MENU
ជនជាតិចិន២នាក់ស្រវឹង បើករថយន្តបុកឡើងរបាំងថ្មចែកទ្រូងផ្លូវ ខូចខាតអស់៤កង់
ព័ត៌មានជាតិ | ថ្ងៃព្រហស្បតិ៍ ទី២៨ មករា ២០១៦, ០៩:១០ | ៤៦៣ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ ៖ របាំងថ្មពុះចែកទ្រូងផ្លូវចំនួន ៤កង់ត្រូវរងការខូចខាតដាច់ចេញពីគ្នា ពន្ទាប់ពីជនជាតិចិន២នាក់ បើករថយន្តមួយគ្រឿងម៉ាកឡិចស៊ិស៤៧០ ក្នុងល្បឿនលឿន និងក្នុងសភាពស្រវឹង បានបើករេចង្កូតបុករះពេញទំហឹងកាលពីវេលាម៉ោង ២៣ និង ១៥នាទីយប់ថ្ងទី២៧ ខែមករា ឆ្នាំ២០១៦ នៅតាមបណ្តោយមហាវិថី ព្រះសីហនុ ទល់មុខនឹងវត្តមហាមន្ត្រី ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ អោយដឹងថា ដំបូងឡើយ គេសង្គេតឃើញរថយន្តឡិចស៊ិសមួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ បើកបរដោយជនជាតិចិន២នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហនុ ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុ រថយន្តបានបើកចង្កូតបំណងបត់ឡើងទៅផ្លូវលេខ ១៦៣ ប៉ុន្តែបួងមិនផុត ក៏បានរេចង្កូតបុករះឡើងលើរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង​តែម្តង បណ្តាលអោយរបាំងថ្មចំនួន ៤កង់ត្រូវរងការខូចខាតដាច់ចេញពីគ្នា ដោយឡែក រថយន្តត្រូវរងការខូចខាតផ្នែកខាងមុខ ។

ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយជំនាញចុះអន្តរាគមន៍វាស់វែង ស្ទូចយករថយន្តបង្ក និងឃាត់ខ្លួនទាំងម្ចាស់ យកទៅកាន់ការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រងចាំដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ ៕

Tags:
  • របាំងថ្មចែកទ្រូងផ្លូវ
  • ជនជាតិចិន
  • ស្រវឹង
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥