MENU
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) នឹងរៀបចំកម្មវិធីអបអរទិវាសិទ្ធិមនុស្សអន្តរជាតិ
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី០៧ មីនា ២០១៧, ០៩:២៩ | ៨០៨ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  នៅព្រឹកថ្ងៃទី៧ខែមីនាឆ្នាំ២០១៧នេះមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) នឹងរៀបចំកម្មវិធីអបអរទិវាសិទ្ធិមនុស្សអន្តរជាតិថ្ងៃទី៨ ខែមីនាខួបទី១០៦ ក្រោមប្រធានបទជាលក្ខណៈអន្តរជាតិនៅឆ្នាំ២០១៧ នេះ គឺក្លាហានដើម្បីការផ្លាស់ប្ដូរ និងអំពាវនាវឲ្យមនុស្សគ្រប់រូបធ្វើសកម្មភាពដោយក្លាហាន ដើម្បីលើកកម្ពស់សមភាពយេនឌ័រ។

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានលើកឡើងថា កម្មវិធីនេះមានតាំងពិព័រណ៍រូបថតរបស់សកម្មជន និងអ្នកការពារសិទ្ធិមនុស្សជាស្ត្រីចំនួន ១៩នាក់ដែលក្នុងចំណោមអ្នកទាំងនោះ នឹងផ្ដល់ឱកាសឲ្យរៀបរាប់ពីការងាររបស់ខ្លួនក្នុងពិធីនេះ ហើយក៏មានការចាក់បញ្ចាំងខ្សែវីដេអូខ្លី ដែលបង្ហាញពីសមាជិកគ្រួសាររបស់មន្ត្រីការពារសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប ទាំង ៥នាក់ និងសុំឲ្យមានការដោះលែងពួកគាត់វិញ។

សកម្មជន និងអ្នកការពារសិទ្ធិមនុស្សជាច្រើននៅកម្ពុជា គឺជាស្ត្រី ហើយក្នុងនាមជាអ្នកដឹកនាំសហគមន៍ និងសង្គមស៊ីវិល ពួកគាត់ដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់ ការពង្រឹង និងការពារសិទ្ធិមនុស្ស។ ប៉ុន្តែជារឿយៗ ពួកគាត់ប្រឈមនឹងការគំរាមកំហែង ការយាយី និងអសុវត្ថិភាពពេលកំពុងបំពេញការងាររបស់ខ្លួន។

កម្មវិធីនេះ ក៏មានបំណងបង្ហាញពីការងាររបស់សកម្មជន និងអ្នកការពារសិទ្ធិមនុស្សជាស្ត្រី រួមទាំងសកម្មជនកំពុងស្ថិតនៅក្នុងពន្ធនាគារ គឺអ្នកស្រី ទេព វន្នី និងអ្នកស្រី លឹម មុន្នី ដោយបំផុសឲ្យមានការពិភាក្សាជុំវិញតួនាទីរបស់ស្ត្រីក្នុងសង្គម និងកសាងសាមគ្គីភាពក្នុងចំណោមអ្នកទាំងឡាយណាដែលធ្វើការដើម្បីសិទ្ធិមនុស្ស និងសមភាពយេនឌ័រ៕

Tags:
  • មជ្ឈមណ្ឌល
  • សិទ្ធិមនុស្ស
  • កម្មវិធី
  • អន្តរជាតិ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥