ្តាលអោយរងរបួសធ្ងន់ ហើយបច្ចុប្បន្ននាយរងប៉ុស្តិ៍ច្រកទ្វាររូបនេះកំពុងសម្រាកព្យាលបាលជម្ងឺនៅប្រទេសថៃ ។ 

សូមបញ្ជាក់ថា នៅក្នុងការតវ៉ាទាមទាររកយុត្តិធម៌ជូនលោកឌិន ពុទ្ធី ពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅពេលនេះ គេសង្គេយឃើញមានកម្លាំងសមត្ថកិច្ចចម្រុះជាច្រើននាក់ មានអាវុធហត្ថ និងនគរបាលឈរជាក្បួន រារាំងក្រុមអ្នកតវ៉ាផងដែរ ប៉ុន្តែក្នុងនោះពុំមានការប៉ះទង្គិត បង្កជាហិង្សារវាងគ្នានឹងគ្នាឡើយ ។ គិតមកត្រឹមវេលាម៉ោង១១ ព្រឹកថ្ងៃខែដដែលនេះ ការតវ៉ាពុំត្រូវទាន់បានបញ្ចប់នៅឡើយទេ ៕

Tags:
  • ផ្ទុះកាតវ៉ា
  • ច្រកទ្វារ
  • យុត្តិធម៌
  • អន្តរប្រវេសន៍
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥