MENU
ព្រឹកថ្ងៃដំបូងដែលពលរដ្ឋថៃ មិនមានព្រះមហាក្សត្រភូមិប៊ុល
ព័ត៌មានអន្តរជាតិ | ថ្ងៃសុក្រ ទី១៤ តុលា ២០១៦, ១៤:៣០ | ៣៣៦ ដង | ចុចបញ្ចេញមតិ (០)

នៅព្រឹកថ្ងៃទី១៤ខែតុលា ជាថ្ងៃដំបូងក្នុងរយៈពេល៧០ឆ្នាំកន្លងមកដែលពលរដ្ឋថៃភ្ញាក់ពីដេកដោយមានអារម្ភខ្វល់ខ្វាល ដោយសារតែពួកគត់មិនមានព្រះមហាក្សត្រ ទៀតឡើយក្នុងពេលដ៏ខ្លីនេះ។

តាមសារព័ត៌មានរ៉យទ័រ ការបាត់បង់នោះគឺជារឿងធំធេងសម្រាប់ពលរដ្ឋថៃទាំងមូល ដោយក្នុងរយៈពេលជាច្រើនទស្សវត្តកន្លងមក ព្រះមហាក្សត្រថៃដូចជាឪពុកបង្កើតមិនអាចខ្វះបាន  ដែលជាសេ្តចនាំប្រទេសថៃឆ្ពោះទៅកាន់ភាពរីកចម្រើនយ៉ាងខ្លាំង។

ជាច្រើនឆ្នាំកន្លងមកព្រះសុខភាពរបស់ស្តេចBhumibol Adulyadej មិនល្អឡើង ទោះពលរដ្ឋដឹងថា ព្រះអង្គមិនអាចគេផុតពីមជ្ជរាជ្យឡើយ ប៉ុន្តែការចូលទីវង្គត់នោះ គឺជាការតក់ស្លុតបំផុតសម្រាប់ប្រទេសជាតិដែលមានពលរដ្ឋ៦៧លាននាក់ស្ថិតនៅតំបន់អាស៊ានមួយនេះ។

ព្រះរាជ្យបុត្រ Maha Vajiralongkorn នឹងឡើងស្នងដំណែងពីព្រះបិតា ប៉ុន្តែប់ទោះបីបែបណាក្តីព្រះរាជ្យបត្រមិនទទួលបានការគោរពស្រឡាញ់ពីពលរដ្ឋថៃដូចជាព្រះបិតានោះឡើយ។ រយៈពេលកន្លងមក ថែប្រឈមនិងការវាយប្រហារពិក្រុមបះបោរ និងវិបត្តិនយោបាយជាងមួយទស្សវត្តកន្លងមក ដោយមានការធ្វើរដ្ឋប្រហារពិលើក និងការធ្វើបាតុកម្មបង្ហូរឈាម ។ វិបត្តិទាំងនោះព្រះមហាក្សត្រថៃ បានក្លាយជាតំណាងនៃការសមគ្គី  ផ្សះផ្សា ភាពតានតឹងនៅក្នុងប្រទេស។ ទាំងនោះហើយពលរដ្ឋថៃមានការព្រួយបារម្ភពេលប្រទេសជាតិ មិនមានព្រះអង្គគងនៅទៀតនោះ។

នាយករដ្ឋមន្ត្រីថៃលោកប្រាយុទ្ធចាន់អូចា បានមានប្រសាសន៍ថា នេះគឺជាការឈឺចាប់និងជាការបាត់បង់ដ៏ធំធេងសម្រាប់ប្រទេសជាតិនិងពលរដ្ឋថៃទាំងមូល។ លោកបានបញ្ចាក់ទៀតថា សន្តិសុខគឺជារឿងសំខាន់ ដែលជាអាទិភាពនាពេលនេះ ។លោកក៏បានអំពាវនាវដល់បណ្តាលក្រុមហ៊ុន ឧស្សាហកម្មធំ បន្តសកម្មភាព មិនត្រូវធ្វើឲ្យមានភាពហ្វឹកវរដល់ទីផ្សាមូលប័ន របស់ថៃឡើយ។

នៅថ្ងៃទី១៤ខែតុលានេះ បណ្តាលធនាគានិងទីផ្សាមូលម័តបន្តដំណើរការធម្មតា ។ សន្តិសុខត្រូវបានរិតបន្តឹង នៅតាមទីតាំសំខាន់!ៗមានវត្តអារ៉ាម និងក្រសួងនានា ព្រំទាំងទីប្រជុំជន ដោយខ្លាចក្រុមជ្រុលនិយមប្រើប្រាស់ឧកាសដែលពលរដ្ឋថៃកំពុងតែមានទុក្ខ វាយប្រហារបង្ករភាពចលាចល។

ចំណែកព្រះរាជ្យបុត្រ  Vjiralongkorn ដែលត្រូវស្នងតំណែងគ្រោងរាជ្យសម្បត្តិពីព្រះបីតា បានមានព្រះបន្ទូលថា នឹងលើកពេលវេលា រៀបចំការឡើងគ្រោងរាជ្យ ដោយទុកពេលវេលាជាមួយប្រជារាស្ត រៀបចំពីធីបុណ្យ ជូនព្រះបិតាសិន។

ព្រះមហាក្សត្រBhumibol Adulyadej គ្រោងរាជ្យយូបំផុតលើពិភពលោក។ ព្រះអង្គបានប្រសូត្រនៅទីក្រុង Cambridge,Massachusetts អាមេរិកនាថ្ងៃទី៥ខែធ្នូឆ្នាំ១៩២៧។ព្រះបិតារបស់ព្រះអង្គ គឺព្រះរាជ្យបុត្រ Mahidol Adulyadej ដែលកំពុងសិក្សានៅ harvard ។ក្រោយមក ក៏បានវិលត្រឡប់មកប្រទេសថៃវិញ។

អត្ថិពលរបស់ព្រះមហាក្សត្រថៃកាន់តែចុះខ្សោយក្រោយពេលលុបចោលរបបគ្រប់គ្រងដោយស្តេចកាលពីឆ្នាំ១៩៣២។ តាំពីពេលនោះមកការដឹកនាំរដ្ឋបាលរបស់ថៃ គឺជាប្រទេសប្រជាធិបតេយ្យ រាជានិយមអាស្រ័យធម្មនុញ្ញា។

ថៃត្រូវបានគេចាតទុកថាជាប្រទេសមានវិវាតនយោបាយផ្ទសក្នុងច្រើនបំផុតនៅតំបន់អាស៊ីភាគអាគ្នេយ៍ដោយប្រទេសនេះបានឆ្លងកាត់ការធ្វើរដ្ឋប្រហាររហូតដល់ជាង២០លើកចាប់តាំងពីឆ្នាំ១៩៣២ ក្នុងនោះមានការធ្វើរដ្ឋប្រហារយោធា១១លើកទទួលបានជោគជ័យ។ ការធ្វើរដ្ឋប្រហារចុងក្រោយគឺទម្លាក់នាយករដ្ឋមន្ត្រីយីងឡាក់ស៊ីណាវ៉ាត្រា ៕

Tags:
  • ពលរដ្ឋថៃ
  • ព្រះមហាក្សត្រ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥