MENU
ក្រុមចម្រៀងSufferរបស់កូនខ្មែរ ស្នើដល់យុវវ័យគាំទ្រការផលិតចម្រៀងខ្មែរបង្កើតថ្មី
សិល្បៈនិងកំសាន្ត | ថ្ងៃពុធ ទី១០ ឧសភា ២០១៧, ០៧:៥៨ | ៦២៧ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  តារាចម្រៀង៤រូបដែលមានឈ្មោះល្បីលើបណ្តាញសង្គមហ្វេសបុកដោយបានរួមសហការគ្នាផលិតចម្រៀងស្នាដៃថ្មីបែបកូនខ្មែរបានប្រកាសនូវកម្មវិធីសម្ពោធអាល់ប៊ុមចម្រៀងថ្មីដោយមានមិត្តយុវវ័យច្រើនលើសលុបគួរឲ្យចាប់អារម្មណ៍។  ពិធីនេះបានរៀបចំធ្វើឡើងក្នុងបរិវេនទីលានវាយកូលហ្គោលក្នុងបរិវេនមណ្ឌលកម្សាន្តកោះពេជ្រកាលពីល្ងាចថ្ងៃទី៦ ឧសភា ឆ្នាំ២០១៧កន្លងទៅ។  Sufferជាក្រុមតន្ត្រីផប់រ៉ុកខ្មែរ(POP ROCK)  ដែលចាប់ផ្តើមបង្កើតឡើងក្នុងឆ្នាំ២០១២មានសមាជិកក្រុមមានចំនួន៤រូបក្នុងនោះរួមមានសុខ សារ៉ាដែន(Vocal@Guitar) លោកសុខ សារ៉ាដាំ(Bass) លោកសុខ សារ៉ាដា(Drum) និងលោកនួន ណារ៉ុម(Key Board).។ពួកគេបានចេញនូវបទចម្រៀងបង្កើតថ្មីមានចំណងជើងថា«ឈឺចាប់»។ Suffer ចាប់ផ្តើមយកក្តីស្រឡាញ់របស់មហាជនក៍ដូចជាអ្នកគាំទ្រជាពិសេសអ្នកដែលបានផ្តល់កម្លាំងចិត្តដល់តន្ត្រីករដ៍ទៃទៀតផងដែរតាមរយៈបទភ្លេងដើមដែលជាស្នាដៃតែងនិពន្ឋដោយផ្ទាល់របស់ពួកគេព្រមជាមួយការប៉ិនប្រសប់សម្តែងយ៉ាងស្វាហាប់របស់ខ្លួននៅលើឆាក។

លោកសុខ សារ៉ាដែនមានជំនាញផ្នែកហ្គីតាបានឲ្យដឹងថាអ្វីដែលយើងធ្វើគឺចង់បានអ្វីដែលជាស្តង់ដារការបើកសម្ពោធអាល់ប៊ុមថ្មីនេះមានចំណងជើងថា«ឈឺចាប់»ដោយសារតែការបង្កើតក្រុមមួយមិនមែនជាការងាយស្រួលនោះទេយើងមានឧបសគ្គជាច្រើនយើងនៅតែអាចធ្វើបានដោយការសហការគ្នាដោយជោគជ័យធំនេះបាន។

ចំពោះបទ«ឈឺចាប់»ដោយសារតែបងប្អូនប្រជាពលរដ្ឋស្គាល់ច្បាស់ជាងគេងហើយបទនេះបានសម្តែងនៅតាមកន្លែងផ្សេងៗហាងផ្សេងៗច្រើនទើបបងប្អូនស្គាល់ទើបយកបទនេះដាក់ជាចំណងជើងធំ។

លោកបន្តថាលោកចេះស្តាប់តន្ត្រីរ៉ុក១២ឆ្នាំមកហើយយើងមកដល់ពេលនេះហើយយុវវ័យកុំប្រើពាក្យថាOriginal Songតទៅទៀតអត់ចង់ប្រើទេដោយស្តាប់ទៅដូចយើងកំពុងចាប់ផ្តើមរហូត។យើងគួតែប្រើពាក្យផ្សេងរបស់ខ្មែរឈប់ប្រើពាក្យអូរីជីណលស្សងទៅ។                                                                                                                                                                                                                        

                                                              

Tags:
  • ក្រុមចម្រៀង
  • កូនខ្មែរ
  • គាំទ្រ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥