MENU
ស្ថានទូតអាមេរិក និងមជ្ឈមណ្ឌល EducationUSA នឹងរៀបចំ តាំងពិព័រណ៍ប្រចាំឆ្នាំ ឆ្នាំ២០១៦
ព័ត៌មានជាតិ | ថ្ងៃព្រហស្បតិ៍ ទី១៨ កុម្ភៈ ២០១៦, ១៣:១១ | ៥៨៧ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ យោងតាមស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញនិងមជ្ឈមណ្ឌល អាមេរិក សំរាប់ ការសិក្សាអប់រំនៅសហរដ្ឋអាមេរិក (EducationUSA)បានរួមគ្នារៀបចំពិព័រណ៍ ឆ្នាំ ២០១៦​ស្តីពីការសិក្សាអប់រំនៅសហរដ្ឋអាមេរិកនៅថ្ងៃទី១៨ខែកុម្ភៈឆ្នាំ ២០១៦ ពីម៉ោង ៣ រសៀល ដល់​ម៉ោង ៧ យប់ នៅសណ្ឋាគារអាំងទែកុងទីណង់តាល់ ក្នុងរាជ ធានីភ្នំពេញ។

តំណាងចំនួន ១៦ រូបមកពីមហាវិទ្យាល័យ និងសាកលវិទ្យាល័យ​ក្នុង​សហរដ្ឋ​អាមេរិក​ង​ជំរាបដល់សិស្សនិស្សិតកម្ពុជា ស្តីអំពីកម្មវិធីសិក្សានៅថ្នាក់ឧត្តមសិក្សា លក្ខខ័ណ្ឌ​ទាមទារ​ក្នុង​ការ​ចុះឈ្មោះចូលរៀន និងឱកាសអាហារូបករណ៍នៅសហរដ្ឋអាមេរិក។

ស្ថាប័ចូលរួមដទៃទៀតនៅក្នុងពិព័រណ៍នេះនឹងផ្តល់ព័ត៌មានស្តីពីទិដ្ឋាការសំរាប់សិស្សនិស្សិតកម្មវិធីផ្លាស់ប្តូរគ្នារបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងសេវាផ្តល់ប្រឹក្សា​ស្តីពីការសិក្សា​អប់រំ​របស់មជ្ឈមណ្ឌល EducationUSA .ពិព័រណ៍នេះមានបំណង​បង្ហាញអោយឃើញពីការ​គាំ​ទ្ររបស់​រដ្ឋាភិបាលអាមេរិក ចំពោះការខិតខំដើម្បីលើកកំពស់គុណភាពនៃការអប់រំ និង​ពង្រីកឱកាស​ក្នុង​ការ​សិក្សា និងក្នុងអាជីព សំរាប់ប្រជាជនកម្ពុជា។

ពិព័រណ៏នេះក៏ផ្តល់ជាមធ្យោបាយពិសេសមួយសំរាប់អោយប្រជាជនកម្ពុជាភ្ជាប់ទំនាក់ទំនងជាមួយស្ថាប័ន ឧត្តមសិក្សានៅសហរដ្ឋអាមេរិក ហើយស្វែងយល់ពី​អត្ថប្រយោជន៍​នៃការទទួល​បានការសិក្សានៅក្នុង សាកលវិទ្យាល័យរបស់សហរដ្ឋអាមេរិក។

លោកស្រី Julie Chung អនុប្រធានបេសកកម្មការទូតសហរដ្ឋអាមេរិក និងឯកឧត្តម ឡៅ ឈីអ៊ាវអនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា នឹងដើរមើលការតាំងពិព័រណ៍​នៅវេលា​ម៉ោង​​ប្រហែល ៥ ល្ងាច។

អ្នកសារព័ត៌មានដែលចង់ចូលយកព័ត៌មាននៅក្នុងពិព័រណ៍នេះគួរទៅដល់​កន្លែង​តាំង​ពិ​ព័រណ៍​នៃសណ្ឋាគារ អាំងទែកុងទីណង់តាល់ត្រឹមម៉ោង ៤:៣០ ល្ងាច។​ចំពោះព័ត៌មានបន្ថែម សូម​ចូលមើលគេហទំព័រ http://cambodia.usembassy.gov/educationusa_fair.html  ឬទាក់​ទង​មក​មជ្ឈមណ្ឌល EducationUSA តាមលេខទូរស័ព្ទ ០១២ ៨៧៦ ៧៤៩ ។

ស្ថានទូតអាមេរិអះអាងថាការសិក្សា​ថ្នាក់​មហាវិទ្យាល័យ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​មាន​ច្រើន​​​​លក្ខណៈ​និង​មាន​ភាពវិមជ្ឈការ ។​វា​មាន​លក្ខណៈ​ជា​ស្ថាប័ន​ឧត្ដម​សិក្សា​ដែល​មាន​ការប្រកួត​ប្រជែង​និង​ស្វ័យភាព ។

 នៅ​ពេល​បច្ចុប្បន្ន​នេះ​មាន​មហាវិទ្យាល័យ​និង​សកលវិទ្យាល័យ​ប្រហែល ៤ ១៨០​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ។ ក្នុង​ចំណោម​នេះ​មាន​១៧០០ គឺជា​អ្វី​ដែល​គេ​ហៅ​ថា "ស្ថាប័ន​សំរាប់​រយៈ​ពេល​២​ឆ្នាំ" ហើយ​មាន ២ ៤៥០ គឺជា "ស្ថាប័ន​សំរាប់​រយៈពេល ៤ ឆ្នាំ"  ។

ជា​បន្ថែម​លើ​ស្ថាប័ន​សាធារ​ណៈ​ចំនួន​ប្រហែល ១ ៧០០​(ដែល​គ្រប់គ្រង​ដោយ​រដ្ឋ ​ក្រុង ឬ​សង្កាត់ ដែល​ស្ថាប័ន​ទាំង​នោះ​ស្ថិត​នៅ) មាន​មហាវិទ្យាល័យ​និង​សាកលវិទ្យាល័យ​ឯកជន​ចំនួន​ជាង​២ ៤៨០​ទៀត ។  "មហាវិទ្យាល័យ​សហគមន៍"​មាន​ចំនួន​ច្រើន​ជាងគេ​ក្នុង​ចំណោម​ស្ថាប័ន​រយៈពេល ២ ឆ្នាំ របស់​អាមេរិក​ហើយ​វា​ល្អ​សំរាប់​និស្សិត​ដំបូង​ៗ​ដែល​ចង់​ចាប់ផ្ដើម​វគ្គ​ដំបូង​ៗ​ឬ​វគ្គ​ទូទៅ​ផ្នែក​ភាសា ។

នៅ​ពេល​នេះ ​មាន​និស្សិត​ចំនួន ១៤​លាន​នាក់​ដែល​កំពុង​រៀន​នៅ​ក្នុង​ស្ថាប័ន​មហា​វិទ្យា​ល័យ​​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ហើយ​ភាគ​ច្រើន​លើសលុប​នៃ​និស្សិត​ទាំងនេះ – ប្រហែល ១១ លាន​នាក់ -​រៀន​នៅ​មហាវិទ្យាល័យ​និង​សាកលវិទ្យាល័យ​សាធារណៈ ។ និស្សិត​ស្រី​មាន​ចំនួន​ភាគ​ច្រើន (ជាង ៥៦%​ នៃ​និស្សិត​សាកលវិទ្យាល័យ​អាមេរិក ។

ប្រការ​ដែល​គួរ​អោយ​ចាប់​អារម្មណ៍​ផង​ដែរ​​គឺ​ថា​ចំនួន​ភាគ​រយ​ខ្ពស់-​ជិត​ដល់​ ៤០% - គឺ​ជា​និស្សិត​ដែល រៀន​មិន​ពេញ​ពេល ​ពោល​គឺ​អ្នក​រៀន​នៅ​ក្នុង​សាកលវិទ្យាល័យ ក្នុង​ពេល​ដែល​គេ​ធ្វើការ​ពេញ​ពេល) ។

សញ្ញាប័ត្រ​បរិញ្ញា​ដែល​និស្សិត​អាមេរិកាំង​ទទួល​បាន​គឺ​បរិញ្ញាប័ត្រ​ ។ គេ​ទទួល​បាន​សញ្ញា​ប័ត្រ​នេះ បន្ទាប់​ពី​សិក្សា​ចប់​សព្វគ្រប់​រយៈពេល ៤ ឆ្នាំ ។ នៅ​ក្នុង​រយៈពេល​២​ឆ្នាំ​ដំបូង និស្សិត​អាមេរិក​រៀន​មុខវិជ្ជា​ទូទៅ​មួយ​ចំនួន​ដែល​ចាំ​បាច់ ។

 បន្ទាប់​ពី​រយៈពេល ២ ឆ្នាំ​នេះ​ចប់​ទៅ គេ​ចាប់​រៀន​មុខ​វិជ្ជា​សំខាន់​មួយ (ឬពីរ) ហើយ​ក្នុង​រយៈពេល​២ ឆ្នាំ​បន្ទាប់​ទៀត​នេះ គេ​រៀន​ផ្ដោត​ទៅ​លើ​មុខវិជ្ជា​នេះ (តែ​គេ​អាច​នឹង​ចាប់​រៀន​មុខវិជ្ជា ផ្សេង​ទៀត​ជាមួយ​គ្នា​នោះ​ក៏​បាន​ដែរ) ។ ក្រោយពី​ទទួល​បាន​បរិញ្ញប័ត្រ​ហើយ ជនជាតិ​អាមេរិក​ភាគច្រើន​បញ្ចប់ "ការសិក្សា" របស់​គេ ហើយ​ស្វែង​រក​ការងារ​ធ្វើ ។

ការសិក្សា​រយៈពេល​បួន​ឆ្នាំ​នេះ​មាន​ឈ្មោះ​ថា "ការសិក្សា​ដើម្បី​យក​សញ្ញាប័ត្រ​មហា​វិទ្យា​ល័យ​លើក​ដំបូង" (Undergraduate Studies) ។ អ្នក​ដែល​បន្ដ​ការសិក្សា​បន្ថែម​ទៀត​ នឹង​ទទួល​បាន​សញ្ញាប័ត្រ​អនុបណ្ឌិត (Master​ of Arts ឬ Master of Science)​បន្ទាប់​ពី សិក្សា​បន្ដ​រយៈពេល​មួយ​ឆ្នាំ​ឬ​ពីរ​ឆ្នាំ​មក ។

 សញ្ញាប័ត្រ​អនុបណ្ឌិត​មាន​ផ្ដល់​តែ​នៅ​សាកល​វិទ្យាល័យ​ទេ ហើយ គ្មាន​ផ្ដល់​អោយ​នៅ​តាម​មហាវិទ្យាល័យ​ទេ ។ សាកលវិទ្យាល័យ​ផ្ដល់​សញ្ញា​ប័ត្រ​​ជំនាញ​អាជីព ដូចជា​បណ្ឌិត ច្បាប់ វេជ្ជ បណ្ឌិត និង អនុបណ្ឌិត​គ្រប់គ្រង​ក្រុមហ៊ុន (MBA) ។ ដើម្បី​ទទួល​បាន​សញ្ញាប័ត្រ​ជំនាញ​អាជីព ទាំងនេះ គេ​ត្រូវ​សិក្សា​ពី​២ ទៅ ៤ ឆ្នាំ​ទៀត ។

នៅ​សហរដ្ឋ​អាមេរិក ដើម្បី​ទទួល​បាន​សញ្ញាប័ត្រ​បណ្ឌិត គេ​ត្រូវ​រៀន​ពី​បួន​ទៅ​ប្រាំ​មួយ​ឆ្នាំ ។ដំណាក់កាល​ដំបូង​នៃ​ការសិក្សា​យក​សញ្ញាប័ត្រ​បណ្ឌិត តាម​ធម្មតា មាន​រយៈពេល​ពីរ​ឆ្នាំ​ហើយ​គេ​ត្រូវ​ឆ្លងកាត់​ការប្រឡង​យ៉ាង​ច្រើន​នៅ​ក្នុង​គ្រប់​មុខវិជ្ជា​ទាំងអស់ ។គេ​ហៅ​ការ​ប្រឡង​​​នេះ​ថា "ការប្រឡង​ជា​បឋម" ។

ក្រោយពី​ប្រឡង​ជាប់​ហើយ គេ​អាច​ចាប់ផ្ដើម​សរសេរ​និក្ខេបបទ​ថ្នាក់​បណ្ឌិត (Doctoral Dissertation) របស់​គេ ។ការសិក្សា​ជាប់​មិន​ដាច់​ដែល​នាំ​អោយ​គេ​អាច​ទទួល​បាន​សញ្ញាប័ត្រ​អនុបណ្ឌិត ឬ​បណ្ឌិត​គេ​ហៅ​ថា "ការសិក្សា​ថ្នាក់​ក្រោយ​ឧត្តម" (Graduate studies) ។

 

Tags:
  • ស្ថានទូតអាមេរិក
  • EducationUSA
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥