MENU
ស្រ្តីម្នាក់ត្រូវបានប្តីរត់ចោល សម្រាលកូនតាមចិញ្ចើមផ្លូវតែម្នាក់ឯង ស្រែករកសប្បុរសជនជួយ
ព័ត៌មានជាតិ | ថ្ងៃអាទិត្យ ទី៣១ កក្កដា ២០១៦, ១៧:២៣ | ៧៤៧ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖   ស្រ្តីក្រក្រីម្នាក់ឈ្មោះស៊ិនផល្លីអាយុ៣០ឆ្នាំបាននិយាយថាប្តីរបស់នាងបានរត់ចោលនាងនៅពេលនាងពោះធំ៧ខែ ទុកឲ្យនាងឈឺពោះគ្រប់ខែកើតកូនម្នាក់ឯងតាមចិញ្ចើមផ្លូវដេកបង្ហូរទឹកភ្នែក។គ្មាននរណាទទួលខុសត្រូវចំពោះនាងទេនេះគឺសង្គមជាអ្នកបានធ្វើបាបនាងនិងគ្មានការទទួលខុសត្រូវពីអ្នកដឹកនាំចំពោះទុក្ខវេទនារបស់ពលរដ្ឋក្រីក្រទេ។

នាងនិយាយថានាងត្រូវបានពលរដ្ឋអ្នកភូមិឃើញហេតុការណ៍ដោយក្តីអាសូរ្យហើយរថយន្តសង្រ្គោះនិងក្រុមគ្រូពេទ្យឲ្យជួយសង្រ្គោះអាយុជីវិតទាំងទារកទាំងម្តាយកាលពីវេលាម៉ោង២និង១៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣១ខែកក្កដាឆ្នាំ២០១៦ស្ថិតនៅតាមផ្លូវលំក្បែរខ្ទមអ្នកតាភូមិអូរដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ស្រ្តីទុរគតអភ័ព្វស្នេហ៍មានឈ្មោះស៊ុនផល្លីអាយុ៣០ឆ្នាំមុខរបរជាកម្មករសំណង់ស្នាក់នៅ ការដ្ឋានសំណង់ភូមិអូរដឹមសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យមានស្រុកកំណើតភូមិព្រៃគគីឃុំអង្ក្រង់ ស្រុកដងទង់ខេត្តកំពត។

តាមការរៀបរាប់ពីស្រ្តីខាងលើបានឲ្យដឹងទាំងទឹកភ្នែកហូររហាមថាខ្លួនក្សត់ញាតិផៅមានតែម្តាយ ចាស់ជរាពិកាអាយុ៧៥ឆ្នាំរស់នៅឯស្រុកកំណើត។ការរស់នៅក្នុងជីវភាពក្រីក្រលំបាកតោកយ៉ាក ទាំងក្តីវេទនា ធ្វើការយកលុយម្យ៉ាងចិញ្ចឹមខ្លួនម្យ៉ាងផ្ញើរទៅចិញ្ចឹមម្តាយ ឯស្រុកដែលជរាពិការ ។ នាងនិយាយបន្តទៀតថាជិវិតគ្រួសារវិញមានប្តីទី១បានគ្នាជាប្តីប្រពន្ធត្រឹមសែនបង្គ្រប់កិច្ចមានកូនស្រី២នាក់។បែរជាប្តីនាំស្រីថ្មីរត់ចោលទៅបាត់ទុកឲ្យខ្លួនធ្លាក់ជាស្រីម៉េម៉ាយចិញ្ចឹមកូន២នាក់និងម្តាយជារា ក្នុងស្ថានភាពក្រីក្រ រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹកក៏សម្រេចចិត្តសុំការងារសំណង់ធ្វើគ្រាន់បានលុយចិញ្ចឹមជីវិតអូសបន្លាយពេល១០ឆ្នាំ។

ក្រោយពីប្តីរត់ចោលរហូតមកដល់ពាក់កណ្តាលឆ្នាំ១០១៥ខណៈដែលខ្លួនជាស្រីម៉េម៉ាយកូន២ជាមួយរបរជាកម្មករសំណង់ក៏មានបុរសម្នាក់ឈ្មោះ ធឿនអាយុ៣៣ឆ្នាំកម្មករសំណង់ជាមួយគ្នាមានស្រុកកំណើតនៅស្រុកដងទង់ខេត្តកំពត ដាក់ចិត្តសាងស្នេហ៍សុំយកខ្លួនស្រីម៉េម៉ាយធ្វើជាប្រពន្ធបានត្រឹមសែនព្រេនកុំឲ្យមេបាកាច់ដូចស្នេហ៍ទី១ រួចនាគ្នាមកធ្វើការជាកម្មករសំណង់ជ្រកក្រោមដំបូលតង់នៅក្នុងការដ្ឋាន ។

នាងបន្តទៀតថាជួបស្នេហ៍ទី២នឹកប្រាកដថាបានហើយសេចក្តីសុខទោះជាខ្លួនក្រក៏ដោយប្តីប្រពន្ធ ចេះជួយយកអសារគ្នាជាក់ជាមិនខានផ្ទុយទៅវិញអ្វីៗដែលនឹកស្រមើលស្រម៉ៃត្រូវបានរលាយអស់ដូចក្រមួនត្រូវថ្ងៃ។

គាត់និយាយថាពេលខ្លួនមានផ្ទៃពោះ៧ខែស្រាប់តែប្តីទី២រូបនេះរត់ចោលទៅបាត់បន្ទាប់ពីមានប្រតិកម្មពីឪពុកម្តាយខាងប្រុសដាច់ខាតមិនឲ្យយកទេស្រ្តីមេម៉ាយរូបនេះហើយចុះចោលរហូតបាត់ទៅទុកឲ្យខ្លួនវិលទៅរកលំនាំដើម។រហូតដល់ពពោះគ្រប់ខែនៅវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣១ខែកក្កដាឆ្នាំ២០១៦នេះមានអាការៈឈឺពោះសម្រាលកូន គ្មានលុយ១រៀលនៅជាប់នឹងខ្លួនមិនដឹងធ្វើយ៉ាងណាសាច់ញាតិក៏គ្មានស៊ូទ្រាំខាំមាត់រហូតឈឺពោះបែកទឹកភ្លោះទៅហើយ ក្បែរខ្ទមអ្នកតាក្នុងភូមិអូរដឹម ។

គាត់និយាយថាគាត់ត្រូវបានអ្នកជិតខាងប្រទះឃើញផ្អើលប្រជាពលរដ្ឋនាំគ្នាជួយនិងហៅរថយន្តសង្រ្គោះរបស់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដឹកយកទៅសង្រ្គោះជីវិតម្តាយនិងទារក ហើយត្រូវបានកូនកើតនៅវេលាម៉ោង២និង១៥នាទី រំលងអាធ្រាត្រថ្ងៃទី៣១ ខែកក្កដា ។

តាមសម្តីអ្នកគ្រូពេទ្យ ប្រចាំនៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងបានឲ្យដឹងថា ជនរងគ្រោះ ត្រូវបាន គ្រូពេទ្យសង្រ្គោះឲ្យរួចផុតពីគ្រោះថ្នាក់ទាំងម្តាយទាំងកូននៅពេលនេះមានសុខភាពធម្មតា តែពុំមានសាច់ញាតិណា មកមើលថែឡើយ មានតែអ្នកជិតខាងនិងក្តុមគ្រូពេទ្យជួយជាបាយទឹក ។

ជួបជាមួយអ្នកយកពត៌មាន ស្រ្តីរូបនេះលើកដៃសំពះអង្វរកដល់ សប្បុរជនមេត្តាជួយដល់រូបនាងផង ស្របពេលខ្លួនកូនខ្ចីគ្មានប្រាក់ហើយម្តាយឈឺចាស់ជរានៅឯស្រយកទៀត ។

Tags:
  • ស្រ្តីម្នាក់
  • សប្បុរសជន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥