MENU
ពានរង្វាន់កីឡាកម្ពុជា ជូនដល់អត្តពលិកឆ្នើមនឹងប្រព្រឹត្តិ នៅថ្ងៃទី២១ខាងមុខនេះ
កីឡា | ថ្ងៃអង្គារ ទី១៤ មីនា ២០១៧, ១៦:៥២ | ៤៩៩ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ ណាហ្គាវើលដែលមណ្ឌលពាណិជ្ជកម្ម និង កម្សាន្ត និងជាក្រុមហ៊ុនឧបត្ថម្ភគាំទ្រវិស័យកីឡា ព្រមទាំងជាដៃគូជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានមោទនភាពរៀបចំពិធីប្រគល់ពានរង្វាន់កីឡាកម្ពុជាលើកទី២ ដែលនឹងប្រព្រឹត្តិនាថ្ងៃទីអង្ការទី២១ ខែមីនា ឆ្នាំ២០១៧ ។

ពានរង្វាន់កីឡាកម្ពុជា ទទួលស្គាល់ឆ្នើម នៃគ្រប់វិញ្ញសាកីឡាក្នុងស្រុក រួមមានអត្តពលិក គ្រូបង្វឹក សារព័ត៌មាន និង ភាគីកីឡាពាក់ព័ន្ធទាំងអស់។

លោក Pern Chen នាយកប្រត្តិបត្តិក្រុមហ៊ុនណាហ្គាវើល បានថ្លែងថា សម្រាប់ឆ្នាំ២០១៧ យើងមានពានរង្វាន់៣បន្ថែមទៀត គឺពានរង្វាន់ក្រុមកីឡាឆ្នើមប្រចាំឆ្នើមប្រចាំឆ្នាំ និង ពានរង្វាន់ព្រឹទ្ធាចារ្យ និង ពានរង្វាន់លើកទឹកចិត្តពិសេសសម្រាប់កីឡាប្រពៃណី ដែលបន្ថែមលើប្រភេទពានរង្វាន់ កីឡាករឆ្នើមប្រចាំឆ្នាំ កីឡាការិនីឆ្នើម កីឡាករជនពិការឆ្នើមប្រចាំឆ្នាំ កីឡាការិនីជនពិការឆ្នើមប្រចាំឆ្នាំ គ្រូបង្វឹកឆ្នើមប្រចាំឆ្នាំ និង រូបភាពកីឡាល្អប្រចាំឆ្នាំ។ ពារង្វាន់ព្រឹទ្វាចារ្យកីឡា គឺ ជាពានរង្វាន់កិត្តិយសផ្តល់ជូនដល់ អត្តពលិកដែលបានចូលរួមអភិវឌ្ឍវិស័យកីឡាជាច្រើនក្នុងព្រះរាជណាចក្រកម្ពុជា។

លោក វ៉ាត់ ចំរើន អគ្គលេខាគណកម្មការជាតិអូឡាំពិចកម្ពុជា បានបញ្ជាក់ក្នុងកម្មវិធីនោះដែរថា ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តពោរពេញដោយមោទនភាពជាច្រើនក្នុងឆ្នាំ២០១៦ មានដូចជា វីរៈកីឡាការិនី ស៊ន សៀវម៉ី បានក្លាយជាអត្តពលិកកម្ពុជាទី១ ដែលមានសិទ្ធិចូលរួមប្រកួតក្នុង កីឡាអូឡាំពិកក្នុងទីក្រុងរីយ៉ូឆ្នាំ២០១៦ ដោយស្វ័យប្រវត្តិ។ វីរៈកីឡាករ សុខ ច័ន្ទមាន  និង វីរៈកីឡាការិនី កែ ឡេង ជាកីឡាការិនីជើងឯកប៉េតង់មេដាយមាស ពិភពលោកឆ្នាំ២០១៥ និងជាជើងឯកប៉េតង់ពិភពលោកឆ្នាំ២០១៦ ក្នុងប្រទេស Madagascar។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា កម្មវិធីរាត្រីស្រមោរស ដែលមានឈ្មោះថា CAMBODIA Sports Award ដែលជាកម្មវិធីមួយប្រចាំឆ្នាំមួយជ្រើសរើសអត្តលិកឆ្នើមៗដែលខិតខំប្រឹងប្រែងយកមេដាយមកជូនជាតិ។ កម្មវិធីនេះនឹងមានការចូលរួមពីមន្ត្រីរដ្ឋាភិបាល និងអ្នកមុខអ្នកការជាច្រើនរូបទៀត ហើយរង្វាន់សម្រាប់អត្តពលិកឆ្នើមមានចំនួន១៧.០០០ដុល្លារ ដោយការជ្រើសរើសនេះនឹងធ្វើឡើងដោយតម្លាភាពបំផុត ៕ដោយ បូរិន

 

Tags:
  • ពានរង្វាន់
  • កីឡា
  • អត្តពលិក
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥