MENU
រញ្ជួយដីកំរិតធ្ងន់ ៦.៧ រ៉ិចទ័រ នៅតៃវ៉ាន់ បានសម្លាប់មនុស្សយ៉ាងហោច ២នាក់ និងរលំអគារមួយចំនួន កាលពីយប់ម្សិលមិញនេះ ( មានវីឌីអូ
)
ព័ត៌មានអន្តរជាតិ | ថ្ងៃសៅរ៍ ទី០៦ កុម្ភៈ ២០១៦, ០៩:១៧ | ៧២២ ដង | ចុចបញ្ចេញមតិ (០)

ក្រុមអ្នកជួយសង្រ្គោះបានព្យាយាម ករកាយរកមនុស្សដែលត្រូវកំទេចថ្មនៃអគារសង្គត់ ក្រោយពីទទួលរងនូវការរញ្ជួយដីកំរិតធ្ងន់ ៦.៧ រ៉ិចទ័រ កាលពីវេលាម៉ោង ៧ ៥៧នាទី យប់ថ្ងៃសុក្រម្សិលមិញនេះ ពេលគេកំពុងតែគេងលង់លក់ នៅភាគខាងត្បូងទីក្រុង តៃណាន នៃប្រទេសតៃវ៉ាន់។

របាយការណ៍បានបង្ហាញថា យ៉ាងហោចណាស់អគារ៤ខ្នងត្រូវបានរលំ ដោយក្នុងនោះមានទាំងអគារលំនៅឋានខ្ពស់ៗផងដែរ ហើយមនុស្សជាង ១២០នាក់ ត្រូវបានសង្រ្គោះ

លោកប្រធានាធិបតី Ma Ying-Jeou កំពុងធ្វើដំណើរទៅទីក្រុងតៃណាន ដែលទីក្រុងនេះមានប្រជាជន ២លាននាក់កំពុងរស់នៅ។

ក្រុមអ្នកជួយសង្រ្គោះព្យាយាមទាំងអារម្មណ៍តក់ស្លុតបំផុត ក្នុងការស្វែងរកមនុស្សដែលត្រូវកំទេចថ្មសង្កត់  ដោយប្រើជណ្តើរសម្រាប់ឡើងលើគំនរថ្មីបាក់បែកធំៗជាច្រើន។

ភ្នាក់ងារការសែតផ្លូវការណ៍របស់តៃវ៉ាន់បាននិយាយថា យ៉ាងហោចណាស់មនុស្ស ២៣នាក់ ត្រូវបានរងរបួសក្នុងអគារស្នាក់នៅច្រើនជាន់ ដែលមាន ៦០គ្រួសារ និងមានមនុស្សសរុបប្រហែល ២០០នាក់កំពុងរស់នៅ។

រញ្ជួយដីកំរិតធ្ងន់ ៦.៧ រ៉ិចទ័រ នៅតៃវ៉ាន 05-Feb-2016

រញ្ជួយដីកំរិតធ្ងន់ ៦.៧ រ៉ិចទ័រ នៅតៃវ៉ាន បានសម្លាប់មនុស្សយ៉ាងហោច ២នាក់ និងរលំអគារមួយចំនួន កាលពីយប់ម្សិលមិញនេះអានបន្ត៖ http://vokc.org/article/218

Posted by VOKC News on Friday, February 5, 2016

អ្នករស់នៅតៃណានម្នាក់ឈ្មោះ នាង អ៊ែមម៉ា បានប្រាប់ BBC World News ថា ប្រជាជនភ័យខ្លាចនឹងមានការរញ្ជូយនៅពេលក្រោយទៀត។ នាងបាននិយាយថា “ខ្ញុំមានអារម្មណ៍ថាមានការរញ្ជួយដី ហើយវាពិតជាធ្ងន់ធ្ងរណាស់។

លោក Barry Knapp ជនជាតិអង់គ្លេស ដែលកំពុងរស់នៅទីក្រុងតៃវ៉ាន់បាននិយាយថា គាត់នៅឆ្ងាយពីទីតាំងរញ្ជួយជាង ២៤០ គីឡូម៉ែត ប៉ុន្តែគាត់នៅតែមានអារម្មន៍ភ័យខ្លាច។ គាត់បានបន្ថែមថា “ខ្ញុំកំពុងតែគេងរៀបនឹងលក់ទៅហើយ ស្រាប់តែការញ័រក៏ចាប់ផ្តើមកើតឡើង។

 

ប្រែសម្រួលដោយ៖ សិរីវុធ

ប្រភព៖ BBC World News 

Tags:
  • រញ្ជួយដី
  • តៃវ៉ាន់
  • រលំអគារ
  • សម្លាប់មនុស្ស
  • ៦.៤ រ៉ិចទ័រ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥