ខេត្តកណ្តាល៖ មនុស្សម្នាក់រងរបួសធ្ងន់ និង២នាក់រងរបួសស្រាលក្នុងករណី ផ្ទុះទុយោធុងហ្គាស់នៅស្ថានីយ៍លក់ប្រេងមួយកន្លែង ជាប់ផ្លូវជាតិលេខ១ស្ថិតនៅភូមិទួលក្រប៉ៅ ឃុំ គគីរស្រុក កៀនស្វាយ ខេត្តកណ្តាល កាលពីវេលាម៉ោង៤ៈ១០នាទីរសៀល ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ ។
ជនរងគ្រោះរងរបួសធ្ងន់ មានឈ្មោះ ហេង សែ ភេទ ប្រុសអាយុ៦៨ឆ្នាំជាម្ចាស់ការរាស់សាំងនិង២នាក់ទៀតរងរបួសស្រាលមិនស្គាល់ឈ្មោះរស់នៅភូមិឃុំកើតហេតុ។
លោកវរៈសេនីយ៍ប៉ា សំអិត អធិការនគរបាលស្រុក កៀនស្វាយបានអោយដឹងថា នៅមុនពេលកើតហេតុសាក្សីបានឃើញមានរថយន្ត១គ្រឿងមកដាក់ហ្គាស់បញ្ចូនក្នុងស៊ីទែនហ្គាស់ហើយវាខុសបច្ចេកទេសក៍ផ្ទុះទុយោហ្គាស់បណ្តាលរងរបួសធ្ងន់ស្រាល៣នាក់។
ក្រោយពីកើតហេតុជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យនិងមិនបណ្តាលមានអគ្គីភ័យឆាបឆេះទេ។
សូមបញ្ចាក់ថាការរ៉ាស់សាំងក្នុងស្រុកកៀនស្វាយចាប់ផ្តើមសាងសង់រីកដូចផ្សិតនៅជាប់និងផ្លូវជាតិលេខ១ ពុំមាន
បច្ចេក ទេសអោយបានត្រឹម ត្រូវទៅស្តង់ដារបស់ស្ថានីយ៍ប្រេងដើម្បីការពារសុវត្ថិភាពនោះទេ ធ្វើអោយប្រជាពលរដ្ឋមានទីលំនៅក្បែរស្ថានីយ៍មានការព្រួយបារម្ភគ្រប់ពេល ៕