MENU
មុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្ម ៦នាក់ រួមជាមួយថ្នាំញៀនជាង ៨០០កញ្ចប់តូច ត្រូវអាវុធហត្ថចុះបង្ក្រាប ( មានវីឌីអូ
)
ព័ត៌មានជាតិ | ថ្ងៃសុក្រ ទី២៩ មករា ២០១៦, ១៣:៥៤ | ៦៦៨ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង ៩ និង ០០នាទីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ នេះកម្លាំងកងរាជអាវុធហត្ថការិយាល័ប្រឆាំងបទល្មើសគ្រឿងញៀនរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ត្រីប៉ាន់ សុភាព នាយការិយាល័យ ដោយមានការសម្របសម្រួល និងឯកភាពពីព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ លោកមាស ច័ន្ទ ពិសិដ្ឋ បានសហការជាមួយកម្លាំងអាវុធហត្ថចំនួន ២ខណ្ឌ គឺខណ្ឌដង្កោរ និងខណ្ឌមានជ័យ បានបើកប្រតិបត្តិការចុះបង្ក្រាបមុខសញ្ញាចែកចាយគ្រឿងញៀនទ្រង់ទ្រាយធំមួយ នៅចំណុច ផ្ទះគ្មានលេខក្នុងសំណង់អាធិបតេយ្យ ខាងក្រោយនឹងរោងចក្រតាក់ហ្វាត ស្ថិតតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដោយឃាត់ខ្លួនមុខសញ្ញាចែកចាយប្រុសស្រីចំនួន ៦នាក់ រួមជាមួយថ្នាំញៀនចំនួន ៨២៧កញ្ចប់តូច ។ លោកវរសេនីយ៍ត្រីប៉ាន់ សុភាព នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនអាវុធហត្ថរាជធានីភ្នំពេញ បានមានប្រសាសន៍ប្រាប់អោយដឹងថា មុនឈានដល់ការចុះមកបំបែកក្រុមចែកចាយគ្រឿងញៀនដ៏ធំ និងសកម្មខាងលើនេះ គឺកម្លាំងជំនាញអាវុធហត្ថយើង បានបង្ក្រាបមុខសញ្ញាគ្រឿងញៀនម្នាក់នៅក្នុងភូមិសាស្ត្រ ខណ្ឌដង្កោរ ។ ក្រោយការឃាត់ខ្លួនរួចមក សមត្ថកិច្ចអាវុធហត្ថបានប្រើប្រាស់ជំនាញរបស់ខ្លួនក្នុងការសាកសួរ រហូត ជនសង្ស័យឆ្លើយសារភាពប្រាប់ពីទីតាំងលាក់ខ្លួន របស់មុខសញ្ញាចែកចាយគ្រឿងញៀនធំខាងលើ ទើបនៅវេលាព្រឹកថ្ងៃទី២៩នេះ កម្លាំងការិយាល័យជំនាញគ្រឿងញៀន សហការជាមួយកម្លាំងអាវុធ២ខណ្ឌ គឺខណ្ឌមានជ័យ និងដង្កោរ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ ចុះបង្ក្រាបជាក់ស្តែងតែម្តងទៅនៅចំណុច សំណង់អាធិបតេយ្យ តាមបណ្តោយផ្លូវ៦០ ក្នុងភូមិសាស្ត្រ ខណ្ឌមានជ័យ ដោយធ្វើការឃាត់ខ្លួន មុខសញ្ញាចែកចាយទ្រង់ទ្រាយធំ ៦នាក់ ។

 

 

មន្ត្រីអាវុធហត្ថអោយដឹងថា ជនទាំង ៦នាក់ ទី១ - មានឈ្មោះចំរើន សីហា ភេទប្រុស អាយុ១៧ឆ្នាំ ទី២ - ឈ្មោះផន សុផៃ ភេទប្រុស អាយុ១៧ឆ្នាំ ទី៣ - ឈ្មោះជា ផល្លីន ភេទប្រុស អាយុ៣៤ឆ្នាំ ទី៤ - ឈ្មោះ ទិត្រ សាវឿន ភេទស្រី អាយុ៣០ឆ្នាំ ទី៥ -​ ឈ្មោះសៅ កុសល ភេទប្រុស អាយុ ២១ឆ្នាំ និងស្ត្រីចំណាស់ម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ ។

លោកវរសេនីយ៍ត្រី ប៉ាន់សុភាព បន្តថា ក្នុងការចុះបង្ក្រាបនៅពេលនេះ សមត្ថកិច្ចអាវុធហត្ថ បានធ្វើការដកហូតនូវថ្នាំញៀនក្រាមសថ្លា ដែលហៅថាម៉ាទឹកកក ចំនួន ៨២៧កញ្ចប់តូច ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន ២គ្រឿង ដាវសុំាម៉ូរៃ ១ដើម ទូរស័ព្ទដៃ ១២គ្រឿង ថង់សម្រាប់ច្រកថ្នាំមួយចំនួន រួមទាំងឧបករណ៍ ក៏ដូចជាសម្ភារះប្រើប្រាស់មួយចំនួនធំ និងម៉ូតូចំនួន ៥គ្រឿងផងដែរ ។

ក្រោយការឃាត់ខ្លួនជនសង្ស័យ ក៏ដូចជាវត្ថុតាង ត្រូវបានបញ្ចូនទៅកាន់ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសាកសួរនាំបន្ថែម និងត្រៀមកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការទៅតាមនីតិវិធី នៃច្បាប់ ៕

មុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្ម ៦នាក់ រួមជាមួយថ្នាំញៀនជាង ៨០០ក...

មុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្ម ៦នាក់ រួមជាមួយថ្នាំញៀនជាង ៨០០កញ្ចប់តូច ត្រូវអាវុធហត្ថចុះបង្ក្រាបhttp://vokc.org/article/159

Posted by VOKC News on Thursday, January 28, 2016
Tags:
  • គ្រឿងញៀន
  • មុខសញ្ញា
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥