MENU
តើជីស្រស់ជាអ្វី? តើជីស្រស់ផ្តល់អត្ថប្រយោជន៏អ្វីខ្លះដល់ដំណាំ និង សុខភាពយើង?
សុខភាព | ថ្ងៃពុធ ទី២០ មករា ២០១៦, ១៤:១៧ | ៨,៥០៧ ដង | ចុចបញ្ចេញមតិ (០)

ជីស្រស់ជាប្រភេទរុក្ខជាតិបៃតងមួយចំនួន ដែលមាននាទីចាប់យកអាសូត(N)ធម្មជាតិពីបរិយាកាសមកផ្ទុកក្នុងដើម​ ស្លឹក មែក និង​ ឬស របស់រុក្ខជាតិនោះ។ រុក្ខជាតិទាំងនោះមានដូចជា​ ពពួកសណ្តែក(សណ្តែកសៀង សណ្តែកបាយ សណ្តែកស្រូវ សណ្តែកអង្គុយ សណ្តែកអង្រែ សណ្តែកឡាបឡាប) ស្នោរ អង្គារិដី បណ្ណង្គជាតិ កន្ធំថេត ទន្រ្ទានខេត្ត​​​. ស្នោរ ពពាយ.......ជាដើម។ ជាទូទៅប្រភេទសណ្តែកកសិករដាំវាជាដំណាំទី១ គឺដាំមុនដាំដំណាំសំខាន់ ដោយទុកដល់សណ្តែកចេញផ្ការួចភ្ជួរលប់ធ្វើជាជី រួចទើបដាំដំណាំដែលគាត់ចង់ដាំ។ ពេលខ្លះកសិករដាំវា នៅពេលដីស្រែដែលទំនេរពីការដាំដុះ។ ហើយចំពោះរុក្ខជាតិជីស្រស់ផ្សេងដែលមានមែក រឺ ស្លឹកធំៗមុននឹងយកទៅដាក់ជាជីត្រូវកាប់ចិញ្រ្ចាំវាអោយល្អិតសិនទើបយកទៅប្រើ។
រុក្ខជាតិជីស្រស់ដែលផ្តល់ជាតិអាស៊ូត(N)ខ្ពស់ដល់ដំណាំមាន ពពួកស្នោរ  សណ្តែក និង​ បណ្ណង្គជាតិ។ វាជាជីស្រស់ដ៏សំខាន់សំរាប់ការកែប្រែគុណភាពដី ព្រោះវាអាចចាប់អាស៊ូត(N) ពីបរិយាកាសទៅអោយដំណាំដើម្បីបង្កើនសារធាតុ អាស៊ូត(N) ក្នុងដីបានយ៉ាងប្រសើរ។

សារៈសំខាន់នៃការប្រើប្រាស់ជីស្រស់ៈ

ជីស្រស់ រឺ រុក្ខជាតិបៃតង ផ្ទុកទៅដោយសារធាតុចិញ្ចឹមធម្មជាតិមានដូចជា អាស៊ូត(N) ​ ផូស្វ័រ(P) និង ប៉ូតាស្យូម(K) (NPK) ដែលគ្រប់ប្រភេទដំណាំទាំងអស់ត្រូវការ ជាពិសេសប្រភេទដំណាំយកស្លឹក​ ព្រោះជីស្រស់មានសារធាតុចិញ្ចឹមធម្មជាតិអាស៊ូត(N)ខ្ពស់ជាងគេ។ វាពិតជាមានសារៈសំខាន់ណាស់ ព្រោះវាមិនបង្ករផលប៉ះពាល់អ្វីដល់សុខភាពអ្នកប្រើប្រាស់បន្លែ ផ្លែឈើដែលប្រើប្រាស់ជីស្រស់នេះទេ។​ រុក្ខជាតិជីស្រស់ទាំងនេះមិនត្រឹមតែជាជីធម្មជាតិសំរាប់ដំណាំទេតែវាក៏មានតួនាទីសំខាន់ក្នុងការកែទំរង់ដី(កែប្រែគុណភាពដី) អោយធូរ មានអុកស៊ីសែន និង​ជាចំណីដ៏សំខាន់សំរាប់អតិសុខុមប្រាណមានប្រយោជន៏នៅក្នុងដី​។​ ខាងក្រោមនះជាសារធាតុគីមីធម្មជាតិដែលមាននៅក្នុងរុក្ខជាតិជីស្រស់ចំបងៗទាំងនោះមានដូចជាៈ

1- ពពួកសណ្តែកៈ
ជាប្រភេទជីស្រស់យ៉ាងសំខាន់ ព្រោះវាជាប្រភពផ្តល់អាស៊ូត(N) អោយដំណាំដែលវាចាប់ អាស៊ូត(N)  ពី បរិយាកាសមកផ្ទុកក្នុងឬស ដែលគេហៅថា កំពកឬស ចំនែកដើម និង​ស្លឹកមានបរិមាណអាស៊ូត(N) តិចតួច ។ ពពួកសណ្តែកផ្តល់អាសូតខ្ពស់បំផុតនៅវគ្គចេញផ្កាដំបូង ដែល ១តោន ម៉ាស់ស្ងួតអាចមានធាតុៈ
​        - អាស៊ូត(N) មានពី ២៥-៣០ គ.ក្រ
​        - ផូស្វ័រ(P) មានពី ១-២ គ.ក្រ
​        - ប៉ូតាស្យូម(K) មានពី៨-១២ គ.ក្រ
​        - កាល់ស្យូម(Ca) មានពី ៨-៩ គ.ក្រ
​        - ស៊ុលផួ​(S)មានពី ០,៥-១ គ.ក្រ
​        - ម៉ាញេស្យូម(Mg) មានពី ០,៤-០,៥ គ.ក

២- ពពួកស្នោរៈ
គឺជាប្រភេទជីស្រស់ម្យ៉ាង ដែលប្រជាជននិយមប្រើប្រាស់ក្នុងការបង្កើតគុណភាពដីផងដែរ ។ ពពួកស្នោរ រួមមាន Sedbania Rostratta, Sesbania Cannabina……ជាដើម ។ ពពួកស្នោរនេះវាជាប្រភពផ្តល់ N ដ៏សំខាន់ដល់ដំណាំ ។ វាផ្ទុកជាតិ N ក្នុងកំពកដើម ឬស និង ស្លឹក ។ វាចាប់យក N ពីបរិយាកាសដែល ១ តោន ម៉ាស់ស្ងួតមានធាតុៈ
​        - អាស៊ូត(N) មានពី ៣០-៣៥ គ.ក្រ
​       - ផូស្វ័រ(P)មានពី ២.៧ គ.ក្រ
​        - ប៉ូតាស្យូម(K)មានពី ១៤៤ គ.ក្រ
​        - កាល់ស្យូម(Ca)មានពី ៨.៨ គ.ក្រ
​        - ស៊ុលផួ​(S)មានពី ១.៤ គ.ក្រ
​        - ម៉ាញេស្យូម(Mg)  ៤.៥ គ.ក្រ

៣- បណ្ណង្គជាតិ Azolla
គឺជាប្រភេទជីម្យ៉ាងដែលដុះលើផ្ទៃទឹកដូចជា ពពួកចកជាដើម ។ គេដាក់វាក្នុងស្រែដែលដាំស្រូវ ឬ ប្រើជាជីទ្រាប់បាតមុនពេលស្ទូង និង យកវាធ្វើជាជីកំប៉ស្តិ៍ប្រើលើដំណាំគ្រប់ប្រភេទ ។ ជាទូទៅបណ្ណង្គជាតិ Azolla មានធាតុៈ
​​​​        - អាស៊ូត(N) មានពី ៤.៨៧ ភាគរយ
​        - ផូស្វ័រ(P)មានពី ០,៦៦ ភាគរយ
​        - ប៉ូតាស្យូម(K)មានពី ២.៥ ភាគរយ
ចក Azolla អាចប្រើវាដាក់ជាមួយស្រូវពិសេសរដូវភ្លៀងព្រោះ ស្លឹក និង ឬស របស់វាអាចចាប់យកអាសូត ពីបរិយាកាសផ្តល់អោយដំណាំស្រូវ ។ ក្នុងមួយថ្ងៃ Azolla ផ្តល់នូវអាសូតចំនួន ០.៣ គ.ក្រ/ហ.ត ទៅអោយស្រូវ

Tags:
  • ជីស្រស់
  • ដំណាំ
  • សុខភាព
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥