MENU
សហរដ្ឋអាមេរិកប្រកាសពី ការអនុគ្រោះពន្ធដល់កម្ពុជាក្នុងការនាំទំនិញទៅកាន់ ទីផ្សារអាមេរិក
សេដ្ឋកិច្ច | ថ្ងៃព្រហស្បតិ៍ ទី០៧ កក្កដា ២០១៦, ១៨:៣១ | ៦៥១ ដង | ចុចបញ្ចេញមតិ (០)

រាធានីភ្នំពេញ៖   មេរិកដែលអ្នកកាសែតទទួលកាលពីថ្ងៃទី៧ខែកក្កដាឆ្នាំ២០១៦បានបញ្ជាក់ថាកាលពីថ្ងៃទី៣០ខែមិថុនាការិយាល័យនៃតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានប្រកាសការពង្រីកដ៏ធំមួយនៃការអនុគ្រោះផ្នែកពាណិជ្ជកម្ម ដែលនឹងនាំប្រយោជន៍ច្រើនដល់ប្រទេសកម្ពុជា។

ការប្រកាសព័ត៌មានបានលើកឡើងកាលពីរសៀលថ្ងៃទី៦កក្កដាឆ្នាំ២០១៦ក្នុងសន្និសីទកាសែតនៅក្រសួងពាណិជ្ជកម្មក្រោមកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហរដ្ឋអាមេរិក ប្រទេសកម្ពុជានិងប្រទេសកំពុងអភិវឌ្ឍតិចតួចដែលទទួលបានអត្ថប្រយោជន៍ (LDBDCs) ព្រមទាំងប្រទេសដែលមានកំណើនសេដ្ឋកិច្ចជាមួយកាលានុវត្តភាពនៃទ្វីបអាហ្រ្វិក (AGOA) ដែលផលិតរបស់សំរាប់ការធ្វើដំណើរ ដូចជាវ៉ាលី កាបូបស្ពាយ កាបូបដៃ និងកាបូបលុយដាក់ក្នុងហោប៉ៅនឹងអាចនាំរបស់ទាំងនេះទៅកាន់សហរដ្ឋអាមេរិក ដោយមិនបាច់បង់ពន្ធ។

ការពង្រីកប្រព័ន្ធ GSP មិនត្រឹមតែផ្តល់អោយកម្ពុជានូវលទ្ធភាពចូលទៅក្នុងទីផ្សារនាំចូលរបស់សំរាប់ការធ្វើដំណើរដែលមានតំលៃចំនួន១០ពាន់លានដុល្លាអាមេរិក នៅក្នុងសហរដ្ឋអាមេរិកតែប៉ុណ្ណោះទេ តែវាថែមទាំងលើកទឹកចិត្តដល់ការអភិវឌ្ឍថែមទៀតនៃឧស្សាហកម្មវាយនភណ្ឌរបស់កម្ពុជា ទៅក្នុងផ្នែកថ្មីៗនៃផលិតកម្មដែលផ្តល់ការចំណេញ។

លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក William Heidt បានមានប្រសាសន៍ថា “ការប្រកាសនេះរបស់ការិយាល័យនៃតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកអាចបើកទីផ្សារមួយថ្មីទាំងស្រុងសំរាប់ក្រុមហ៊ុននាំចេញកម្ពុជា ហើយអាចបង្កើតអោយមានការងាររាប់ពាន់សំរាប់ប្រជាជនកម្ពុជា។ យើងលើកទឹកចិត្តអោយផលិតករកម្ពុជាទាញយកប្រយោជន៍ពីឱកាសថ្មីនេះ ដែលនឹងជួយបង្កើនមុខវិស័យនៃមូលដ្ឋានសេដ្ឋកិច្ចរបស់កម្ពុជា ជួយជំរុញកំណើនលូតលាស់សេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ”។

 GSP គឺជាកម្មវិធីអនុគ្រោះពាណិជ្ជកម្មដែលមានចំណាស់ ៤០ ឆ្នាំមកហើយ ដោយនៅក្រោមកម្មវិធីនេះគ្មានការយកពន្ធលើទំនិញនាំចូលជាច្រើន ពីប្រទេសកំពុងអភិវឌ្ឍ និងផលិតផលបន្ថែមទៀតពីប្រទេស LDBDCs ។ លោកតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក Michael Froman បានមានប្រសាសន៍ថា “យើងបានប្រើកម្មវិធីនេះដើម្បីផ្តល់ដល់ប្រទេសក្រីក្រជាងគេខ្លះក្នុងពិភពលោក នូវជំនួយយ៉ាងសំខាន់ នៅក្នុងទំនាក់ទំនងជាមួយគូប្រជែងដែលមានកំរិតសមត្ថភាពខ្ពស់”។

ប្រវត្តិស្តីពីកម្មវិធី GSPនៅក្រោមកម្មវិធី GSP ផលិតផលចំនួនប្រហែល ៥០០០ មុខមកពីប្រទេសកំពុងអភិវឌ្ឍ និងដែនដីជាអ្នកទទួលផល ដោយរួមមានប្រទេសដែលមានការអភិវឌ្ឍន៍តិចជាងគេចំនួន ៤៣ ប្រទេស អាចធ្វើការនាំចេញទៅកាន់សហរដ្ឋអាមេរិកដោយមិនបាច់បង់ពន្ធ។ មានតែប្រទេស LDBDCs ទេដែលមិនត្រូវបានតំរូវអោយបង់ពន្ធលើផលិតផលចំនួនជិត ១៥០០នៃផលិតផលទាំងនោះ។ នៅក្នុងឆ្នាំ ២០១៥ ទំនិញនាំចូលទៅក្នុងសហរដ្ឋអាមេរិកដោយគ្មានការបង់ពន្ធ នៅក្រោមកម្មវិធី GSP មានតំលៃសរុបចំនួន ១៧,៤ ពាន់លានដុល្លាអាមេរិក។

ច្បាប់ពន្យារការអនុគ្រោះផ្នែកពាណិជ្ជកម្ម (TPEA) នៃឆ្នាំ ២០១៥ បានផ្តល់អោយលោកប្រធានាធិបតី Obama នូវអំណាចក្នុងការបន្ថែមទំនិញជាផលិតផលខ្លះសំរាប់ការធ្វើដំណើរ ទៅក្នុង GSP ដោយអាស្រ័យលើដំណើរការវាយតំលៃឡើងវិញទៀងទាត់ និងទៅតាមការស្នើសុំ។ ចំណុចតូចបន្ទាប់ចំនួន ២៧ នៅក្នុងកាលកំណត់នៃពន្ធលើទំនិញនាំចូលដែលមានលក្ខណៈសុខដុម (Harmonized Tariff Schedule ឬ HTS) ដែលមាននិយាយនៅក្នុង TPEA រួមមានវ៉ាលី កាបូបដៃ កាបូបស្ពាយ និងរបស់ដាក់ក្នុងហោប៉ៅ (ដូចជាកាបូបលុយ)។

ជាផ្នែកមួយនៃការពិនិត្យវាយតំលៃឆ្នាំ ២០១៥/២០១៦ លើ GSP គណកម្មាធិការអន្តរទីភ្នាក់ងារមួយ ដែលដឹកនាំដោយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (អនុគណកម្មាធិការនៃគណកម្មាធិការបុគ្គលិកផ្នែកគោលនយោបាយពាណិជ្ជកម្ម) បានទទួលនិងពិចារណាសំណើ ដែលចង់

១) បន្ថែមឬដកចេញនូវផលិតផលពីបញ្ជីនៃផលិតផលដែលទទួលបានការលើកលែងពន្ធ នៅក្រោម GSP២) លុបចោលការផាត់ចេញចំពោះប្រទេសខ្លះ ដោយផ្អែកតាមការតំរូវនៃលក្ខន្តិកៈទាក់ទងនឹងភាពប្រកួតប្រជែង (CNLs)។៣.ដកចេញឬដាក់កំរិតព្រំដែនលើលក្ខណៈសម្បតិ្តសំរាប់ទទួលបានអត្ថប្រយោជន៍ពាណិជ្ជកម្មក្រោម GSP ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យលើលក្ខណៈសម្បត្តិតាមលក្ខន្តិកៈ។ដូចជាថាតើប្រទេសមួយកំពុងតែប្រកាន់តាមជំហានដើម្បីផ្តល់បទដ្ឋានដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិលើសិទ្ធិរបស់កម្មករ ថាតើប្រទេសនោះផ្តល់អោយអ្នកវិនិយោគសំខាន់ៗ នូវការការពារ ដូចជាការការពង្រឹងការអនុវត្តច្បាប់ទាក់ទងនឹងការកាត់ក្តីដោយអាជ្ញាកណ្តាល និងកំរិតដែលប្រទេសមួយការពារបានត្រឹមត្រូវនិងគ្រប់គ្រាន់ចំពោះកម្មសិទ្ធិបញ្ញា។

ចំពោះសេចក្តីស្នើសុំដែលត្រូវបានទទួលយកមកពិនិត្យវាយតំលៃ គណកម្មាធិការដឹកនាំដោយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកបើកកិច្ចសវនាការជាសាធារណ ដោយសុំមតិរបស់សាធារណជន ហើយនៅក្នុងករណីនៃសេចក្តីស្នើសុំទាក់ទងនឹងផលិតផល ធ្វើការពិនិត្យវាយតំលៃលើការវិភាគដែលធ្វើដោយគណកម្មាការពាណិជ្ជកម្មអន្តរជាតិរបស់សហរដ្ឋអាមេរិក ទៅលើផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនៃការសំរេចចិត្តលើលក្ខណៈអាចទទួលយកបាននៃផលិតផល ដែលមានទៅលើឧស្សាហកម្មក្នុងស្រុក និងអ្នកប្រើប្រាស់។

ការកែប្រែណាមួយទៅលើបញ្ជីនៃផលិតផល ឬប្រទេសដែលអាចទទួលបានអត្តប្រយោជន៍ពី GSP ទាមទារអោយមានការសំរេចពីប្រធានាធិបតី។ចំពោះព័ត៌មានបន្ថែមស្តីពីកម្មវិធី GSP សូមចូលមើលគេទំព័ររបស់កម្មវិធី GSP ឬគេហទំព័ររបស់តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ដែលមានអាសយដ្ឋាន ៕

Tags:
  • សហរដ្ឋអាមេរិក
  • កម្ពុជា
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥