MENU
ជនជាតិចិន នឹងវៀតណាមប្រុសស្រី៤នាក់ត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀន រាជធានីភ្នំពេញឃាត់ខ្លួននិងដកហូតថ្នាំញៀនចំនួនជិត១គីឡូ ( មានវីឌីអូ
)
ព័ត៌មានជាតិ | ថ្ងៃព្រហស្បតិ៍ ទី០៤ កុម្ភៈ ២០១៦, ០៨:៣១ | ៥៨៤ ដង | ចុចបញ្ចេញមតិ (០)

     ភ្នំពេញៈដោយមានការអនុញាតិពីលោក ចែ សុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក៏បានឲ្យកម្លាំងប្រឆាំងការជួញដូរគ្រឿងញៀន ចុះប្រតិបត្តិការបង្ក្រាបជាក់ស្ដែង នៅសណ្ឋាគារ សុខា ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៤នាក់ និងដកហូតថ្នាំញៀនជិត១គីឡូ ។ក្នុងការប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង២០និង១៥នាទីយប់ ថ្ងៃទី៣ ខែកុម្ភះ ឆ្នាំ២០១៦ នៅក្នុងបន្ទប់លេខ៥០៧និង៥៦៥ នៃសណ្ឋាគារ សុខា ផ្លូវទន្លេសាប ក្រុម១០ ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

        បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានបង្ហើបប្រាប់ឲ្យដឹងថា ដោយមានប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ថាមានក្រុមជនសង្ស័យខាងលើបានធ្វើសកម្មភាពជួញដូរគ្រឿងញៀន នៅក្នុងសណ្ឋាគារ សុខា ហើយក៏ជាមុខសញ្ញាចាស់របស់សមត្ថកិច្ចតាមដានជាយូរមកហើយ ។ក្រោយមកកម្លាំសមត្ថកិច្ចក៏បានសុំការអនុញាតិពីលោក ចែ សុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការសហការជាមួយមន្ត្រីក្រោមឱវាទ ក៏បានធ្វើការចុះបង្ក្រាបជាក់ស្ដែងដល់កន្លែងកើតហេតុខាងលើ ក៏បានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៤នាក់ រួមទាំងដកហូតថ្នាំញៀនជិត១គីឡូផងដែរ។

       ជនសងសង្ស័យដែលឃាត់ខ្លួនបានទាំង៤

នាក់នេះមានឈ្មោះទី១ លី គីមឆាយ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិចិន ទី២ ស៊ូ ណាំងណាំង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិចិន ទី៣ ហាយ យៀន ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិចិននិងទី៤ហ្វាម គីមដុង ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិវៀតណាម។

        ប្រភពដដែលបានប្រាប់ឲ្យដឹងទៀតថា ក្រោយមកកម្លាំងរបស់លោកបានបន្តនាំយកជនសង្ស័យប្រុសស្រីទាំង៤នាក់នោះមកចង្អុលបង្ហាញពីទីតាំងកន្លែងរស់នៅ ដែលនៅក្បែរនិងភោជនីយ៍ដ្ឋាន តាយ តាយ ជាប់ផ្លូវលេខ២០០ ក្នុងបន្ទប់ជួលលេខ២២០ ភូមិ៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ហើយក៏បានធ្វើការឆែកឆេរក្នុងបន្ទប់ជួលរបស់ជនសង្ស័យទាំងនោះ ក៏បានរកឃើញមានប្រដាប់ប្រើប្រាស់មានដូចជា ជញ្ចីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួនមួយ ឧបករណ៍សម្រាប់ប្រើប្រាស់ចំនួនបី

 ស្បោងសម្រាប់ច្រកគ្រឿងញៀនមួយចំនួន ក្រដាសអាលុយមីញ៉ូមចំនួនមួយដុំ ដែកកេះ២ និងកន្ត្រៃដែកចំនួន១ផងដែរ។

        ក្រោយពេលធ្វើការចុះបង្ក្រាបនិងឆែកឆេររួចហើយ ជនសងសង្ស័យប្រុសស្រីទាំង៤នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចប្រឆាំងការជួញដូរគ្រឿងញៀន ដឹកយកទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីកសាងសាណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

ជនជាតិចិន នឹងវៀតណាមប្រុសស្រី៤នាក់ត្រូវបានកម្លាំងការិយាល័យប្រឆា...

ជនជាតិចិន នឹងវៀតណាមប្រុសស្រី៤នាក់ត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀន រាជធានីភ្នំពេញឃាត់ខ្លួននិងដកហូតថ្នាំញៀនចំនួនជិត១គីឡូhttp://vokc.org/article/201

Posted by VOKC News on Wednesday, February 3, 2016
Tags:
  • ជនជាតិចិន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥