MENU
តុលាការក្រុងភ្នំពេញ បានសម្រេចចោទប្រកាន់ក្រុមជនជាតិចិន៤នាក់ ជាផ្លូវការពីបង្ខាំងមនុស្សដោយខុសច្បាប់
ព័ត៌មានជាតិ | ថ្ងៃសុក្រ ទី១០ មីនា ២០១៧, ០៧:២៥ | ៣៥០ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  តំណាងអយ្យការលោកស្រី សុង ឆវ័ន្ម នារសៀលថ្ងៃទី៩ខែមិនាឆ្នាំ២០១៧បានសម្រេចចោទប្រកាន់ក្រុមជនជាតិចិន៤នាក់ពីបទ បង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស តាមមាត្រា២៥៤នៃក្រមព្រហ្មទណ្ឌ ហើយបានបញ្ជូនទៅចៅក្រម។ កម្លាំងសមត្ថកិច្ចជំនាញការិយាល័យប្រឆាំងបទល្មើសជួញដូរមនុស្ស និងការពារអនិតិជននៃទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៦ខែកម្ភ: ឆ្នាំ២០១៧ បានបញ្ជូនជនសង្ស័យជាជនជាតិចិនចំនួន០៤នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់ជនជាតិដូចគ្នា។ជនសង្ស័យជាជនជាតិចិនទាំងបួននាក់ ១.ឈ្មោះ ទីង ឈូយៀន (DING CHUNYAUN) ភេទប្រុស អាយុ៥៥ឆ្នាំ,២.ឈ្មោះ  ចាង ចៀនវិន (ZHANG JIANWEN) ភេទប្រុស អាយុ៣៤ឆ្នាំ ៣.ឈ្មោះ ហៅ ប៉ស៊ឺ (HAO BOSHI) ភេទប្រុស អាយុ៤៥ឆ្នាំ និង៤. ចាង សៀវហ្វី (ZHANG XIAOFEI) ភេទប្រុស អាយុ៥៤ឆ្នាំ ។ទាក់ទាក់ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះត្រូវបានមន្រ្តីកងរាជអាវុធហត្ថឲ្យដឹងថា កាលពីថ្ងៃទី០១ មីនា ២០១៧ ជនសង្ស័យឈ្មោះទីង ឈូយៀន មានមុខរបរជាថៅកែកាស៊ីណូ ប៊ូលឡឺ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួមនឹងបក្ខពួក បានចាប់ជនរងគ្រោះពីរនាក់ជាជនជាតិចិនដូចគ្នា ឈ្មោះ ជុន សៀវលាង(ZHUN XIAO LIANG) ភេទប្រុស អាយុ៥១ឆ្នាំ និងឈ្មោះ ចាង ចៀនជាង (ZHAN QIAN QIANG) ភេទប្រុស អាយុ៣០ឆ្នាំ មកប្រគល់ឱ្យសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ដោយប្រាប់ថា«ពួកគេទាំងពីរនាក់នេះ និងម្នាក់ទៀតរត់គេចខ្លួនបាត់ឈ្មោះ លូវ ជីនស៊ិន (LIU JUNSHEN)ភេទប្រុស អាយុ៤៦ឆ្នាំគឺបានជំពាក់លុយខ្លួន(ទីងឈូយៀន)សរុប១,១២០,០០០$(មួយលានមួយសែនពីរម៉ឺនដុល្លារអាមេរិក)» ។

មន្រ្តីអាវុធហត្ថបន្តថា ក្រោយទទួលបានពាក្យបណ្តឹងនិងមនុស្សដែលចូលខ្លួនមកកាន់ទីបញ្ជាការនោះការស្រាវជ្រាវរបស់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញបានរកឃើញថា ករណីនេះ ក៏ប្រែក្រឡាស់គួរឱ្យកត់សម្គាល់ទៅវិញដោយជនសង្ស័យពីរនាក់ ដែលគេចាប់មកប្រគល់ឲ្យសមត្ថកិច្ចក្លាយទៅជាជនរងគ្រោះ រីឯដើមបណ្តឹងក្លាយទៅជាជនល្មើសនិងជាមេក្លោងជម្រិតទារប្រាក់ដ៏ធំនៅស្រុកខ្មែរ ។

មន្ត្រីអាវុធហត្ថបានបញ្ជាក់ទៀតថា ជនរងគ្រោះទាំងពីរនាក់ដែលគេចាប់មកប្រគល់ឱ្យសមត្ថកិច្ចគឺម្នាក់ឈ្មោះ ជុន សៀវលាង ជាថៅកែក្រុមហ៊ុននៅស្រុកចិន ហើយត្រូវបានគេល្បួងឱ្យមកលេងល្បែងនៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនថៃកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ រហូតចាញ់លុយអស់ពីខ្លួននិងជំពាក់កាស៊ីណូ ៧៧ម៉ឺនដុល្លារ ត្រូវបានឈ្មោះទីង ឈូយៀន ជាថៅកែកាស៊ីណូ បញ្ជាឱ្យបក្ខពួកចាប់ខ្លួនយកទៅឃុំឃាំងក្នុងទ្រុងឆ្កែកាលពីថ្ងៃទី៥ ខែមករាឆ្នាំ២០១៧ នៅផ្ទះល្វែងមួយមិនឆ្ងាយពីកាស៊ីណូ ប៉ុន្មានទេ ដើម្បីគំរាមទារប្រាក់ពីប្រពន្ធដែលនៅឯស្រុកចិន តាមរយៈការបញ្ជូនសារ និងរូបភាពតាមប្រព័ន្ធវីឆាតទៅប្រពន្ធជនរងគ្រោះ ។

រីឯម្នាក់ទៀតឈ្មោះ ចាង ចៀនជាងគឺជាកូនចៅផ្ទាល់របស់ថៅកែកាស៊ីណូ(ទីង ឈូយៀន) ដែលគេឱ្យនៅយាមឈ្មោះ ជុន សៀវលាង និងជនជាតិចិនម្នាក់ទៀតឈ្មោះ ឡូវ ជីនស៊ិន ដែលជាប់ក្នុងទ្រុងឆ្កែដូចគ្នាព្រោះជំពាក់លុយកាស៊ីណូ៣០ម៉ឺនដុល្លារអាមេរិក ។

ដោយឈ្មោះ ចាង ចៀនជាង ជាអ្នកយាម ក៏ជំពាក់លុយទីង ឈូយៀន ចំនួន១៥ម៉ឺនដុល្លារផងដែរ ទើបនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ពួកគេទាំងបីនាក់ បានរៀបគំរោងរត់គេចខ្លួនជាមួយគ្នាមកភ្នំពេញ ដើម្បីសុំសិទ្ធិទៅប្រទេសចិនវិញពីស្ថានទូត ព្រោះលិខិតឆ្លងដែន ពួកគេត្រូវបានគេដកយកអស់ តែត្រូវ ទីង ឈូយៀន ចាប់បានពីរនាក់ រីឯ ឡូវ ជីនស៊ិន រត់គេចខ្លួនផុត ។

ក្រោយពេលស្រាវជ្រាវយ៉ាងល្អិតល្អន់ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញបាន រកឃើញថា ឈ្មោះ ទីង ឈូយៀន ជាមេក្លោង រួមជាមួយបក្ខពួកម្នាក់ទៀតឈ្មោះ ចាង ចៀនវិន, ចាង សៀវហ្វី និង ហៅ ប៉ស៊ឺ គឺជាក្រុមម៉ាហ្វៀរ ដែលតែងតែធ្វើសកម្មភាពចាប់ជំរិតជនជាតិចិនដូចគ្នា និងជនបរទេសផ្សេងទៀត ប្រចាំនៅស្រុកខ្មែរ ហើយក្រុមនេះគឺជាក្រុមតែមួយ ជាមួយក្រុមម៉ាហ្វីយ៉ាឬម៉ាហ្វៀរចាប់ជម្រិត៥នាក់ផ្សេងទៀតដែលអាវុធហត្ថ រាជធានីភ្នំពេញ ធ្លាប់បង្ក្រាបបានកាលពី ខែធ្នូ ឆ្នាំ២១០៥ ព្រមទាំងរំដោះជនរងគ្រោះជាជនជាតិចិនបាន០៣នាក់ផងដែរនាពេលនោះ ។

បន្ទាប់ពីបានចម្លើយគ្រប់គ្រាន់ និងបញ្ជាក់យ៉ាងច្បាស់ថា ជនសង្ស័យ៤នាក់ដែលមានឈ្មោះ ទីង ឈូយៀន ថៅកែកាស៊ីណូជាមេក្លោងពាក់ព័ន្ធរៀបគំរោងចាប់បង្ខាំងមនុស្ស ដើម្បីជម្រិតទារប្រាក់ មិនខុសពាក្យថា(ខ្លួនឯងចោរ ចាប់គេយកមកស្រែចោរ)នោះ ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានកសាងសំណុំរឿងបញ្ជូនពួកគេទៅតុលាការតាមនិតិវិធី ៕  

Tags:
  • តុលាការ
  • ជនជាតិចិន
  • ខុសច្បាប់
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥