MENU
ក្មេងស្រី២នាក់បងប្អូនឱពុកម្តាយស្លាប់ចោល ត្រូវបានអ្នកជិតខាងទទួលយកចិញ្ចឹម
ព័ត៌មានជាតិ | ថ្ងៃច័ន្ទ ទី២៦ កញ្ញា ២០១៦, ០៨:០៨ | ៦១៩ ដង | ចុចបញ្ចេញមតិ (០)

ខេត្តបន្ទាយមានជ័យ៖  ក្មេងស្រី២នាក់បងប្អូនដែលឱពុកម្តាយស្លាប់ចោលទទួលការឧបត្ថម្ភពីសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យពីថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០១៦នៅភូមិ.សង្កាតអូរអំពិលក្រុងសិរីសោភ័ណពេលនេះត្រូវបានអ្នកជិតខាងយកទៅចិញ្ចឹម។

លោក លី សារី អភិបាលរងខេត្តនិងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យបានអោយដឹងថា ក្រោយពេលទទួលបានដំណឹងពីអនុសាខាកាកបាទក្រហមកម្ពុជាក្រុងសិរីសោភ័ណមានក្មេងស្រី២នាក់បងប្អូនត្រូវឱពុកម្តាយស្លាប់ចោលនៅកំព្រាឯកការដែលមានអ្នកជិតខាងមើលថែ ក្រោយពេលទទួលព័ត៌មានបានដឹកសមាជិកនាំយកអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្តទៅប្រគល់ជូន។

លោកបានបញ្ជាក់ថា ដោយមានការណែនាំខ្ពស់ពីសម្តេចកិត្តិព្រឹទ្ធបណ្ដិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាតែងតែយកចិត្តទុកដាក់បានអោយនាំយកអំណោយចែកជូនមានអង្ករ៦០គីឡូក្រាម ត្រីខ ១០កំប៉ុង មី ០១កេសសាប៊ូម្សៅ ០១គីឡូក្រាមប្រេងឆា១លីត្រ ទឹកត្រី ទឹកស៊ីអ៊ីវ៦ដប សារ៉ុង១ ក្រម៉ា១ មុង១ ភួយ១ កម្រាលស១ដុំ ទឹកដោះគោខាប់២កំប៉ុង ស្ករស១គីឡូក្រាម ថវិកា១០ម៉ឺនរៀលនិងអនុសាខាកាកបាទក្រហមក្រុងសិរីសោភ័ណឧបត្ថម្ភ៥ម៉ឺនរៀល។ក្នុងនាមគ្រួសារលោក លី សារី អភិបាលរងខេត្តប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យបានជួយឧបត្ថម្ភសម្រាប់ក្មេងស្រីទាំង២នាក់មានសំលៀកបំពាក់និងសម្ភារៈសិក្សា។

លោក លី សារី បានបញ្ជាក់ថា ចំពោះក្មេងស្រីទាំង២នាក់ដែលត្រូវឱពុកម្តាយស្លាប់កំព្រាឯកការក្នុងសាខាកាកបាទក្រហមកម្ពុជាខេត្ត ជួយរកអង្គការដៃគូជួយចិញ្ចឹមតែអ្នកជិតទទួលយកចិញ្ចឹមតាមបណ្តាំឱពុកម្តាយមុនស្លាប់គឺកុមារីឈ្មោះ ជួង ស្រីនីត អាយុ១៣ឆ្នាំ(ជាបង)ត្រូវបានលោកយាយ  ឡោះ ស៊ីថា អាយុ៦៧ឆ្នាំ(មេម៉ាយទទួលយកចិញ្ចឹម)និងប្អូនស្រីឈ្មោះ ជួង ស្រីនុត អាយុ៧ឆ្នាំត្រូវបានឈ្មោះ ខន សីហា ភេទប្រុសអាយុ៣១ឆ្នាំ(យោធារ)ទទួលយកចិញ្ចឹម។

 ក្មេងស្រីឈ្មោះ ជួង ស្រីនីត (ដែលជាកូនបង)បានរៀបរាប់ទាំងទឹកភ្នែកអួលដើមករថា ម្តាយរបស់នាងស្លាប់ដោយជំងឺបេះដូងគ្មានលុយទៅព្យាបាលហើយដែលស្លាប់ចោលតាំងពីប្អូនស្រី ជួងស្រីនុត ទើបនិងកើតបានប៉ុន្មានខែ ។ក្រោយពេលម្តាយស្លាប់ចោលបន្ទុកលើឱពុកដែលមានជំងឺបាក់ទុកចិត្តប្រពន្ធស្លាប់ចោលនិងមានជំងឺប្រចាំកាយគ្មានលុយទៅព្យាបាលទើបស្លាប់កាលពីថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ។

ប្អូនស្រីបានរៀបរាប់ថា ក្រោយពេលឱពុកម្តាយស្លាប់ចោលគឺគ្មានអ្វីទីពឹងទើបដង្ហោយសុំអោយសប្បុរស់ជនជួយជាក់ស្តែងថ្ងៃនេះអគុណលោក លី សារី អភិបាលរងខេត្តនិងជាប្រធានសាខាកាក បាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យបានដឹកនាំសមាជិកនាំយកអំណោយចែកជូនគ្រួសារនាងផុតពីទុកលំបាក។

Tags:
  • ក្មេងស្រី
  • ស្លាប់
  • ចិញ្ចឹម
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥