MENU
បង្ហាញមុខសញ្ញាគ្រឿងញៀន ២១នាក់ នៅខណ្ឌជ្រោយចង្វា
ព័ត៌មានជាតិ | ថ្ងៃពុធ ទី០៣ កុម្ភៈ ២០១៦, ១៤:៤៥ | ៥៧៤ ដង | ចុចបញ្ចេញមតិ (០)

ភ្នំពេញ​ ៖​ នាព្រឹកថ្ងៃទី០៣ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៦​ នគរបាលខណ្ឌជ្រោយចង្វា បានធ្វើការបង្ហាញមុខសញ្ញាសេព និងចែកចាយថ្នាំញៀនប្រុសស្រី២១នាក់​ ថ្នាំញៀន១០កញ្ចប់​ នឹងម៉ូតូ​ ០៩គ្រឿង​ ប្រព្រឹត្តិទៅនៅក្នុងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ​ ។

បើតាមសំដីសមត្ថកិច្ចបានបញ្ជាក់ថា​ មុនដំបូងកម្លាំងសមត្ថកិច្ចយើងបានចុះអនុវត្តច្បាប់ចរាចរ​នៅមុខវត្តកៀនឃ្លាំង​ នៅថ្ងៃទី​ ០២​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៦​ វេលាម៉ោង​ ១៦និង០០នាទីល្ងាច​ ហើយក៏បានប្រទះឃើញជនសង្ស័យទាំង​ ០៩នាក់​ ជិះម៉ូតូ​ ៤គ្រឿង​ ដោយពួកគេជិះម៉ូតូមិនបានពាក់មួកសុវត្ថិភាព​ និងមិនបានដាក់កញ្ជក់​ ទើបកម្លាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន​ ០៩នាក់​ ដោយក្នុងនោះបានធ្វើការឆែកឆេរ​ក៏រកឃើញថ្នាំញៀនចំនួន​ ០៥កញ្ចប់តូច​ ។​ លុះដល់យប់ថ្ងៃទី​ ០៣​ ខែឆ្នាំដដែល​ វេលាម៉ោង​ ២និង០០នាទីយប់​ កម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលខណ្ឌ​ ក៏បានប្រទះឃើញជនសង្ស័យទាំង​ ១២នាក់ផ្សេងទៀត​ ក៏បានធ្វើការឃាត់ខ្លួន​ នឹងឆែកឆេរក៏រកឃើញថ្នាំញៀនចំនួន​ ៥កញ្ចប់​ ក្នុងនោះមាន​ ៤កញ្ចប់​តូច​ នឹង​ ១កញ្ចប់ធំ​ ។ ក្រោយមកកម្លាំងសមត្ថកិច្ចក៏បានចាប់បញ្ចូនជនសង្ស័យទាំង​ ២១នាក់​ រួមទាំងវត្ថុតាង​ នឹងម៉ូតូ​ ០៩គ្រឿង​ទៅអធិការដ្នានគរបាលខណ្ឌជ្រោយចង្វារ​ ។

គួរបញ្ជាក់ផងដែរថា​ នៅពេលដែលកម្លាំងសមត្ថកិច្ចយើងបានធ្វើការបង្ក្រាបនោះ​ កម្លាំងយើងបានធ្វើការដកហូតវត្ថុតាងមួយចំនួនរួមមាន:​ ម្សៅក្រាម​ ពណ៍​ ស​ថ្លា​ ប្រភេទ​ម៉ាកទឹកកកច្រកក្នុងថង់បាស្ទិកចំនួន​ ០៩កញ្ចប់តូច​​ ០១កញ្ចប់ធំ​ និងម៉ូតូចំនួន​ ០៩គ្រឿង​ ។

បច្ចុប្បន្នជនសង្ស័យទាំង​ ២១នាក់​ ត្រូវបានកម្លាំងសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ​ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅកាន់តុលាការ​ ចាត់ការបន្តតាមផ្លូវច្បាប់​ ៕

Tags:
  • គ្រឿងញៀន
  • ខណ្ឌជ្រោយចង្វា
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥