MENU
កម្ពុជា ថៃឯកភាពបន្តបើកច្រកព្រំដែនថ្មីៗ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ បន្ថែមទៀត
សេដ្ឋកិច្ច | ថ្ងៃច័ន្ទ ទី១០ តុលា ២០១៦, ១៥:២៤ | ៥៩៣ ដង | ចុចបញ្ចេញមតិ (០)

ទីក្រុងបាងកក ថៃ៖     សម្តេចហ៊ុនសែននាយករដ្ឋមន្រ្តីនិងជាប្រមុខរាជរដ្ឋាភិបាលកម្ពុជានិងប្រមុខរាជរដ្ឋាភិបាលថៃបានឯកភាពគ្នាក្នុងការបន្តបើកច្រកព្រំដែនថ្មីៗ បន្ថែមទៀតដើម្បីជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឲ្យកាន់តែមានទំហំធំទ្វេដងថែមទៀត។ យោងតាមព័ត៌មានក្រោយពីជំនួប ទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជានិងលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ នៅទីក្រុងបាងកកប្រទេសថៃ នារសៀលថ្ងៃទី៩ខែតុលាឆ្នាំ២០១៦នេះ។

ប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរបាន ឯកភាពគ្នា ថាការបើកច្រកព្រំដែននៃប្រទេសទាំងពីរឲ្យកាន់តែទូលំទូលាយថែមទៀត នឹងធ្វើឲ្យមានការតភ្ជាប់រវាងប្រជាជននិងប្រជាជននិងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធបានកាន់តែប្រសើរឡើងថែមទៀតដើម្បីជម្រុញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរសំដៅបង្កើនស្ថេរភាពនៃការអភិវឌ្ឍដោយចីរភាព។ នាយករដ្ឋមន្ត្រីទាំងពីរក៍បានអះអាងដែរថានឹងខិតខំជំរុញក្នុងការបើកច្រកព្រំដែនអន្តរជាតិថ្មីៗឲ្យបានចេញជារូបរាងពិតប្រាកដ ដោយមិនរងចាំការបោះបង្គោលព្រំដែនឲ្យបានរួចរាល់នោះឡើយ។

យោងតាមព័ត៌មានដដែលបានលើកឡើងថាភាគីទាំងពីរក៍បានយល់ស្របគ្នា ក្នុងការសម្របសម្រួល ធ្វើយ៉ាងណា ការបើកឲ្យមានច្រកព្រំដែនបន្ថែមនោះ មិនត្រូវឲ្យមានការប៉ះពាល់ដល់ខ្សែបន្ទាប់ព្រំដែន រវាងប្រទេសទាំងពីរឡើយ។ជាងនេះក៍ បានឯកភាពគ្នាផងដែរថារាល់ការបិទឬបើកច្រកព្រំដែនមិនត្រូវធ្វើឡើងដោយឯកតោភាគីឡើយ ។

ភាគីទាំងពីរបានលើកឡើងថា៖ការធ្វើអ្វីមួយត្រូវរាយការណ៍ជូនទៅប្រមុខរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរឲ្យបានដឹងជាមុន។ មេដឹកនាំនៃប្រទេសទាំងពីរក៏បានជំរុញ ឲ្យគណៈកម្មការព្រំដែននៃប្រទេសទាំងពីរកម្ពុជា-ថៃ បន្តពិភាក្សាគ្នាជាបន្តទៅទៀត បន្ទាប់ពីមានការអាក់ខានជួបពិភាក្សាគ្នាអស់រយៈពេលជាង២ឆ្នាំកន្លងមកនោះ។

សម្តេចតេជោ និងលោកឧនាយករដ្ឋមន្ត្រីថៃ ក៏បានសំដែងនូវការរីករាយចំពោះ ការតភ្ជាប់ផ្លូវរថភ្លើងនៃប្រទេសទាំងពីរ ដែលគ្រោងនិងប្រារព្វពិធីសម្ពោធនៅដំណាច់ឆ្នាំ២០១៦នេះ។ ក្រៅពីនេះមេដឹកនាំនៃប្រទេសទាំងពីរ ក៏បានធ្វើការពិភាក្សាគ្នា ទៅលើបញ្ហាកម្លាំងពលករកម្ពុជាចំនួនជាង២សែន៤ម៉ឺននាក់ ដែលកំពុងបំពេញការងារទាំងស្របច្បាប់ និងមិនស្របច្បាប់នៅប្រទេសថៃ ដោយភាគីកម្ពុជាបានស្នើដល់ភាគីថៃឲ្យជួយសហការ ផ្តល់លិខិតឆ្លងដែនដល់ពលករទាំងអស់នោះ ដើម្បីឲ្យពួកគេធ្វើការដោយស្របច្បាប់ក្នុងប្រទេសថៃ។ មេដឹកនាំប្រទេសទាំងពីរក៏បានលើកបញ្ហា តំបន់ត្រួតស៊ីគ្នាក្នុងដែនសមុទ្រ និងការកសាងនូវ ថាមពលវារីអគ្គិសនីនៅស្ទឹងមេទឹកក្នុងខេត្តកោះកុង ដែលជាគម្រោងដ៏មានអត្ថប្រយោជន៍របស់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរមកពិភាក្សាគ្នាផងដែរ។

ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីប្រទេសទាំងពីរ ពេញចិត្តចំពោះទំហំពាណិជ្ជកម្ម និងវិនិយោគនៃប្រទេសទាំងពីរមានកររីកចំរើនជាលំដាប់ តួលេខនៅឆ្ឆ្នាំ២០១៤ទំហំការនាំចេញពីប្រទេសថៃមកកាន់ប្រទេសកម្ពុជា មានទឹកប្រាក់៤ពាន់២៥លានដុល្លា និងការនាំទំចេញពីកម្ពុជាទៅកាន់ប្រទេសថៃ មានទំហំទឹកប្រាក់៥៨៩លានដុល្លា។និងនៅឆ្នាំ២០១៥ការនាំចេញពីប្រទេសថៃមកកាន់ប្រទេសកម្ពុជា មានទំហំទឹកប្រាក់៤ពាន់៦៨៩លានដុល្លា និងការនាំចេញពីកម្ពុជាទៅកាន់ប្រទេសថៃមានទំហំទឹកប្រាក់៦៣៩លានដុល្លា។នេះជាទំហំពាណិជ្ជកម្មជាប់ចំណាត់ថ្នាក់ទី១បើប្រៀបធៀបទៅនឹងបណ្តាប្រទេសក្នុងតំបន់ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយមេដឹកនាំទាំងពីរចាត់ទុកថា ប្រទេសទាំងពីរនៅមានសក្តានុពលជាច្រើនទៀតដែលប្រទេសទាំងពីរគួរជំរុញកំណើននៃទំហំពាណិជ្ជកម្មឲ្យកើនដល់១៥ពាន់លានដុល្លានៅពេលដ៏ខ្លីខាងមុខ។

នៅក្នុងកិច្ចពិភាក្សាគ្នានោះដែរ នាយករដ្ឋមន្ត្រីប្រទេសទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាអំពី ការបើកកិច្ចប្រជុំគណៈ រដ្ឋមន្រ្តីចម្រុះ កម្ពុជា-ថៃ ដែលនឹងគ្រោងប្រារព្វធ្វើឡើងនៅប្រទេសកម្ពុជានាឆ្នាំ២០១៧ខាងមុខ។ បន្ទាប់មកនៅល្ងាចថ្ងៃដដែលនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីក៍ បានអនុញ្ញាតិឲ្យលោក វីក្រុម ក្រូម៉ាឌិត ស្ថាបនិក និងជាប្រធានប្រតិបត្តិក្រុមហ៊ុនសាជីវកម្មអមតៈ ចូលជួបពិភាក្សាការងារផងដែរ។

 នៅក្នុងជំនួបនោះលោក វីក្រុម ក្រូម៉ាឌិត បានជំរាបជូនសម្តេចតេជោ ថា បច្ចុប្បន្ននេះក្រុមហ៊ុនរបស់លោកកំពុងបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅក្នុងប្រទេសថៃ វៀតណាម និងនៅប្រទេសមីយ៉ាន់ម៉ារ ហើយក៍កំពុងសិក្សាបើកតំបន់សេដ្ឋកិច្ចពិសេសមួយទៀតនៅក្នុងប្រទេសកម្ពុជា ដោយលោកបានសំលឹងឃើញថាកម្ពុជានឹងមានអនាគតដ៏ល្អដោយសារ កម្ពុជាជាប្រទេសស្ថិតនៅចំចំណុចកណ្តាលគេ ពិសេសរវាងថៃនិងវៀតណាម ដែលមានសក្តានុពលខ្ពស់បំផុត។ នៅក្នុងកិច្ចសន្ទនាគ្នានេះលោកប្រធានក្រុមហ៊ុនក៍បានសុំការណែនាំពីសម្តេចតេជោនាយករដ្ឋមន្រ្តី អំពីសក្តានុពល អ្វីខ្លះដែលកម្ពុជាមាននិងក៍ចង់ដឹងផងដែរអំពីបរិយាកាសវិនិយោគដើម្បីក្រុមហ៊ុនចូលមកបោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានជំរាបជូនថាកម្ពុជានៅមានសក្តានុពលច្រើនណាស់សម្រាប់អ្នកវិនិយោគបរទេសដេលអាច មកបណ្តាកទុនទទួលបាននូវផលប្រយោជន៍យ៉ាងច្រើន។ សម្តេច ក៏បានស្វាគមន៍ចំពោះ បំណងនៃការមកបង្កើតតំបន់សេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា ដោយសម្តេចបានសន្យាថានឹងអញ្ជើញទៅចូលរួមក្នុងពិធីបើកតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុនសាជីវកម្មអមតៈ ។

សម្តេចបានគូសបញ្ជាក់ថា កម្ពុជានឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណា រក្សាកំណើនសេដ្ឋកិច្ចជាមធ្យម៧%ក្នុង១ឆ្នាំ តាមរយៈនេះរាជរដ្ឋាភិបាលចង់ឃើញអ្នកវិនិយោគ បន្ថែមទៀត មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ សម្តេចបានបន្តទៀតថា រាជរដ្ឋាភិបាល កំពុងតែខិតខំធ្វើយ៉ាងណាឲ្យតម្លៃភ្លើងមានការធ្លាក់ចុះ ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងការបណ្តាក់ទុនវិនិយោគរបស់ផ្នែកឯកជននៅកម្ពុជាផងដែរ៕

Tags:
  • កម្ពុជា
  • ថៃ
  • ព្រំដែន
  • សេដ្ឋកិច្ច
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥