MENU
អត្ថប្រយោជន៏នៃ ផ្លែឈើប៉ាស្យុង Passion fruit ចំពោះសុខភាព
សុខភាព | ថ្ងៃព្រហស្បតិ៍ ទី០៤ កុម្ភៈ ២០១៦, ០៨:២២ | ២,៩២២ ដង | ចុចបញ្ចេញមតិ (០)

 

មិនត្រឹមតែមានរសជាតិឆ្ងាញ់ទេ ផ្លែឈើប៉ាស្យុង គឺជាប្រភពសម្បូរសារជាតិដ៏ចំបងក្នុងការប្រឆាំងអុកស៊ីតកម្មសារធាតុរ៉ែ​ និង​ផ្ទុកដោយវីតាមីននិងជាតិសរសៃ។ 100 ក្រាមផ្លែឈើនេះមាន ​​97 កាឡូរី។ ខាងក្រោមនេះជាអត្ថប្រយោជន៌ដ៏ពិសេស ០៧យ៉ាង របស់ផ្លែឈើប៉ាស្យុងចំពោះសុខភាព៖

១- ការពារការកើតមហារីកៈ ដំណើរការនៃការចាប់ផ្តើមនៃជំងឺមហារីកគឺការផលិតនៃរ៉ាឌីកាល់សេរីក្នុងរាងកាយ។ ដូច្នេះអ្វីដែលជាពពួករ៉ាឌីកាល់សេរីទាំងនេះ? រាងកាយរបស់យើងត្រូវការអុកស៊ីសែនសម្រាប់គ្រប់មុខងារទាំងអស់របស់ខ្លួន ប៉ុន្តែម៉ូលេគុលមួយបានទៅប៉ះផ្ទាល់នឹងអុកស៊ីសែនដែលអាចធ្វើអោយខូចទំរង់ DNA នៃកោសិកានោះ។​ កោសិការដែលខូចខាតនោះគេហៅថា រ៉ាឌីកាល់សេរី។ ហើយនៅពេលរាឌីកាល់សេរីនេះរីករាលដាលទៅគេហៅថា មហារីក។ នៅក្នុងផ្លែឈើប៉ាស្យុង ពោរពេញដោយវីតាមីនអា និង សេ ជាសារធាតុប្រឆាំងអុកស៊ីតកម្មយ៉ាងខ្លាំងក្លារ។ សារធាតុទាំងពីរនេះទៅរក្សាកោសិការអោយមានសុខភាពល្អ ប្រឆាំងនឹងរ៉ាឌីកាល់សេរី និង ការពារកុំអោយកើតមហារីក។

២- រក្សាសំពាធឈាមៈ ផ្លែប៉ាស្យុងមានសារធាតុប៉ូតាស្យូមខ្ពស់ ហើយគ្មានផ្ទុកសារធាតុសូដ្យូមទេដែលធ្វើអោយវាមានប្រសិទ្ធិភាពខ្លាំងក្នុងការទប់ស្កាត់ការឡើងសំពាធឈាម។ បរិមាណសូដ្យូមខ្ពស់វាធ្វើអោយសំពាធឈាមក្នុងរាងកាយឡើងខ្ពស់ ដែលជាហេតុធ្វើអោយកើតជំ​ងឺផ្សេងៗដូចជា ការគាំងបេះដូងឬជំងឺដាច់សរសៃឈាមខួរក្បាល។ ជាធម្មជាតិនៅក្នុងរាងកាយរបស់យើងមានសារធាតុសូដ្យូមនេះតិចតួចណាស់ ប៉ុន្តែភាគច្រើនរបស់វាបានមកពីរបបអាហារប្រចាំថ្ងៃរបស់យើង ដូចជា អំបិល និង ចំនីអាហារជាច្រើប្រភេទទៀត។

ប៉ូតាស្យូមនឹងគ្រប់គ្រងតុល្យភាពអេឡិចត្រូនិច និង មុខងារសាច់ដុំ រាប់បញ្ចូលទាំងសាច់ដុំបេះដូង។​ វាក៏ការពារ ការនាំកាល់ស្យូមចូលក្នុងសរសៃឈាមដែលអាចបណ្តាលឱ្យស្ទះក្នុងសរសៃឈាមនេះប្រសិនបើលើសបរិមាណ។

៣-​សំអាតពោះវៀនធំៈ ផែ្លប៉ាស្យុងជាប្រភពនៃជាតិសរសៃរ។ ១០០ ក្រាមនៃសាច់ផ្លែមានផ្ទុក 10,4 ក្រាមឬ 27% នៃជាតិសរសៃ។ ជាតិសរសៃល្អនៅក្នុងរបបអាហារអាចជួយយកកូឡេស្តេរ៉ុលពីរាងកាយ។វាមិនត្រឹមតែមាននាទីបន្ទន់លាមកបានល្អ ថែមទាំងជួយការពារពោះវៀនធំ ភ្នាសទឹករំអិលដែលចុះខ្សោយពេលប៉ះពាល់នឹងសារធាតុពុលក្នុងពោះវៀនធំ និងជូតចេញសារធាតុពុលដែលបង្កជំងឺមហារីកដល់ពោះវៀនធំ។

៤- ការពារភ្នែក និង​ ប្រស្រីភ្នែកៈ ក្នុងផែ្លក៏សំបូរដោយវីតាមីនអាដែរ។តាមការសិក្សាស្រាវជ្រាវបានបង្ហាញថាសមាសធាតុនាពេលបច្ចុប្បន្នទាំងនេះមានលក្ខណៈសម្បត្តិ និងរួមជា​​មួយវីតាមីន អា ចាំបាច់សម្រាប់ភ្នែកមើលឃើញបានល្អ។

៥- បង្កើនអេម៉ូក្លូបីនក្នុងឈាមៈ ពណ៏ក្រហមនៅក្នុងឈាមយើងគឺជាអេម៉ូក្លូបីនដែលមានសារធាតុចំបងគឺជាតិដែក។អេម៉ូក្លូប៊ីអនុវត្ដមុខងារយ៉ាងសំខាន់ក្នុងឈាមដែលត្រូវបានដឹកនាំឈាមទៅគ្រប់ផ្នែកទាំងអស់នៃរាងកាយរបស់យើង។ នៅពេលដែលគ្រូពេទ្យនិយាយអំពីកម្រិតទាបនៃឈាមវាជាធម្មតាសំដៅទៅលើកង្វះនៃអេម៉ូក្លូប៊ីបានគេហៅថាភាពស្លេកស្លាំង។

ភាពស្លេកស្លាំងវាមិនមែនជារឿងធ្ងន់ធ្ងរ ប៉ុន្តែប្រសិនបើយើងនៅតែមិនទៅពិនិត្យ និងធ្វើរោគវិនិច្ឆ័យសម្រាប់រយៈពេលយូរ, វាអាចនាំឱ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរ។ ជាធម្មតារោគសញ្ញានៃអេម៉ូក្លូប៊ីទាប(កង្វះអេម៉ូក្លូបីន) មានដូចជា ការអស់កម្លាំងជាប់រហូត, ដង្ហើមខ្លី, គេងពុំលក់(ស្ទើរលក់ស្ទើរភ្ញាក់) វិលមុខនិង សន្លប់។

ផ្លែឈើប៉ាស្យុងផ្ទុកដោយជាតិដែកដែលមាន 20% នៃតម្រូវការប្រចាំថ្ងៃ រួមជាមួយនិង វីតាមីនសេ C ។ វីតាមីនសេC គឺមានសារៈសំខាន់ណាស់សម្រាប់ការស្រូបយកជាតិដែកនៅក្នុងរាងកាយ។ វាការពារការបាត់បង់នៃជាតិដែកនិងបង្កើនអេម៉ូក្លូប៊ីនៅក្នុងឈាម។

៦- ជួយរំលាយអាហារៈ ជាតិសរសៃស្រូបយកទឹក និងបន្ទន់លាមកដើម្បីធ្វើឱ្យចលនាពោះវៀនល្អនិងពោះវៀនមានមានសុខភាពល្អ។

ផ្លែឈើប៉ាស្យុងគឺមិនត្រឹមតែសម្បូរជាតិសរសៃប៉ុន្តែមានជាតិទឹកខ្ពស់ដែលជាកត្តាចាំបាច់ សម្រាប់ការកែលម្អការរំលាយអាហារផងដែរ។

៧- ធ្វើអោយរាងកាយសាំនឹងជំងឺៈផែ្លប៉ាស្យុងសំបូរដោយវីតាមីនសេ ដែលសាច់ផ្លែ១០០ក្រាមមានវីតាមីនសេ៣០មីលីក្រាម។ វីតាមីនសេ (ទឹកអាស៊ីត ascorbic) គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មសូលុយស្យុងទឹកដ៏មានអនុភាព។ ការញ៉ាំផ្លែឈើសម្បូរវីតាមីនសេ ជួយឱ្យរាងកាយបង្កើតបាននូវភាពស៊ាំនឹងភ្នា​​ក់ងារបង្ករោគនិងជំងឺផ្តាសាយ។

Tags:
  • អត្ថប្រយោជន៏
  • ផ្លែឈើប៉ាស្យុង
  • សុខភាព
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥