MENU
បែកធ្លាយ ថ្ម Samsung Galaxy S7 សាកម្តងប្រើបាន ២ថ្ងៃ ពេញ
បច្ចេកវិទ្យា | ថ្ងៃសៅរ៍ ទី០៦ កុម្ភៈ ២០១៦, ១០:៥២ | ១,៧៥១ ដង | ចុចបញ្ចេញមតិ (០)

នៅសល់តែជាង ២សប្តាហ៍ ទៀតប៉ុណ្ណោះ ដែល Samsung នឹងដាក់បង្ហាញ Galaxy S7 ហើយជាមួយគ្នានោះ លក្ខណៈលំអិតវា ក៏កំពុងត្រូវបានគេបង្ហើបអោយដឹងជាប​ន្តបន្ទាប់ផងដែរ។ ម្ចាស់ Blog ជនជាតិរុស្ស៊ីម្នាក់ឈ្មោះ អ៊ែដា ម៉ាតាហ្ស៊ីន បានបង្ហើបថា ថ្ម Galaxy S7 នឹងប្រើបាន ២ថ្ងៃ ពេញ បន្ទាប់ពីសាករួចម្តងៗ។

លោក ម៉ាតាហ្ស៊ីន ជាអ្នកដែលបានទទួលការអនុញ្ញាតអោយប្រើសាកល្បងមុនពេលដាក់បង្ហាញជាផ្លូវការណ៍ ថ្មីៗនេះបាននិយាយថា ថ្ម Galaxy S7 ប្រើបាន ១៧ម៉ោង សម្រាប់ការមើលវីឌីអូ ជាមួយអេក្រង់កំរិតពន្លឺ ១០០%។ គាត់បានបន្ថែមថា វាប្រើបាន ២ថ្ងៃ ពេញ ជាមួយការប្រើប្រាស់ទូទៅ ដែលមានអេក្រង់កំរិតពន្លឺ ៧៥% និងការបើកអ៊ីធើណែតប្រភេទ LTE ជាប់រហូត។

ទោះវាគ្រាន់តែជាការបង្ហើបមិនផ្លូវការមួយក៏ពិតមែន ប៉ុន្តែវាក៍សមហេតុផលដែរ ព្រោះថា Galaxy S7 និង Galaxy S7 Edge នឹងមានថ្មដែលល្អប្រសើរជាងម៉ូដែលជំនាន់មុនៗ។ ទូរស័ព្ទទាំង២នេះ ត្រូវបានគេរំពឹងថានឹងប្រើថ្ម 3,000 mAh និង 3,500 mAh

កត្តាដែលធ្វើអោយថ្មមានសមត្ថភាពកាន់តែប្រសើរគឺ ដោយមានការកែសម្រួលប្រព័ន្ធ Android និងការប្រើប្រាស់ CPUs និង GPUs អោយមានប្រសិទ្ធិភាព ដែលវាពិតជាអាចជួយកាត់បន្ថយការប្រើប្រាស់ថាមពលបានច្រើន។

គួរបញ្ជាក់ថា Samsung នឹងប្រកាសបង្ហាញ Galaxy S7 ជាផ្លូវការ នៅថ្ងៃទី ២១ ខែកុម្ភៈ នេះ ហើយលក្ខណៈលំអិតរបស់វា នឹងត្រូវប្រកាសជាផ្លូវការនៅពេលនោះផងដែរ។

 

ប្រែសម្រួលដោយ៖ សិរីវុធ

ប្រភព៖ BGR 

Tags:
  • Samsung
  • Galaxy S7
  • Galaxy S7 Edge
  • បែកធ្លាយ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥