MENU
ដំណាងរាស្ត្រហ្វីលីពីន ស្នើរឲ្យបើកការសើបអង្គេតរឿងសម្លាប់មនុស្សរបស់ប្រធានាធិបតីឌូទឺរទេ
ព័ត៌មានអន្តរជាតិ | ថ្ងៃពុធ ទី២៦ តុលា ២០១៦, ០៩:១៨ | ៣៧៩ ដង | ចុចបញ្ចេញមតិ (០)

តំណាងរាស្ត្រហ្វីលីពីន លោក​ស្រី Leila De Lima បានអំពាវនាវឲ្យបើកការសើបអង្គេតករណី សម្លាប់មនុស្សរបស់ប្រធានាធិបតីឌូទឺរទេ  ដើម្បីកាត់ទោសនៅក្នុងតុលាការ ឧក្រិត្តកម្មអន្តរជាតិ។

លោកស្រី Leila De Lima​បាននិយាយទៅកាន់សារព័ត៌មាន​ The Guardian របស់អង់គ្លេសថា​ «តុលាការ​ ត្រូវតែគិតគួរពីការស្រាវជ្រាវចោទប្រកាន់ពីបទសម្លាប់មនុស្ស  ដូចជាបទឧក្រិត្តកម្មប្រឆាំងមនុស្សជាតិ​»។

លោកស្រី Leila De Limaបញ្ចាក់ថា រយៈពេលកន្លងមក លោកស្រីមានការបារម្ភចំពោះអាយុជីវិត្តរបស់ខ្លួន ។ក្រោយពេលដែលអាស័យដ្ឋាននិងលេខទូរស័ព្ទ បានដឹងជាសាធារណ ហើយលទ្ធផលគឺមានមានសារគម្រាមកំហែងសម្លាប់ជាច្រើនផ្ញើរទៅកាន់លោកស្រី។

អ្វីដែលចាប់អារម្ភនោះ​លោកស្រី​ Leila De Lima គឺជាដៃគូរនយោបាយរបស់លោកឌូទឺរទេ ហើយក៏ទទួលរងការចោទប្រកាន់ពីបទពុករលួយ ពាក់ព័ន្ធនិងគ្រឿងញៀនផងដែរ។នៅក្នុងប្រទេសហ្វីលីពីននាពេលនេះអ្នកដែលសង្ឃ័យជាប់ពាក់ព័ន្ធគ្រឿងញៀនគឺសម្លាប់ដោយមិនមានទោសឡើយ។ទាំងនោះហើយគឺជាក្តីបារម្ភរបស់អ្នកនយោបាយប្រឆាំង អាចនឹងត្រូវស្លាប់ដោយអាយុត្តិធម៌ ដោយយកគ្រឿងញៀន បាំងមុខ។

កន្លងមកប្រធានតុលាការឧក្រិត្តកម្មអន្តរជាតិ Fatou Bensouda បានបញ្ចាក់ថា ស្ថាប័ននេះកំពុងតែតាមដានរាល់សកម្មភាពប្រែប្រួលនៅក្នុងប្រទេសហ្វីលីពីន ហើយលោកឌូទឺរទេអាចនឹងត្រូវបានសួរចម្លើយពីបទមនុស្សឃាត ប្រឆាំងមនុស្សជាតិ។

ប្រធានាធិបតីឌូទឺរទេ​បានជាប់ឆ្នោតដោយសារតែគោលនយោបាយប្រឆាំងការជួញដូរគ្រឿងញៀនដែលធ្វើឲ្យលោកទទួលបានជ័យជំនៈនៅក្នុងការបោះឆ្នោត។  ចាប់តាំងពីលោកឡើងកាន់អំណាចជាង ៣ខែ លោកបានសម្លាប់មនុស្ស ជិត​៤ពាន់នាក់ គឺជាចំនួនយ៉ាងច្រើនក្នុងរយៈពេលខ្លី។

បើទោះជាលោកទទួលរងការថ្កោលទោសពីសហគមន៍អន្តរជាតិប៉ុន្តែលោកទទួលបានការគាំទ្រយ៉ាងខ្លាំងពីពលរដ្ឋនៅក្នុងប្រទេស។ ប៉ុន្តែក៏មានពលរដ្ឋជាច្រើនស្អប់លោក​ក្រោយពេលដែល ដោយសារតែការសម្លាប់មនុស្ស និងការងាកទៅរកប្រទេសចិនដែលជាសត្រូវរបស់ហ្វីលីពីននិងជាប្រទេសដណ្តើមទឹកដីហ្វីលីពីន៕

Tags:
  • ដំណាងរាស្ត្រហ្វីលីពី
  • សើបអង្គេត
  • ឌូទឺរទេ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥