MENU
បង្ក្រាបមុខសញ្ញាគ្រឿងញៀន២នាក់ ដកហូតថ្នាំ១៥កញ្ចប់ នៅខណ្ឌច្បារអំពៅ
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី០២ កុម្ភៈ ២០១៦, ១៥:០៩ | ៤២៤ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ មុខសញ្ញាចែកចាយថ្នាំញៀនជាជនជាតិវៀតណាម ២នាក់ប្តីប្រពន្ធ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌច្បារអំពៅ ក្រោមបញ្ជារផ្ទាល់របស់លោកវរសេនីយ៍ទោគិត សុផល មេបញ្ជការកងរាជអាវុធហត្ថខណ្ឌ បានធ្វើការបង្ក្រាប កាលពីវេលាម៉ោង ១១ និង៤៥នាទី ថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០១៥ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ជនសង្ស័យជាប្តីប្រពន្ធទាំង២នាក់ មានឈ្មោះ ង្វៀង យុំាងសាង ភេទ ប្រុស អាយុ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ផ្ទះគ្មានលេខ ក្រុម ៣ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ និងស្ត្រីជាប្រពន្ធឈ្មោះ ជប់ ភេទ ស្រី អាយុ៣០ឆ្នាំមុខរបរមិនពិតប្រាកដ ។ មន្ត្រីអាវុធហត្ថអោយដឹងថា មុនឈានដល់ការបង្ក្រាប គឺ នៅវេលាម៉ោង ១១ និង ៣០នាទីថ្ងៃខែឆ្នាំដដែលកម្លាំងអាវុធហត្ថបានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យជាប្តីបាននៅចំណុចក្រុម៣ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដោយរកឃើញថ្នាំញៀន១២កញ្ចប់ជាប់នឹងខ្លួន ។ ក្រោយការចាប់ខ្លួនហើយនោះ នៅវេលាម៉ោង ១ និង ៣០នាទីថ្ងៃខែដដែល សមត្ថកិច្ចអាវុធហត្ថបាន សហការជាមួយអាជ្ញាធរសង្កាត់និរោធ បន្តចុះទៅឆែកឆេរលំនៅឋានរបស់ជនសង្ស័យ នៅភូមិកោះនរា  ដោយបានរកឃើញថ្នាំញៀន ៣កញ្ចប់បន្ថែមទៀត និងឃាត់ខ្លួនស្ត្រីជាប្រពន្ធម្នាក់ទៀតផងដែរ នៅចំណុចលំនៅឋានខាងលើ ដែលជាប់ពាក់ព័ន្ធនឹងការជួញដូរថ្នាំញៀន ។

ក្នុងការបង្ក្រាបមុខសញ្ញាទាំង២នាក់នេះ សមត្ថកិច្ចអាវុធហត្ថ បានដកហូតថ្នាំញៀនសរុប ១៥កញ្ចប់តូច ដាវចំនួន០៣ដើម  កន្ត្រៃមួយចំនួនធំ ដំបង២កំណាត់ចំនួន១ កាំបិតមួយចំនួនធំ ដែកទីបចំនួន១ និង ឧបករណ៍សំរាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនធំផងដែរ ។ក្រោយការឃាត់ខ្លួនជនសង្ស័យ ក៏ដូចជាវត្ថុតាង ត្រូវបានញ្ចូនទៅកាន់ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសាកសួរនាំបន្ថែម និងត្រៀមកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការទៅតាមនីតិវិធី នៃច្បាប់ ៕

Tags:
  • គ្រឿងញៀន
  • ខណ្ឌច្បារអំពៅ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥