MENU
សាធារណរដ្ឋកូរ៉េ ដែលមានសក្តានុពលលើកីឡាប្រភេទចំបាប់សេរី ដែលអាចជួយកម្ពុជា
កីឡា | ថ្ងៃព្រហស្បតិ៍ ទី១៦ មីនា ២០១៧, ១២:៥១ | ៥៨០ ដង | ចុចបញ្ចេញមតិ (០)

រាជថានីភ្នំពេញ៖ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ អនុប្រធានសហព័ន្ធកីឡាចំបាប់សាធារណរដ្ឋកូរ៉េ បានធ្វើដំណើរមកទស្សនកិច្ចកម្ពុជា ដើម្បីពិនិត្យនិងជួយលើសហព័ន្ធចំបាប់កម្ពុជាដែលខ្វះខាត។   លោក Kenneth Lee ដែលជាអនុប្រធានោះ បានបញ្ជាក់ថា កម្ពុជាចង់បានគ្រូចំបាប់ជួយកម្ពុជាប្រភេទណាក៏បាន មានទាំងគ្រូ ប្រភេទចំបាប់សេរី (Free Style) ឬ ប្រភេទចំបាប់ក្រិកកូ(Greco) ប៉ុន្តែនៅ ប្រទេសកូរ៉េសំបូរគ្រូចំបាប់សេរី ដែលងាយផ្តល់។ 

លោក ធិន វិចិត្រ អគ្គលេខាសហព័ន្ធចំបាប់កម្ពុជា បានបញ្ជាក់ថា បច្ចុប្បន្ននេះកម្ពុជាត្រូវការការបណ្ដុះបណ្ដាលបន្ថែមសម្រាប់អត្តពលិក វ័យក្មេងនិងបូករួមសំភារៈហ្វឹកហាត់ជាច្រើនផងដែរ ។ កម្ពុជាស្នើរសុំដល់ប្រទេសកូរ៉េ មេត្តពិនិត្យនិងជួយកម្ពុជា លើបញ្ហាទាំងនេះ ហើយពិសេសជួយបណ្ដុះបណ្ដាលដល់ថ្នាលនឹងផ្ដល់ការហ្វឹកហាត់រយៈពេលយូរនៅប្រទេសកូរ៉េសម្រាប់ត្រៀមការចូលរួមប្រកួតកីឡាអាស៊ីនាពេលខាងមុខនេះ ។

អគ្គលេខាសហព័ន្ធចំបាប់កម្ពុជារូបនេះបានប្រាប់ថា អនុប្រធានចំបាប់កូរ៉េ រូបនេះក្នុងដំណើរទស្សនកិច្ចកម្ពុជាលើកនេះ លោកចង់ឲ្យកីឡាចំបាប់កម្ពុជាខ្លាំងផងដែរក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីក្លាយជាដៃគូល្អជាមួយប្រទេសកូរ៉េនិងធ្វើការចែករំលែកបទពិសោធន៍គ្នាទៅវិញមក។ 

លោក ធិន វិចិត្រ  បាននិយាយថា សម្រាប់ឆ្នាំនេះការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីនឹងធ្វើនៅប្រទេសឥណ្ឌាហើយកម្ពុជាមានបំណងចង់ទៅចូលរួមក្នុងព្រឹត្តិការណ៍នេះប៉ុន្តែកម្ពុជាជួបបញ្ហាខ្វះខាតថវិកាដើម្បីរៀបចំបេសកម្មចេញទៅប្រកួត ។  ទោះបីជា លោក Kenneth Lee មិនទាន់ឆ្លើយតប ភ្លាមៗតាមសំណើររបស់កម្ពុជារបស់កម្ពុជាក៏ពិតមែន ប៉ុន្តែលោកបានសន្យានឹងយកបញ្ហានេះ ទៅពិភាក្សាជាមួយសហព័ន្ធរបស់កូរ៉េពេលត្រឡប់វិញភ្លាម ៕ ដោយ បូរិន

                                              

Tags:
  • រដ្ឋកូរ៉េ
  • សក្តានុពល
  • កីឡា
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥