ខេត្តព្រះសីហនុ៖ បើយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកព្រៃនប់បានឲ្យដឹងថា៖ មានករណីទារកលង់ទឹកស្លាប់ម្នាក់បានកើតឡើងដោយសារម្តាយធ្វេសប្រហែស បានទុកកូនចោល ដោយដាក់ក្នុងរទេះក្មេងលេង បន្ទាប់មកទារកនោះក៏បានដោលរុញរទេះទៅមុខ ក៏បានធ្លាក់ចូលក្នុងស្រះទឹកស្លាប់តែម្តង ទារករងគ្រោះមានឈ្មោះ សំ វិចិត្រ ភេទប្រុស អាយុ៧ខែ បានលង់ទឹកស្រះខាងក្រោយផ្ទះស្លាប់ ខណះពេលម្តាយកំពុងបោកគក់សំលៀកបំពាក់ ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចស្ពាន១ក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
គេសង្កេតឃើញនៅកន្លែងកើតហេតុខាងលើ នៅជំុវិញផ្ទះគ្មានមនុស្សរស់នៅ ហើយទារករងគ្រោះនៅក្មេងខ្ចីពេក មិនយល់ន័យយល់សេចក្តី ។
បច្ចុប្បន្នម្តាយទារកមានវិប្បដិសារីយ៉ាងខ្លាំងដោយកូនជាទីស្រលាញ់ត្រូវបានស្លាប់ដោយសារការធ្វេសប្រហែសរបស់ខ្លួន ។ សូមផ្តាំទៅដល់ម្តាយឪពុកគ្រប់រូប គួរតែយកចិត្តទុកដាក់កូនរបស់ខ្លួនឲ្យបានល្អ កុំឲ្យមានដូចករណីខាងលើ ៕