MENU
លិខិតអំពាវនាវសូមបងប្អូនសប្បុរសជនទាំងក្នុង និងក្រៅប្រទេស សូមមេត្តាជួយគ្រួសារមួយនេះផង
ព័ត៌មានជាតិ | ថ្ងៃព្រហស្បតិ៍ ទី២៧ តុលា ២០១៦, ០៩:៣៥ | ១,០៤៧ ដង | ចុចបញ្ចេញមតិ (០)

លិខិតអំពាវនាវសូមបងប្អូនសប្បុរសជនទាំងក្នុង និងក្រៅប្រទេស សូមមេត្តាជួយគ្រួសារមួយនេះផង ព្រោះពេលនេះគាត់កំពុងជួបការលំបាក ដោយគ្មានថវិការដើម្បីទិញអង្កហូបទេ។ លោកពូគាត់មានឈ្មោះ សាន់  សេន  ជាជនជាតិខ្មែរអ៊ីស្លាម ប្រពន្ធរបស់គាត់ជាជនជាតិខ្មែរ មានកូន07នាក់នៅភូមិអូស្តាន់ ឃុំទឹក ហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងមានមុខរបរជីគជន្លេនយកទៅលក់ដើម្បីលក់ទិញអង្ករហូប បានព្រឹកខ្វះល្ងាច បានល្ងាចខ្វះព្រឹកចំណែកកូនៗមិនបានចូលសាលាទាំងអស់ ពីព្រោះតែគ្រួសារក្រីក្រ ដូចឆ្នេះកូននាំគ្នាជួយឱពុកម្តាយជីគជន្លេនដើម្បីទិញអង្ករ។ ជួនកាលរកអង្ករបានបន្តិចបន្តួចសុខចិត្តដាំបបរឱ្យកូនហូប ចំណែកពួកគាត់គឺដេកអត់បាយ ហើយពេលនេះដោយសារតែដាច់ស្បៀងអាហារជាច្រើនថ្ងៃ ទើបគាត់ធ្លាក់ខ្លួនឈឺធ្ងន៉ធ្ងរស្គមនៅសល់តែស្បែក និងឆ្អឹង កុំថាឡើយលុយព្យាបាលខ្លួន សូម្បីតែលុយទិញអង្ករហូបក៏គ្មានផង។ ប្រវត្តិគ្រួសារមួយនេះកន្លងមក គឺអ្នកស្រុកអ្នកភូមិគេស្អប់ខ្ពើម ដោយសារតែគាត់ជាជនជាតិអ៊ីស្លាម តែយកប្រពន្ធខ្មែរ ហើយទៅរស់នៅជាមួយខ្មែរ គឺខុសច្បាប់ខាងសាសនាអ៊ីស្លាម ដូច្នេះគ្មានអ្នកណាទៅក្បែរគ្រួសារមួយនេះឡើយ ទោះបីគាត់សុំណូមពរឱ្យគេជួយ ក៏គ្មានអ្នកណាជួយដោះស្រាយឱ្យគាត់។ ពីរនាក់ប្តីប្រពន្ធបាននិយាយទៀតថា បីបួនឆ្នាំមុនគាត់មានជីវភាពក្រីក្រ ប៉ុន្តែគាត៉នៅអាចរកជីកជន្លេនបានព្រឹកខ្វះល្ងាច ក៏ប៉ុន្តែឆ្នាំនេះគឺ យ៉ាប់បំផុតដោយសារទឹកច្រើនលេចវាលលិចព្រៃអស់ កូនៗរបស់គាត់ដើរកជន្លេនមួយថ្ងៃក៏គ្មានមួយផងដូចឆ្នេះខ្ញុំបាទ  លី   ហូសាន់ សូមអំពាវនាវដល់បងប្អូនសប្បុរសជនទាំងក្នុង និងក្រៅប្រទេសសូមមេត្តាបរិច្ចាគថវិការបន្តិចបន្តួច ដើម្បីជួយសង្គ្រោះបន្ទាន់គ្រួសារកំសត់មួយនេះផង។

បើបងប្អូនមានចិត្តអាណិតអាសូរអាចទំនាក់ទំនងតាមលេខទូរស័ព្ទ

098335544 / 068335544

Tags:
  • លិខិតអំពាវនាវ
  • សប្បុរសជន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥