MENU
ភរិយារបស់លោក ចៅ កំសត់ អំពាវនាវរកសប្បុរសជន ជួយដល់ក្រុមគ្រសារផង
ព័ត៌មានជាតិ | ថ្ងៃសុក្រ ទី១២ សីហា ២០១៦, ១៣:១៤ | ៧០១ ដង | ចុចបញ្ចេញមតិ (០)

ខេត្តបាត់ដំបង÷  ក្រោយពីជួបករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តមិនស្គាល់ផ្លាកលេខបុកបណ្តាលឲ្យលោក ម៉ឹង ចៅកំសត់ ចាងហ្វាងកាសែតសម្លេងចៅកម្សត់ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរបាក់ជើងឆ្វេងបាក់ដៃឆ្វេង ហើយបញ្ជូនមកសម្រាកព្យាបាលក្នុងមន្ទីពេទ្យ.Emergency កាលពីកន្លងទៅនោះ រហូតមកដល់ពេលនេះក្រុមគ្រូពេទ្យ ត្រូវយកជម្រើសកាត់ជើងឆ្វេងរបស់គាត់ហើយ។ ហើយនៅពេលនេះលោកម៉ឹង ចៅកម្សត់ត្រូវការការលើកទឹកចិត្តពីសំណាក់មិត្តភ័ក្រជាពិសេសមិត្តៗ រួមអាជីពពត៌មានដូចគ្នា។

ទន្ទឹមនឹងនោះអ្វីដែលគួរឲ្យសង្វេកបំផុតគឺភរិយារបស់ចៅកម្សត់ស្រក់ទឹកភ្នែកហូរជោកផែនផ្ពាល់លើកម្រាមដៃដប់សុំអំពាវនាវដល់សម្តេចទ្រង់ឯកឧត្តមលោកឪកញ៉ាលោក លោកស្រីសប្បុរសជនក្នុងនិងក្រៅប្រទេសមេត្តាជួយចម្លងដល់គ្រួសារគាត់ខណៈស្វាមីរបស់គាត់សម្រាកក្នុងមន្ទីពេទ្យរហូតពេទ្យកាត់ជើងម្ខាងក្លាយជាជនពិការពេញមួយជីវិតដែលក្តីសង្ឃឹមរបស់កូនៗនិងភរិយារបស់លោកគ្មានសល់អ្វីទៀតឡើយ។

សូមបញ្ជាក់ថា លោក ម៉ឹង ចៅកំសត់ ចាងហ្វាងកាសែតសម្លេងចៅកម្សត់បានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីល្ងាចថ្ងៃអង្គាទី ១៧ ឧសភា ២០១៦កន្លងទៅនៅលើផ្លូវជាតិលេខ57B បវេល+កំរៀង ត្រង់ចំណុចឃុំតាគ្រីស្រុកកំរៀង ខេត្តបាត់ដំបង។ ខណៈដែលលោកកំពុងចុះយកពត៌មានតាមព្រំដែន កម្ពុជា ថៃ  ក៍ត្រូវរថយន្តម៉ាកតូរិសមិនផ្លាកលេខបើកបញ្ច្រាសទិសបុកចំពីមុខយ៉ាងពេញទំហឹងបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ (បាក់ជើងឆ្វេង និងបាក់ដៃឆ្វេង) ហើយត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ Emergency ស្ថិតនៅក្នុងភូមិរំចេក៣សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ប្រសិនបងប្អូនចង់សួរសុខទុក្ខឬជួយឧបត្ថមការព្យាបាលសូមមេត្តាទំនាក់ទំនង លោក ចៅកម្សត់ 097 82 16 111 ឬទាក់ទងមកខ្ញុំបាទសុខ ផានិត. 017398423/0976787588 សូមអរគុណ៕

Tags:
  • ភរិយា
  • សប្បុរសជន
  • អំពាវនាវ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥