MENU
ភ្លើងចរាចរណ៍ត្រូវគេតម្លើងផ្ទាល់នឹងកំរាលថ្មនៃផ្លូវសម្រាប់អ្នកញៀននឹងទូរស័ព្ទនៅទីក្រុងមួយប្រទេសអាឡឺម៉ង់ ( មានវីឌីអូ
)
បច្ចេកវិទ្យា | ថ្ងៃពុធ ទី០៤ ឧសភា ២០១៦, ០៨:៣៧ | ៩១១ ដង | ចុចបញ្ចេញមតិ (០)

អាឡឺម៉ង់៖ វាពិតជាគ្មានអ្វីជាអាថ៌កំបាំងនោះទេ ដែលថាមនុស្សជាច្រើនដើរឈ្ងោកមុខសម្លឹងសម្លក់មើលតែអេក្រង់ទូរស័ព្ទដៃទំនើបៗរបស់ពូកគេ។ ហើយប្រសិនបើគេកំពុងតែមើលអ្វីមួយក្នុងទូរស័ព្ទនោះយ៉ាងស្លុងអារម្មណ៍ទៀតនោះ គេហាក់មិនអើពើនឹងអ្វីដែលស្ថិតនៅជុំវិញខ្លួនគេនោះឡើយ រូមទាំង មនុស្ស កង់ ម៉ូតូ និងឡានជាដើម។

ដើម្បីសម្រួលដល់អ្នកញៀនទូរស័ព្ទ ដែលគេហៅថា បីសាចទូរស័ព្ទ នោះ ទីក្រុង Augsburg នៃប្រទេសអាឡឺម៉ង់ បានសម្រេចចិត្តដម្លើងភ្លៀងសញ្ញាចរាចរណ៍តាមកម្រាលថ្មតាមផ្លូវដើរ។

ដើម្បីរក្សាសុវត្ថិភាពដល់អ្នកថ្មើរជើងក្នុងពេលពួកគេឈ្ងោកមុខចុះសម្លឹងមើល Facebook និងសារផ្សេងៗ ភ្លើង LED ក្រហម ត្រូវគេតម្លើងជាជួរៗទទឹងផ្លូវដើរ តាមបណ្តោយផ្លូវរថភ្លើងឆ្លងកាត់ សម្រាប់និស្សិតសកលវិទ្យាល័យក្នុងស្រុក ហើយប្រសិនបើគម្រោងនេះជោគជ័យ គេនឹងបន្តតម្លើងកន្លែងផ្សេងបន្ថែមទៀតក្នុងទីក្រុង។

វាស្តាប់ទៅពិតជាគូរអោយអស់សំណើច ប៉ុន្តែគេមានហេតុផលក្នុងការសម្រេចចិត្តផ្តើមគម្រោងនេះផងដែរ។ គូរបញ្ជាក់ថា មានក្មេងស្រីអាយុ ១៥ឆ្នាំ ម្នាក់ត្រូវបានស្លាប់ក្នុងក្រុង Augsburg ក្រោយពីបានដើរឆ្លងកាត់ផ្លូវរថភ្លើងពេលកំពុងឈ្លោកមុខសម្លឹងមើលទូរស័ព្ទរបស់នាង និងស្តាប់ចម្រៀង។ ហើយក៏មានមនុស្ស២នាក់ផ្សេងទៀត ត្រូវរងរបួសក្នុងហេតុការណ៍ស្រដៀងគ្នាក្នុងតំបន់នោះផងដែរ។

ប្រជាជនអាឡឺម៉ង់បានបង្កើតពាក្យមួយសម្រាប់អ្នកដែលចំណាយពេលរបស់គេស្ទើរទាំងអស់សម្រាប់សម្លឹងមើលអេក្រង់ទូរស័ព្ទថា បីសាចទូរស័ព្ទ (Smombies – Smartphone Zombies)។ គម្រោងនៃការតម្លើងភ្លើងសញ្ញាចរារណ៍ផ្ទាល់នឹងដីនេះ គឺដើម្បីជួយការពារដល់ក្មេងយុវវ័យតាមដងផ្លូវ។

ភ្លើងសញ្ញាចរាចរណ៍នេះ មានដំណើរការដោយបង្ហាញជាភ្លើងលោតភ្លឹបភ្លែតពណ៌ក្រហមពេលមានរថភ្លើងធ្វើដំណើរឆ្លងកាត់ផ្លូវអុ្នកថ្មើរជើង ដែលគេគិតថាវានឹងអាចផ្តល់ពេលវេលាគ្រប់គ្រាន់សម្រាប់ពញ្ញាក់អារម្មណ៍អ្នកថ្មើរជើង ជាពិសេសអ្នកញៀន Facebook និង Instagram ធ្ងន់ធ្ងរ៕

 

 

ប្រែសម្រួលដោយ៖ សិរីវុធ

Tags:
  • អាឡឺម៉ង់
  • ភ្លើងចរាចរណ៍
  • ទូរស័ព្ទ
  • បីសាចទូរស័ព្ទ
  • Smombies
  • Augsburg
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥