MENU
ព្រះមហាក្សត្រប្រទេសថៃ យាងចូលទិវង្គត់ហើយក្នុងព្រះជន្ម៨៨វស្សា
ព័ត៌មានអន្តរជាតិ | ថ្ងៃសុក្រ ទី១៤ តុលា ២០១៦, ០៧:៤៩ | ៥១៧ ដង | ចុចបញ្ចេញមតិ (០)

បាំងកក ៖ យោងតាមព័ត៌មានយ៉ាងច្បាស់ការណ៍ពីគេហទំព័រដ៏ល្បីមួយរបស់ប្រទេសថៃ បានអោយដឹងថា  ព្រះអង្គ ភូមិបុល អាប់ឌុលយ៉ាដេត ព្រះមហាក្សត្រ នៃប្រទេសថៃ ទ្រង់បានយាងចូលទិវង្គត់ហើយ នៅវេលារសៀលថ្ងៃ១៣ តុលា ២០១៦ នេះ ក្នុងព្រះជន្ម ៨៨វស្សា ។

ការយាងចូលទិវង្គត់របស់ទ្រង់ ធ្វើអោយប្រជាពលរដ្ឋស្ទើរទូទាំងប្រទេសថៃ នាំគ្នាបញ្ចេញអារម្មណ៍សោកសង្វែក សោកស្តាយយ៉ាងពន់ពេក ចំពោះការយាងចូលទិវង្គត់របស់ទ្រង់ ដែលជាការយាងទៅរហូត ពុំវិលវិញឡើយ ។

សូមបញ្ជាក់ថា បន្ទាប់ពីព្រះមហាក្សត្រថៃ ព្រះអង្គ ភូមិបុល អាប់ឌុលយ៉ាដេត បានយាងចូលទិវង្គត់ នៅវេលារសៀលថ្ងៃ១៣ តុលា ២០១៦ នេះ លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានធ្វើការប្រកាសថា នឹងមានការកាន់ទុក្ខរយៈពេល១ឆ្នាំពេញនៅទូទាំងប្រទេស ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃនាយប់ថ្ងៃទី១៣ តុលា ។

លោកប្រាយុទ្ធ ចាន់ទអូឆា នាយករដ្ឋមន្ត្រីថៃ បានប្រកាសទៀតថា បុត្រា Maha Vajiralongkorn របស់ព្រះមហាក្សត្រ Bhumibol Adulyadej នឹងឡើងគ្រងរាជបន្ត នេះបើយោតាមរដ្ឋធម្មនុញ្ញរបស់ថៃ ដែលយោងតាមសារព័ត៌មានរបស់ AP និងសារព័ត៌មាន BBC ចេញផ្សាយ នាល្ងាចថ្ងៃខែដដែលនេះ។

គួររំលឹកថា ព្រះមហាក្សត្រថៃព្រះបាទភូមិបុល អាប់ឌុលយ៉ាដេត បានសោយទិវង្គត់ពិតប្រាកដ នាវេលាម៉ោង៣ និង៥២នាទីរសៀលថ្ងៃនេះ ។ បើតាមប្រភពព័ត៌មាន បានឲ្យដឹងកាលពីយប់ថ្ងៃទី១២ តុលា ថា ព្រះអង្គ Bhumibol Adulyadej ដែលមានព្រះជន្ម៨៨ព្រះវស្សា កំពុងស្ថិតស្ថានភាពគ្មានលំនឹងនៅឡើយ ដោយសម្ពាធឈាមរបស់ព្រះអង្គ បន្តធា្លក់ចុះនៅថ្ងៃអង្គារនេះ ជីពចររបស់ព្រះអង្គដើរកាន់តែលឿនជាងមុន ហើយឈាមរបស់ព្រះអង្គ មានជាតិអាស៊ីតកាន់តែច្រើនឡើង។ ព្រះកាយរបស់ព្រះអង្គមានផ្ទុកវីរ៉ុស ហើយមុខងារថ្លើមរបស់ព្រះអង្គ មិនមានភាពប្រក្រតីនោះទេ ៕

Tags:
  • ព្រះមហាក្សត្រ
  • ថៃ
  • ព្រះជន្ម
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥