MENU
កម្ពុជាប្រកាសគាំទ្រទីម័រខាងកើត ចូលសមាជិកអាស៊ាននិង សមាជិកអង្គការពាណិជ្ជកម្ម ពិភពលោក
សេដ្ឋកិច្ច | ថ្ងៃច័ន្ទ ទី២២ សីហា ២០១៦, ០៧:៣៤ | ៦៦៣ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ក្រសួងការបរទេសបានចេញសេចក្តីប្រកាសព័ត៌មានដែលបានបញ្ជាក់ថាប្រទេសកម្ពុជាបានគាំទ្រយ៉ាងពេញទំហឹងចំពោះប្រទេសទីម័រខាងកើតក្នុងការចូលជាសមាជិកអាស៊ាន(ASEAN)និងសមាជិកអង្គការពាណិជ្ជកម្មពិភពលោក(WTO)។ការលើកឡើងនេះបានធ្វើឡើងក្នុងជំនួបរវាងសម្តេចតេជោហ៊ុនសែននិងនាយករដ្ឋមន្រ្តីប្រទេសទីម័រខាងកើត។

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២១ខែសីហាឆ្នាំ២០១៦ស្តីពីលទ្ធផលនៃសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមខួបលើកទី៤១ នៃការបង្កើតកងកម្លាំងរំដោះជាតិទីម័រឡេស្តេ នៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេពីថ្ងៃទី១៩ដល់ទី២០ខែ សីហា ឆ្នាំ ២០១៦ តាមការអញ្ជើញរបស់ឯកឧត្តមបណ្ឌិត រ៉ុយ ម៉ារៀ ដេ អារ៉ុយចូ (Rui Maria dé Araújo) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ។

ក្រសួងការបរទេសបានលើកឡើងថាក្នុងអំឡុងទស្សនកិច្ចផ្លូវការនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានជួបចរចាទ្វេភាគីជាមួយឯកឧត្តមបណ្ឌិត រ៉ុយ ម៉ារៀ ដេ អារ៉ុយចូ នៅថ្ងៃទី ១៩ ខែសីហា ដោយផ្តោតសំខាន់លើការបង្កើនទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍ និងកង្វល់រួម។

ក្នុងជំនួបនោះនាយករដ្ឋមន្ត្រីទាំងពីរ បានសម្តែងការពេញចិត្តជាមួយនឹងការរីកចំរើននៃទំនាក់ទំនងមិត្តភាពនិង កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ២០០២ ពិសេសគឺទស្សនកិច្ចផ្លូវរដ្ឋក្នុងឆ្នាំ២០១១ របស់ឯកឧត្តមបណ្ឌិត ហូស្សេ រ៉ាម៉ូស អតា ប្រធានាធិបតីនាពេលនោះ និងទស្សនកិច្ចផ្លូវការក្នុងឆ្នាំ២០១៣ របស់ឯកឧត្តម ខេ រ៉ាឡា ហ្សាណាណា ហ្គូស្មាវ នាយករដ្ឋមន្ត្រីទីម័រឡេស្តេនាពេលនោះ ក៏ដូចជាការចុះហត្ថលេខាក្នុងអំឡុងពេលនៃទស្សនកិច្ច លើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកទេស។

ក្រសួងការបរទេសបានអះអាងថាសម្តេចតេជោ ហ៊ុន សែន បានជំរាបឯកឧត្តម រ៉ុយ ម៉ារៀ ដេ អារ៉ុយចូ ពីការតែងតាំងឯកអគ្គរាជទូតអនិវេសនដ្ឋានកម្ពុជា (non-resident Ambassador) ប្រចាំប្រទេសទីម័រឡេស្តេ។ភាគីទាំងពីរ បានយល់ស្របគ្នាក្នុងការជំរុញការអនុវត្តអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកទេស ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៣ និង ជំនួបរវាងសភាពាណិជ្ជកម្មប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគី។

សម្តេចតេជោ ហ៊ុន សែន បានផ្តល់អាហាររូបករណ៍ចំនួន១០កន្លែង ក្នុងមួយឆ្នាំ សម្រាប់ និសិត្សរបស់ទីម័រឡេស្តេ មកសិក្សានៅសាកលវិទ្យាល័យកម្ពុជា ហើយបានណែនាំអោយក្រសួងអប់រំរបស់ ប្រទេសទាំងពីរពិភាក្សាពីកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន បានស្នើដល់នាយករដ្ឋមន្ត្រីទីម័រឡេស្តេពិចារណានាំចូលអង្ករកម្ពុជា ដែលបានជាប់ចំណាត់ថ្នាក់ជាអង្ករល្អបំផុតលើពិភពលោក ៣ឆ្នាំជាប់ៗគ្នា ក្នុងឆ្នាំ២០១២ ឆ្នាំ២០១៣ និងឆ្នាំ២០១៤។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ជាថ្មីអំពីការគាំទ្រដ៏សកម្មរបស់កម្ពុជា ចំពោះទីម័រឡេស្តេ ក្នុងការចូលជាសមាជិកអាស៊ាន។ សម្តេចតេជោ ហ៊ុន សែន ក៏បានជំរាបនាយករដ្ឋមន្ត្រី ទីម័រឡេស្តេ ពីការត្រៀមខ្លួនរបស់កម្ពុជាផ្តល់ជូនទីម័រឡេស្តេ នូវជំនួយផ្នែកបច្ចេកទេស និងបទពិសោធន៍សំរាប់ការត្រៀមរៀបចំរបស់ទីម័រឡេស្តេដើម្បីចូលជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងសន្និសិទ្ធរបស់អង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍន៍ (UNCTAD) តាមការស្នើសុំរបស់អង្គការទាំងពីរចំពោះរាជរដ្ឋាភិបាលកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងជាថ្មីម្តងទៀតនូវការអញ្ជើញរបស់សម្តេច ចំពោះនាយករដ្ឋមន្ត្រីទីម័រឡេស្តេមកបំពេញទស្សនកិច្ចនៅកម្ពុជានិងចូលរួមវេទិកាសេដ្ឋកិច្ចអាស៊ានលើកទី២៦ ដែលនឹងប្រារព្ធធ្វើនៅកម្ពុជាក្នុងឆ្នាំ២០១៧។

បន្ទាប់ពីការចរចាទ្វេភាគីនាយករដ្ឋមន្រ្តីទាំងពីរបានអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួនបីរវាងប្រទេសទាំងពីរ ដូចខាងក្រោម ១- កិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេសនិងសេដ្ឋកិច្ច ដែលគ្របដណ្តប់លើវិស័យជាច្រើនដូចជាឧស្សាហកម្ម ទេសចរណ៍ កសិកម្ម ប្រេងនិងឧស្ម័ន ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងអប់រំ។ ២- កិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការសំរាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងលិខិត ឆ្លងដែនផ្លូវការ។ ៣- អនុស្សារណៈនៃការយោគយល់គ្នាពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ។

នៅថ្ងៃទី២០ ខែសីហា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចូលរួមនៅក្នុងការប្រារព្ធខួបលើកទី៤១ នៃការបង្កើតកងកម្លាំងរំដោះជាតិទីម័រឡេស្តេ។ ក្នុងអំឡុងពេលស្នាក់នៅប្រទេសទីម័រឡេស្តេ   សម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន  សែន បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសហគមន៍កម្ពុជានៅទីម័រឡេស្តេ នៅក្នុងជំនួបសំណេះសំណាលមួយ នៅថ្ងៃទី២០ ខែសីហា។ ក្នុងឱកាសទស្សនកិច្ចនេះដែររដ្ឋមន្ត្រីពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ បាន ឯកភាពគ្នាជំរុញអោយមានការចុះហត្ថលេខានាពេលអនាគតដ៏ឆាប់ខាងមុខនេះ នូវអនុស្សារណៈស្តី ពីកិច្ច សហប្រតិបត្តិការរវាងមន្ទីរពាណិជ្ជកម្មទាំងពីរ៕

Tags:
  • កម្ពុជា
  • ទីម័រខាងកើត
  • សមាជិកអាស៊ាន
  • ពាណិជ្ជកម្ម
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥