MENU
ស្លាប់និងរបួស២នាក់ ក្នុងហេតុការបាញ់ប្រហារនៅដងវិថីកណ្តាលទីក្រុងប៉ារីស
ព័ត៌មានអន្តរជាតិ | ថ្ងៃសុក្រ ទី២១ មេសា ២០១៧, ១១:៣០ | ៣៥៦ ដង | ចុចបញ្ចេញមតិ (០)

ប៉ូលិសបារាំង បានប្រកាសឲ្យដឹងថា ការផ្ទុះអាវុធ នៅមហាវិថី​ Champs Elsees ​កណ្តាលទីក្រុងប៉ារិស  បណ្តាលឲ្យប៉ូលិសម្នាក់ស្លាប់និង២នាក់រងរបួស គឺជាការវាយប្រហារភេរវកម្ម ហើយ​ក្រុម IS ​បានចេញមុខទទួលស្គល់ ថាជាទង្វើរបស់ខ្លួនផងដែរ។

ហេតុការខាងលើកើតឡើងនៅវេលាម៉ោង ៩យប់ថ្ងៃទី​២០ខែ មេសា​ ដោយពេលនោះបុរសម្នាក់បានបាញ់ប្រហារទៅលើរថយន្តដឹកប៉ូលិស​​នៅលើដងវិថី​ champs Elysees  បណ្តាលឲ្យប៉ូលិសម្នាក់ស្លាប់ មុនពេលបាញ់រ៉ះទៅលើ អ្នកដំណើរ​នៅតាមដងផ្លូវ បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់​។ ជនដៃដល់ក្រោយមកក៏ត្រូវប៉ូលិសបាញ់សម្លាប់។

សាក្សី​នៅកន្លែងកើតហេតុ​បានឲ្យដឹងថា «ខ្ញុំបានឬស៊ូនឹងឃើញសម្លេងផ្ទុះអាវុធ​  សម្តៅទៅក្រុមប៉ូលិស ពេលនោះយើងក៏បានរត់រកកន្លែងលាក់ខ្លួន​​ ដោយសារតែខ្ញុំ​នៅចម្ងាយពីកន្លែងកើតហេតុតែ ១០ម៉ែត្រប៉ុណ្ណោះ»។

សារព័ត៌មាន ​ AP ​បានផ្សាយថា ក្រុមភេរវកម្ម​ IS  បានចេញមុខទទួលស្គល់ ថាជាសកម្មភាពវាយប្រហាររបស់ខ្លួន​។ តាមការប្រកាស​របស់ប៉ូលិស ជនវាយប្រហារ មានឈ្មោះ​ Abu Yussef  ដោយមានរហ័សនាម «ជនបែលហ្សិច»។

ប៉ូលិសប្រឆាំងភេរវកម្ម  បារាំងកំពុងតែស្រាវជ្រាវ ព័ត៌មានស្តីពី​ជនដៃដល់ ។ ប្រភពព័ត៌មានពីប៉ូលិស បានឲ្យដឹងថា  ប៉ូលិសកំពុងតែ​ស្វែងរកចាប់ខ្លួន​ ជនសង្ស័យផ្សេងទៀត ដែល​ពាក់ព៧ន្ធដល់ការបាញ់ប្រហារ ខាងលើ។

ការបាញ់ប្រហារខាងលើកើតឡើងមុនពេលបោះឆ្នោតប្រធានាធិបតីបារាំង ​៣ថ្ងៃ  នៅពេលនេះប៉ូលិសបង្កើនការយាមល្បាត ការពារសន្តិសុខ ជូនពលរដ្ឋ។ប្រធានាធិបតីបារាំងលោក ហ្វ្រាំងស័រ ហូឡែន បានថ្កោលទោស ការវាយប្រហារខាងលើគឺជាសកម្មភាពភេរវកម្ម ហើយលោកសន្យាថា​កម្លាំងសន្តិសុខ នឹងមានការប្រុងប្រយ័ត្នជាងនេះ​ ទប់ស្កាត់ ការវាយប្រាហរភេរវកម្ម។

ក្រោយការបាញ់ប្រហារ ខាងលើ ស្ថានីយ៍រថភ្លើង​៣កន្លែងនៅទីក្រុងប៉ារីស​​បានបិទទ្វាដើម្បីសុវត្ថភាព ពលរដ្ឋ ខ្លាចក្រុមភេរវកម្មបន្តវាយប្រហារនៅទីនោះទៀត។

ប្រតិកម្មចំពោះការបាញ់ប្រហារខាងលើ ប្រធានាធិបតីអាមេរិកលោកដូណាលត្រាំ  នៅក្នុងសន្និសីទកាសែតរួមជាមួយនាយករដ្ឋមន្ត្រីអីតាលី នៅសេតវិមាន បានរំលែកទុកដល់ពលរដ្ឋបារាំង និង ចាត់ទុកនេះជាការវាយប្រហារភេរវកម្មមិនអាចលើកលេងទោសបានឡើយ។

រយៈពេលចុងក្រោយនេះ​មានការវាយប្រហារ ភេរវកម្មជាច្រើនបានកើតឡើងនៅក្នុងប្រទេសបារាំង ។ កាលពីខែមករាឆ្នាំ២០១៥ មានការបាញ់ប្រហារនៅទីស្នាក់ការកាសែតត្លុក​ Charlie Hebdo ​សម្លាប់មនុស្ស​១២នាក់​។ នៅខែវិច្ឆិកាឆ្នាំ​២០១៥  មានការវាយប្រហារគ្រាប់បែក  បាញ់រ៉ះ នៅទីក្រុង ប៉ារិស សម្លាប់មនុស្សជាង​១០០នាក់។ ក្រៅពីនេះនៅមានការវាយប្រហារ ដោយបើករថយន្តបុកនៅទីក្រុង  Nice ​នាយប់ថ្ងៃទី​១៤ខែកក្កដា ឆ្នាំ​២០១៦ សម្លាប់មនុស្ស ៨៧នាក់៕

 

Tags:
  • ស្លាប់
  • ក្រុងប៉ារីស
  • បាញ់ប្រហារ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥