MENU
អ្នកនាងអម្ពរទេវីចេញវិដេអូ ថ្លែងអំណរគុណមហាជនគាំទ្ររឿង «ទឹកចិត្តម្តាយសម័យថ្មី»
សិល្បៈនិងកំសាន្ត | ថ្ងៃអាទិត្យ ទី១៩ មីនា ២០១៧, ០៧:៥៥ | ២,០៨២ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  គេមិននឹកស្មានថាតារាភាពយន្តដ៍មានទេពកោសល្យល្បីដល់កំពូងដោតចំមហាជនគ្រប់ស្រទាប់វណ្ណៈអ្នកនាងអម្ពរទេវីចេញវីដេអូបង្ហាញពីអារម្មណ៍អរគុណដល់ប្រិយមិត្តទាំងអស់នៅកម្ពុជាដែលបានចូលរួមលើកស្ទួយវិស័យភាពយន្តខ្មែរពិសេសស្នាដៃរឿង«ទឹកចិត្តម្តាយសម័យថ្មី»ដែលអង្រួនអារម្មណ៍អ្នកទស្សនាអាណិតអ្នកមានគុណគ្រប់គ្នា។ បើទោះជាអ្នកនាងមិនបានមកធ្វើពិធីសម្ពោធឲ្យពេញមុខក្នុងនាមជាតួអង្គសំខាន់បែបណាក៍កំពូលតារាភាពយន្តប្រចាំប្រទេសកម្ពុជាគ្រងបានការចាប់អារម្មណ៍អស់ជាច្រើនឆ្នាំអ្នកនាងអម្ពរទេវីនៅតែពេញចិត្តនិងមិនភ្លេចការអរគុណចំពោះអ្នកស្នេហាវិស័យភាពយន្តខ្មែរជាពិសេសជួយគាំទ្រការសម្តែងរបស់អ្នកនាងដែលឃ្លាតឆ្ងាយពីភាពយន្តខ្មែរអាក់ខានសម្តែង១៥ឆ្នាំមកហើយ។

ក្នុងរូបវីដេអូដែលបង្ហាញចេញពីកន្លែងរស់នៅប្រទេសអាមេរិកអ្នកនាងអម្ពរទេវីបានថ្លែងអំណរគុណអ្នកគាំទ្រដែលនតែពេញចិត្តការសម្តែងរបស់អ្នកនាង។អ្វីដែលថ្លែងបន្តទៀតអ្នកនាងបានអរគុណអ្នកស្រីពាន់ភួងបុប្ជាអ្នកដឹកនាំរឿងឆ្នើមបានផ្តល់ឱកាសដល់អ្នកនាងបានជួបបងប្អូនហើយបញ្ចេញទេពកោសល្យសម្តែងឡើងវិញពិតជារំភើប។អ្នកនាងលើកឡើងថារឿង«ទឹកចិត្តម្តាយសម័យថ្មី»ពិតជាមានអត្ថន័យនិងអប់រំដល់សង្គមខ្មែរគ្រប់ស្រទាប់ទាំងអស់មិនថាអ្នកមានឬក្រឡើយ។គួររំលឹកថាអ្នកនាងអម្ពរទេវីបានចាកចេញទៅនៅអាមេរិកប្រមាណជាង១៥ឆ្នាំមកហើយរហូតមកទល់ពេលនេះអ្នកនាងបានធានាកូនប្រុសស្រី២នាក់ដែលជាតំណក់ឈាមស្វាមីលោកពេជ្រ ភិរុណរួមរស់នៅអាមេរិកជាមួយគ្នា។សព្វថ្ងៃអ្នកនាងមានស្វាមីទី២ក្រោយបញ្ចប់ទំនាក់ទំនងជាមួយលោកពេជ្រ ភិរុណដោយទទួលបានកូនស្រីម្នាក់ទៀតផងដែរ។បើទោះជាអ្នកនាងនៅឃ្លាតឆ្ងាយស្រុកក៍ប្រជាជនកម្ពុជាទាំងអស់នៅតែដក់ជាប់ការនឹករលឹកហើយនៅតែពេញចិត្តសមត្ថភាពនិងចង់បានការផ្តល់វត្តមានសម្តែងជាប្រចាំប្រសិនបើអ្នកនាងមានពេលទំនេរពីការងារនៅអាមេរិកនោះ។

Tags:
  • អម្ពរទេវី
  • ចេញវិដេអូ
  • ថ្លែងអំណរគុណ
  • មហាជន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥