MENU
កីឡាករបាល់ទាត់ជម្រើសជាតិ ជប៉ុន Keisuki Honda ទទួលការស្វាគមន៍យ៉ាងកក់ក្តៅ ពេលមកដល់កម្ពុជា
កីឡា | ថ្ងៃព្រហស្បតិ៍ ទី០៩ មិថុនា ២០១៦, ១៥:៤២ | ៦៨១ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ ៖​  កីឡាករខ្សែប្រយុទ្ធដ៏ឆ្នើមបំផុតរបស់ប្រទេសជប៉ុន និងជាកីឡាករល្បីលំដាប់ថ្នាក់ពិភពលោកមួយរូប Keisuki Honda កាលពីវេលាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦នេះ កីឡាកររូបនេះបានធ្វើដំណើរពីប្រទេសជប៉ុន មកកាន់ប្រទេសកម្ពុជាដើម្បីបំពេញទស្សនៈកិច្ចកម្សាន្ត និង ត្រៀមធ្វើការហ្វឹកហ្វឺនជំនាញ និងបទពិសោធផ្នែកបាល់ទាត់ផ្ទាល់ខ្លួន ជូនដល់កីឡាករកម្ពុជា ក្រោយកម្ពុជា កំពុងមានភាពប្រជាបិយភាព និងភាពលិចធ្លោយជាខ្លាំងគួរអោយកត់សម្គាល់ផ្នែកវិស័យបាល់ទាត់ ក្នុងមួយរយៈក្រោយមកនេះ ។

ការធ្វើដំណើររបស់ Keisuki Honda មកកម្ពុជា ដើម្បីបំពេញទស្សនៈកិច្ចកម្សាន្ត និងចែករំលែកបទពិសោធដល់កីឡាករកម្ពុជានៅពេលនេះ គឺត្រូវបានកម្ពុជា រៀបចំកម្មវិធីទទួលយ៉ាងកក់ក្តៅបំផុត ដោយបានជួបធ្វើការពិភាក្សាសំណេះសំណាលគ្នាយ៉ាងជិតស្និទ ជាក្រៃលែង ដូចជាសាច់ញាតិបងប្អូន ។ លើសពីនេះក៏មានយុវជនយុវតីជាច្រើនដែលគាំទ្រ កីឡាកររូបនេះជាច្រើននាក់ផងដែរបានមកឈរហែរហមសម្តែងភាពស្និលស្នាល ដោយសុំថតរូបជាមួយ អោបថើប Keisuki Honda រួមជាមួយសម្រែកស្រែកហូរកញ្ចៀវលាន់លឺរន្ទងយ៉ាងខ្លាំងក្នុងបរិវេណ នៃ អាកាសយាន្តដ្ឋានភ្នំពេញអន្តរជាតិ នាព្រឹកថ្ងៃ៩ ខែឆ្នាំដដែលនេះ ។

គួរបញ្ជាក់ថា មួយរយៈពេលក្រោយមកនេះ វិស័យកីឡាផ្នែកបាល់ទាត់របស់ប្រទេសកម្ពុជាយើងនាពេលបច្ចុប្បន្ន ហាក់មានសន្ទុះក្រោកឡើងយ៉ាងខ្លាំងខ្លាបំផុតគួរអោយកត់សម្គាល់ រហូតមានភាពល្បីរន្ទឺសុះសាយភាយជ្រាបដល់ប្រទេសជិតខាងដែលជាដៃគូរ និងបណ្តាសហប្រទេសធំៗក្នុងពិភពលោក កំពុងស្ងោចសសើរមកលើសមត្ថិភាពពិតរបស់កីឡាករកម្ពុជា ស្របពេលថ្មីៗនេះកម្ពុជា តែងយកឈ្នះបណ្តាប្រទេសជិតខាង និងប្រទេសជាដៃគូរ ក៏ដូចជាមិត្ត អស់ជាច្រើនប្រកួតមកហើយ ក្នុងការប្រកួតមិនថាជាលក្ខណៈមិត្តភាពរវាងប្រទេស និងប្រទេស ជម្រើសជើងឯកអូរឡាំពិច ឬ ប្រកួតជម្រើសជើងឯកអាស៊ីឡើយ ។

ហើយសូមបញ្ជាក់ផងដែរថា ការមកដល់របស់កីឡាករជម្រើសជាតិជប៉ុន Keisuki Honda នៅពេលនេះ ក៏ជាសក្ខីភាពមួយអាចបញ្ជាក់បានថា បរទេសកំពុងមានការចាប់អារម្មណ៍ និង ស្ងើចសសើរពិតៗ ពីសមត្ថភាព របស់កីឡាករបាល់ទាត់កម្ពុជានាពេលបច្ចុប្បន្ននេះ ។ បន្ថែមពីនេះ មជ្ឈដ្ឋានទូទៅ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា នឹងសង្ឃឹមយ៉ាងម៉ុតមាំថា កម្ពុជានឹងអាចបង្កើនសមត្ថភាពរបស់ខ្លួនអោយបានខ្លាំងចាប់ពីពេលនេះតទៅ ដើម្បីឈានខ្លួនឡើងទៅប្រកួតនៅលើឆាតអន្តរជាតិ បង្ហាញពីសមត្ថភាពពិតរបស់ខ្លួនអោយពិភពលោកបានស្គាល់ ដឹងលឺ ជាក់ជាមិនខានឡើយនៅពេលខាងមុខឆាប់ៗនេះ ៕ លីហេង

Tags:
  • កីឡាករបាល់ទាត់
  • ជប៉ុន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥